BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ុយក្រែនត្រៀមខ្លួនធ្វើសង្រ្គាម ដែលអាចនឹងក្លាយទៅជាសង្រ្គាមដ៏អាក្រក់អាក្រីបំផុត នៃមហន្តរាយនុយគ្លេអ៊ែរ

ថ្ងៃចន្ទ, 07 ខែកុម្ភៈ 2022 15:18  គុន ច័ន្ទរដ្ឋា

photo_2022-02-07_15-16-26 (1)

Ukraine -CNN

បើសិនជារុស្សីឈ្លាពានអ៊ុយក្រែន មន្ត្រី NATO និងអាមេរិកនិយាយថា Putin និងបង្កើនវត្តមានកងទ័ពរបស់ខ្លួននៅក្នុង Belarus ពី៥,០០០ នាក់រហូតទៅដល់ ៣០,០០០នាក់ ក្នុងខែនេះ។ អគ្គលេខាធិការ NATO, Jens Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការពង្រាយកងទ័ពនៅក្នុង Belarus គឺជាការពង្រាយដ៏ធំរបស់រុស្សីចាប់តាំងពីសង្រ្គាមត្រជាក់ ហើយកងទ័ពទាំងនោះមានរយៈចម្ងាយតែ២ម៉ោងប៉ុណ្ណោះ បើសិនជាបើកបររថយន្តពីក្រុង Kyiv ។

នៅក្នុងជួរមុខនៃការទូត រុស្សីបានចោទប្រកាន់ NATO ម្តងហើយម្តងទៀត ថាជាភាគីដែលទទួលខុសត្រូវចំពោះវិបត្តិ ដោយនិយាយថាការពង្រីកខ្លួនរបស់ NATO ឆ្ពោះមកភាគខាងកើតបង្កើតនូវការគំរាមកំហែងដែលមានស្រាប់។ ទន្ទឹមគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងការពារប្រទេសរុស្សីបានបញ្ចេញនូវខ្សែរវីឌីអូ ដែលជាការឃោសនាដូចភាពយន្តហូលីវូដ ដែលមានរថក្រោះបើកជាខ្សែរក្នុងល្បឿនយ៉ាងលឿននៅលើវាលទឹកកកនៃសមរភូមិប្រយុទ្ធសំដៅទៅកាន់មូលដ្ឋានភាគខាងត្បូងនៃ Belarus ។

ការគំរាមកំហែងរបស់រុស្សីចំពោះអ៊ុយក្រែននៅតែមិនទាន់មានភាពច្បាស់លាស់ និងជាចំណុចមួយដែលមិនទាន់ដាច់ស្រេច។ មន្ត្រីអ៊ុយក្រែនបានចំណាយពេលអស់ជាច្រើនសប្តាហ៍ពីពេលមុន ច្រានចោលនូវការប៉ាន់ស្មានរបស់សហរដ្ឋអាមេរិកថា ការឈ្លានពានរបស់រុស្សីនឹងកើតមានក្នុងពេលឆាប់ៗ ដោយខ្វាយខ្វល់ថា ពាក្យសំដីនេះវាជាហេតុនាំឲ្យមានភាពស្លន់ស្លោ និងអស្ថិរភាពសេដ្ឋកិច្ច។ "យើងមានការពិតដូចគ្នា តែគំនិតខុសគ្នាឬក៏វាយតម្លៃខុសគ្នា" លោករដ្ឋមន្ត្រី Oleksiy Reznikov បានប្រាប់ CNN បន្ទាប់ពីបានមើលការធ្វើសមយុទ្ធនៅ Chernobyl ។

សេតវិមានមិនបានហៅថាការឈ្លានពានអាចនឹងកើតមានឆាប់ៗទៀតទេ ដោយសារតែមានការព្រួយបារម្ភនេះ ពួកគេបាននិយាយថា ពាក្យសំដីនេះគឺចង់និយាយថាលោកប្រធានាធិបតី Putin បានសំរេចចិត្តថានឹងឈ្លានពានអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ អ៊ុយក្រែនបានទទួលស្គាល់ថា ការប្រមូលផ្តុំកងទ័ពរបស់រុស្សីនៅក្នុងប្រទេស Belarus វាជារឿងគួរឲ្យព្រួយបារម្ភ៕


ថ្ងៃចន្ទ, 07 ខែកុម្ភៈ 2022 15:18  គុន ច័ន្ទរដ្ឋា