Washington AP-
រុស្សីបានប្រមូលផ្តុំកងទ័ពយ៉ាងហោចណាស់៧០% នៃកម្លាំងយោធាដែលជាចេតនាឲ្យមានរួចជាស្រេចនៅនឹងកន្លែងក្នុងអម្លុងពេលពាក់កណ្តាលខែនេះ ដើម្បីផ្តល់ឲ្យលោកប្រធានាធិបតី Vladimir Putin នូវជំរើសក្នុងការរៀបចំការវាយលុកជាទ្រង់ទ្រាយធំទៅកាន់អ៊ុយក្រែន មន្ត្រីអាមេរិកបាននិយាយ។ ក្រុមមន្ត្រីដែលបានធ្វើការគណនាផ្ទៃក្នុងនៃការប្រមូលផ្តុំកងទ័ពរុស្សី ក្នុងលក្ខ័ណមិនបញ្ចេញឈ្មោះ បានគូសវាសនិងចង្អុលបង្ហាញជាបន្តបន្ទាប់អំពីគោលបំណងរបស់ Putin ក្នុងការឈ្លានពានក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ប៉ុន្តែបាននិយាយថាដំណោះស្រាយការទូតនៅតែអាចធ្វើទៅបាន។
នៅក្នុងការចង្អុលបង្ហាញពីសកម្មភាពយោធាទាំងនោះ ការធ្វើសមយុទ្ធនៃកម្លាំងអាវុធនុយគ្លេអ៊ែរជាយុទ្ធសាស្ត្រដែលធម្មតាតែងតែធ្វើឡើងនូវរាល់រដូវស្លឹកឈើជ្រុះ ត្រូវបានដាក់កាលវិភាគជាថ្មីសំរាប់ពាក់កណ្តាលខែកុម្ភះដល់ខែមិនា។ ដែលនឹងកើតឡើងទន្ទឹមគ្នាជាមួយនឹងអ្វីដែលមន្ត្រីអាមេរិកមើលឃើញថាទំនងភាគច្រើនជាបង្អួចនៃការឈ្លានពាន។ ក្រុមមន្ត្រីមិនបានផ្តល់នូវយោបល់ថា ទំនាស់ទៅថ្ងៃមុខអាចនឹងពាក់ព័ន្ធទៅនឹងការប្រើប្រាស់អាវុធនុយគ្លេអ៊ែរនោះទេ ប៉ុន្តែរុស្សីបានធ្វើសមយុទ្ធ។
ការធ្វើតេស្តសាកល្បងក្នុងការបាញ់អាវុធនុយគ្លេអ៊ែរដែលមិនបញ្ចេញឈ្មោះដែលមានរង្វង់ប្រតិបត្តិការណ៍ឆ្ងាយនៅលើទឹកដីរុស្សី នឹងត្រូវបានគេប្រើប្រាស់ជាសារមួយក្នុងគោលបំណងបំភ័យកុំឲ្យក្រុមបស្ចឺមប្រទេសធ្វើអន្តរាគមន៍ជួយអ៊ុយក្រែន។ លោកប្រធានាធិបតី Joe-Biden បាននិយាយថានឹងមិនបញ្ជូនកងទ័ពអាមេរិកទៅអ៊ុយក្រែនដើម្បីធ្វើសង្រ្គាមទេ តែទោះជាយ៉ាងណា លោកបានបញ្ជាកងកំលាំងបន្ថែម រួមទាំងកងទ័ពប្រយុទ្ធទៅកាន់ប៉ូឡូញនិងរូម៉ានី ដើម្បីធានាចំពោះសម្ព័ន្ធមិត្ត NATO ថាអាមេរិកនឹងបំពេញនូវការប្តេជ្ញាចិត្តដែលមានចែងនៅក្នុងសន្ធិសញ្ញា ដើម្បីឆ្លើយតបទៅកាន់រុស្សីក្នុងការការពារបូរណភាពដែនដី NATO។
លោករដ្ឋមន្ត្រីក្រសួងការពារប្រទេសសហរដ្ឋអាមេរិ Lloyd Austin បាននិយាយកាលពីសប្តាហ៍មុនថា Putin អាចនឹងប្រើប្រាស់ផ្នែកខ្លះនៃកងទ័ពដែលខ្លួនបានប្រមូលផ្តុំនៅជិតព្រំប្រទល់អ៊ុយក្រែន ដើម្បីចាប់យកទីក្រុងខ្លះរបស់អ៊ុយក្រែន និងទឹកដីសំខាន់ៗ ឬក៏អនុវត្តិន៍នូវសកម្មភាពទន្រ្ទានឬបង្ករហេតុជាសកម្មភាពនយោបាយ ដូចជាការទទួលស្គាល់នូវទឹកដីដែលខ្លួនបំបែកចេញនៅក្នុងអ៊ុយក្រែន។ ក្នុងពេលថ្មីៗនេះ មន្ត្រីជាន់ខ្ពស់អាមេរិកដ៏ទៃទៀត បានផ្តល់នូវការលំអិតបន្ថែមទៀតនូវការបំបែកចេញនៃកម្លាំងដែលខ្លួនប្រមូលផ្តុំ ដែលអាមេរិកបានគិថាវាជាទិដ្ឋភាពមួយក្នុងការប្រុងប្រៀបដើម្បីឈ្លានពាន។