Bangkok Thailand-
មេដឹកនាំយោធាមីយ៉ាន់ម៉ា មីង អូងលាំង បានយល់ព្រមដើម្បីសម្រួលឲ្យមានការជួបគ្នារវាងបេសកជនពិសេសអាស៊ានមកពីកម្ពុជាជួបជាមួយនឹងសមាជិកនៃគណបក្សគ្រប់គ្រងអំណាច ដែលត្រូវគេបណ្តេញចេញពីអំណាចក្នុងការធ្វើទស្សនកិច្ចក្នុងពេលអនាគត មន្ត្រីជាន់ខ្ពស់កម្ពុជាបាននិយាយកាលពីថ្ងៃច័ន្ទ ទី៧ ខែកុម្ភៈ។ ការអះអាងនេះបានធ្វើឡើងកាលពីកិច្ចប្រជុំតាមវីឌីអូកាលពីថ្ងៃទី២៦ ខែមករា រវាងសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន ដែលនេះគឺជាការធ្វើសម្បទានដ៏តិចតួចនៅក្នុងការជាប់គាំងដំណើរការណ៍សន្តិភាព ចាប់តាំងពីពួកយោធាបានចាប់យកអំណាច១ឆ្នាំកន្លងមកពីរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត ឬរបស់អ្នកស្រីបអូងសាន ស៊ូជី នៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ។
មីង អូងលាំងមិនបានកំណត់អត្តសញ្ញាណថា តើសមាជិកមួយណានៃគណបក្សសម្ព័នជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដើម្បីត្រូវឲ្យជួប, លោក កៅ គឹមហួន ដែលជារដ្ឋមន្ត្រីម្នាក់នៅក្នុងការិយាល័យសម្តេច ហ៊ុន សែន បាននិយាយ។ "ពួកគេបាននិយាយ ក្នុងអម្លុងពេលកិច្ចប្រជុំតាមវីឌីអូរវាងសម្តេចនាយករដ្ឋមន្ត្រីនៃយើង និងលោកឧត្តមសេនីយ៍ មីង អូងលាំងថា ពួកគេនឹងផ្តល់ឲ្យមានការជួបជាមួយយនឹងមន្ត្រី NLD ប៉ុន្តែយើងមិនបានដឹងនៅឡើយទេថាអ្នណាខ្លះ " Kai Kim hours បានប្រាប់ Reuters តាមទូរស័ព្ទ។ អ្នកនាំពាក្យពួកយោធា មីងអូងលាំង មិនបានឆ្លើយតបទូរស័ព្ទ នៅពេលដែលមានការស្វែងរកការធ្វើអត្ថាធិប្បាយ។
Kmao Kim Hourn បានទទួលស្គាល់ថា វាមិនទំនងសំរាប់បេសកជនពិសេស រដ្ឋមន្ត្រីក្រសួងការបរទេស ឯកឧត្តម ប្រាក់ សុខុន ក្នុងការធ្វើដំណើរជាលើកទី១ អាចជួបជាមួយនឹង អូងសាន ស៊ូជី ដែលត្រូវបានឃុំខ្លួនចាប់តាំង ពីមានរដ្ឋប្រហារហើយដែលត្រូវបានប្រឈមមុខទៅនឹងការចោទប្រកាន់ពីបទឧក្រឹដ្ឋជាច្រើន ដែលនឹងត្រូវជាប់ពន្ធនាគារ ជិត១៥០ឆ្នាំ។ "ជាគំនិត និងជាគោលបំណងគឺយើងត្រូវការជួបជាមួយអ្នកពាក់ព័ន្ធទាំងអស់ ឥស្សរជនសំខាន់ៗ ប៉ុន្តែប្រហែលជាមិនមែនតែទស្សនកិច្ចម្តងបានសំរេចនោះទេ”។ មនុស្សសំខាន់ៗនៃគណបក្ស NLD ត្រូវបានឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
Kai Kim Hourn បាននិយាយទៀតថា “ប្រហែលជាត្រូវការទស្សនកិច្ចជាច្រើនដង ពិតប្រាកដណាស់ វានឹងជារឿងអស្ចារ្យ បើសិនជាមានអ្នកស្រី អូងសាន ស៊ូជីចូលរួម”។ Nay Phone Latt អ្នកនាំពាក្យនៃគណបក្ស NLD ដែលនិរទេសនៅតែជាអ្នកដឹកនាំ បាននិយាយថា កិច្ចប្រជុំណាមួយជាមួយនឹងបេសកជនអាស៊ានគួរតែត្រូវបានយល់ព្រមពីគណបក្ស៕