Reuters-
លោកប្រធានាធិបតី Joe-Biden បាននិយាយថាលោកបានសម្លឹងមើលថា នឹងធ្វើទស្សនកិច្ចមួយទៅកាន់អុីស្រាអែលក្នុងឆ្នាំនេះ។ លោកនាយករដ្ឋមន្ត្រីអុីស្រាអែល Naftali Bennett បានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតីចំពោះការគាំទ្រដ៏ម៉ឺងម៉ាត់របស់លោក។ លោកប្រធានាធិបតីJoe-Biden បានសន្ទនាតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្រ្តី Naftali Bennett តាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ បើយោលទៅតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន។
Biden បានប្រាប់ Bennett ថាលោកកំពុងស្វែងរកពេលវេលាដើម្បីទៅធ្វើទស្សនកិច្ចនៅអុីស្រាអែលនាចុងឆ្នាំនេះ។ នាយករដ្ឋមន្ត្រីអុីស្រាអែលបានអបអរសាទរចំពោះ Biden ក្នុងការវាយឆ្មក់ទៅលើសុីរីកាលពីសប្តាហ៍មុន ដែលបានសម្លាម់មេដឹកនាំក្រុមរដ្ឋអុីស្លាម Abu Ibrahim-al Hashim al-Qrayshi បើយោលទៅតាមសន្និសិទកាសែតដោយការិយាល័យលោកនាយករដ្ឋមន្ត្រី។ លោកក៏បានថ្លែងអំណរគុណ ចំពោះលោកប្រធានាធិបតីក្នុងការគាំទ្រចំពោះអុីស្រាអែល និងការជួយឧបត្ថម្ភរបស់អាមេរិកទៅលើ Iron Dome ។
Biden បាននិយាយថារដ្ឋការរបស់លោក នឹងផ្តល់នូវការគាំទ្រពេញទំហឹងចំពោះប្រព័ន្ធ Iron Dome របស់អុីស្រាអែល។ ប្រព័ន្ធ Iron Dome របស់អុីស្រាអែល គឺប្រើដើម្បីស្ទាក់ចាប់ និងបំផ្លាញរ៉ុក្កែតដែលមានរង្វង់ប្រតិបត្តិការណ៍ខ្លី និងត្រូវការបន្ថែមស្តុកជាថ្មីទៀត បន្ទាប់ពីមានសង្រ្គាម១១ថ្ងៃ រវាងអុីស្រាអែលនិងពួកហាម៉ាស់។ Bennett និង Biden ក៏បានពិភាក្សាគ្នាផងដែរ អំពីវត្តមានកងទ័ពរុស្សីដែលបានប្រមូលផ្តុំនៅជិតព្រំប្រទល់អ៊ុយក្រែន។ មន្ត្រីអាមេរិកបានព្រមានម្តងទៀតកាលពីថ្ងៃអាទិត្យថា ការឈ្លានពានមួយរបស់រុស្សី អាចនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។
Bennett និង Biden ក៏បានពិភាក្សាគ្នាអំពីសកម្មភាពយោធារបស់អៀរ៉ង់នៅមជ្ឍឹមបូព៌ា ជាមួយនឹងសេចក្តីថ្លែងការណ៍របស់សេតវិមានដែលនិយាយអំពី ការគំរាមដោយអៀរ៉ង់និងកូនអុករបស់ខ្លួន និងអុីស្រាអែលបាននិយាយប្រឆាំងចំពោះការរីកកើនឡើងនៃការឈ្លានពានរបស់អៀរ៉ង់ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអុីស្រាអែលបាននិយាយថា "មេដឹកនាំទាំង២បានពិភាក្សាពីជំហ៊ាននៃការរាំងខ្ទប់ នៃកម្មវិធីនុយគ្លេអ៊ែរបស់អៀរ៉ង់"៕