BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តោះមកមើលថា ឧទ្យានជាតិកែប មានអ្វីខ្លះសម្រាប់កម្សាន្ត

ថ្ងៃចន្ទ, 07 ខែកុម្ភៈ 2022 09:04  BeeTube News

photo_2022-02-07_08-49-41c

ប្រសិនបើអ្នកមានគម្រោងសម្រាប់ការធ្វើដំណើរកម្សាន្តនាពេលខាងមុខនៅខេត្តកែប មានគោលដៅល្បីៗជាច្រើនដែលអ្នកអាចពិចារណាបានដូចជា ផ្សារក្តាម កោះទន្សាយ ឬកសិដ្ឋានមេអំបៅជាដើម។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកធុញទ្រាន់នឹងជម្រើសទាំងអស់នេះរួចហើយ ឧទ្យានជាតិកែប អាចលេចឡើងជាជម្រើសចម្បងសម្រាប់អ្នកក្នុងការចូលរួមក្នុងការដើរលេងដ៏អស្ចារ្យ ខណៈពេលដែលគយគន់ទេសភាពដ៏ស្រស់ស្អាតជុំវិញឧទ្យាន។

ឧទ្យានជាតិកែប ស្ថិតនៅក្នុងខេត្តកែប គឺជាឧទ្យានដ៏មានកិត្យានុភាពក្នុងប្រទេសកម្ពុជា។ ឧទ្យាននេះជា កន្លែងដែលគួរទៅទស្សនា សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ ដែល ប្រាថ្នាចង់ទៅតំបន់ទេសចរណ៍ ធម្មជាតិដ៏ល្អឥតខ្ចោះ។ វាបានសាងសង់ក្នុងឆ្នាំ ១៩៩៣ មានផ្ទៃដី ៥០ គីឡូម៉ែត្រការ៉េ។ មនុស្សគ្រប់រូបអាចចូលឧទ្យានជាតិកែបបានយ៉ាងងាយស្រួលតាមផ្លូវពីរច្រក។ ច្រកចូលទីមួយ និងជាច្រកចូលសំខាន់ ស្ថិតនៅខាងក្រោយរមណីយដ្ឋានធម្មជាតិ Veranda ខណៈច្រកទីពីរ ជាច្រកចូលតូចជាង នៅខាងក្រោយផ្ទះសំណាក់កែប។ ថ្លៃចូលទៅទស្សនាជាទូទៅចាប់ផ្តើមពី 1 ដុល្លារសម្រាប់ភ្ញៀវបរទេស។

photo_2022-02-07_08-50-05m

ប្រសិនបើអ្នកគ្រាន់តែធ្វើដំណើរកន្លះថ្ងៃទៅកាន់ឧទ្យានជាតិកែប វាជាការប្រសើរក្នុងការជិះម៉ូតូជុំវិញឧទ្យានដើម្បីសន្សំពេលវេលា។ ផ្ទុយទៅវិញ ដំណើរកម្សាន្តពេញមួយថ្ងៃនឹងកាន់តែមានភាពសប្បាយរីករាយជាមួយនឹងការដើរលេងដើម្បីរុករកឧទ្យានឱ្យកាន់តែស៊ីជម្រៅតាមដែលអ្នកអាចធ្វើបាន។ ទោះបីជាយ៉ាងណាក៏ដោយ កុំភ្លេចចូលលេង និងសម្រាកលំហែកាយនៅកាហ្វេលើភ្នំ ឬ Led Zep Café ក្នុងអំឡុងពេលដើរលេងរបស់អ្នកផងណា។

បន្ទាប់ពីឆ្លងកាត់ Led Zep Café អ្នកអាចជ្រើសរើសដើរតាមគន្លងសំខាន់ៗនៃប្រព័ន្ធផ្លូវនៅក្នុងឧទ្យាន ឬផ្លូវខាងក្នុងដើម្បីបន្តដំណើរកម្សាន្តរបស់អ្នក។ មានកន្លែងដ៏អស្ចារ្យជាច្រើននៅតាមដងផ្លូវដែលសមនឹងការឈប់សម្រាកភ្លាមៗ នៅពេលអ្នកកំពុងដើរជុំវិញឧទ្យានជាតិកែប។ ពួកវាមួយចំនួនរួមមាន៖ ព្រះពុទ្ធតូច ភ្នំកែប និង Sunset Rock។ ប្រសិនបើអ្នកចាប់អារម្មណ៍ក្នុងការមើលថ្ងៃលិច អ្នកត្រូវតែទៅទស្សនា Sunset Rock ព្រោះវានឹងផ្តល់ឱ្យអ្នកនូវទិដ្ឋភាពថ្ងៃលិចដ៏អស្ចារ្យនៅលើទីក្រុង និងឆ្នេរសមុទ្រ។

សរុបមក ដំណើរកម្សាន្តទៅកាន់ឧទ្យានជាតិកែបនៃព្រះរាជាណាចក្រកម្ពុជា គឺជាកត្តាចាំបាច់សម្រាប់មនុស្សគ្រប់រូប ដើម្បីឱ្យមានភាពជិតស្និទ្ធនឹងធម្មជាតិនៃទឹកដីអច្ឆរិយៈ។ ឧទ្យានជាតិកែបសន្យាថាជាជម្រើសដ៏ល្អឥតខ្ចោះដើម្បីផ្តល់ជូនអ្នកទស្សនានូវទេសភាពដ៏ស្រស់បំព្រង សកម្មភាពកម្សាន្តដ៏គួរឱ្យរំភើប និងអ្វីៗដែលដ៏អស្ចារ្យជាច្រើនទៀតកំពុងរង់ចាំអ្នកទៅកម្សាន្ត៕

photo_2022-02-07_08-50-13m

photo_2022-02-07_08-50-22m

photo_2022-02-07_08-50-36m

អត្ថបទដកស្រង់ពី Bestpricetravel
បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃចន្ទ, 07 ខែកុម្ភៈ 2022 09:04  BeeTube News