RZESZOW ,Poland-
កងអន្តរាគមន៍អាមេរិកជាលើកទី១សំរាប់សម្ព័ន្ធមិត្ត NATO ក្នុងអឺរ៉ុបខាងកើតនៅចំពេលដែលយោធារុស្សីបានកំពុងប្រមូលផ្តុំនៅតាមព្រំប្រទល់អ៊ុយក្រែនបានមកដល់កាលពីថ្ងៃសៅរ៍នៅក្នុងមូលដ្ឋានទ័ព RZESZOW នាផ្នែកខាងកើតឈៀងខាងត្បូងប៉ូឡូញ។ យន្តហោះដ៏តូចដែលបានដឹកនូវអ្វីដែលប្រភពមន្ត្រីយោធាប៉ូឡូញបាននិយាយថា គឺជាបុគ្គលិកបញ្ជាការអាមេរិកដែលបានចុះចតនៅក្នុងពេលព្រឹកនៅក្នុងព្រលានយន្តហោះដែលជាការរៀបចំបន្តនៅក្នុងមូលដ្ឋាន ដែលស្ថិតនៅជិតព្រំប្រទល់នៃអ៊ុយក្រែន។
រូបភាពនៅលើកញ្ចក់ទូរទស្សន៍បានបញ្ចាំងនូវការទទួលស្នាក់នៅបណ្តោះអាសន្នដែលគេបានរៀបចំនៅ G2A នៅជិតទីក្រុង Jasionka , ខណៈដែលក្រុមកម្មករត្រូវបានគេឃើញកំពុងសាងសង់របងនៅកន្លែងនោះ។ “ដូចក្នុងសេចក្តីប្រកាស សមាសភាពទី១នៃក្រុមកងពលប្រយុទ្ធមកពីកងពលធំលេខ៨២នៃកងទ័ពសហរដ្ឋអាមេរិកបានមកដល់ក្នុងប្រទេសប៉ូឡូញ” អ្នកនាំពាក្យយោធាប៉ូឡូញម្នាក់បាននិយាយ។
កាលពីថ្ងៃពុធ លោកប្រធានាធិបតី Joe-Biden បានបញ្ជាឲ្យកងទ័ពបន្ថែមជិត៣,០០០នាក់ទៅកាន់ប៉ូឡូញនិងរូម៉ានីដើម្បីធ្វើជារនាំងបាំងអឺរ៉ុបខាងកើតក្រែងលោមានការហៀរចូលពីវិបត្តិនៅអ៊ុយក្រែន។ ពលទាហ៊ានប្រហែលជា១,៧០០នាក់ ដែលជាសមាជិកមកពីកងពលធំលេខ៨២ នឹងត្រូវដាក់ពង្រាយ មកពី Fort Bragg ,North Carolina នៅប៉ូឡូញប្រហែលជាប៉ុន្មានថ្ងៃទៀត ប្រភពកងទ័ពអាមេរិកបាននិយាយ។
យោលទៅតាមមន្ទីរបញ្ចកោណ កងទ័ពអាមេរិកប្រហែលជាជាង១,០០០នាក់ទៀតដែលមានមូលដ្ឋាននៅអាល្លឺម៉ង់ក្នុងទីក្រុង Vilseck នឹងត្រូវបញ្ជូនទៅរ៉ូម៉ានី។កងទ័ពដែលនឹងត្រូវបន្ថែមលើកទី១នៅអាល្លឺម៉ង់នឹងមកដល់នៅថ្ងៃសុក្រ។ រុស្សីបានប្រកែកថានឹងមិនមានផែនការឈ្លានពានអ៊ុយក្រែនទេ ប៉ុន្តែបាមដាក់ពង្រាយទ័ពប្រហែលជាង១សែននាក់នៅជិតព្រំប្រទល់អ៊ុយក្រែន និងបាននិយាយថាខ្លួននឹងមានវិធានការណ៍យោធាដែលមិនច្បាស់លាស់មួយ បើសិនជាការទាមទាររបស់ខ្លួនមិនត្រូវបានទទួលយក រួមទាំងការសន្យារបស់ NATO ថានឹងមិនទទួលយកអ៊ុយក្រែនជាសមាជិក។