BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តៃវ៉ាន់ថ្កោលទោសថាជា ការប្រមាថចំពោះពេលវេលានៃទំនាក់ទំនងចិននិងរុស្សី

ថ្ងៃសៅរ៍, 05 ខែកុម្ភៈ 2022 15:53  គុន ច័ន្ទរដ្ឋា

photo_2022-02-05_15-46-12 (1)

Reuters-

តៃវ៉ាន់កាលពីថ្ងៃសៅរ៍បានថ្កោលទោសថាជារឿង "ប្រមាថ" ចំពោះពេលវេលាដែលចិននិងរុស្សីក្នុងការចាប់ផ្តើមនូវទំនាក់ទំនងភាពជាដៃគូរគ្មានព្រំដែននៅក្នុងកីឡាអូឡាំពិកនានិទាឃរដូវ ដោយនិយាយថារដ្ឋាភិបាលចិនបាននាំមកនូវការអៀនខ្មាស់ចំពោះស្មារតីនៃកីឡា។ ចិននិងរុស្សី នៅក្នុងកិច្ចប្រជុំរវាងមេដឹកនាំទាំង២ប៉ុន្មានម៉ោងមុននឹងកីឡាអូឡាំពិកបើកជាផ្លូវការណ៍ បានគាំទ្រគ្នាទៅវិញទៅមកនូវភាពជាប់គាំងលើរឿងតៃវ៉ាន់សហការណ៍ និងអ៊ុយក្រែនជាមួយនឹងការសន្យាបន្ថែមទៀតដើម្បីប្រឆាំងនឹងបស្ចឹមប្រទេស។

រុស្សីបានបញ្ចេញសម្លេងក្នុងការគាំទ្រជំហរចិនដែលថា កោះដែលគ្រប់គ្រងខ្លួនឯងដោយប្រជាធិបតេយ្យនេះជាផ្នែកមួយ ដែលមិនអាចបំបែកចេញបានពីចិន និងប្រឆាំងទៅនឹងឯករាជ្យភាពតៃវ៉ាន់ទះជាក្នុងទម្រង់ណាក៍ដោយ។ ក្រសួងការបរទេសតៃវ៉ាន់បាននិយាយថា ចិនបានបន្តនូវអំណះអំណាងថាកោះនេះជាផ្នែកនៃសាធារណរដ្ឋប្រជាមានិតចិន គឺជាទម្លាប់ដូចគ្នាដែលប្រទេសនេះធ្លាប់ប្រើប្រាស់ក្នុងការសាបព្រួសព័ត៌មានមិនពិត។

វាមិនត្រឹមតែបង្កើននូវកំហឹងរបស់ប្រជាពលរដ្ឋតៃវ៉ាន់ចំពោះភាពព្រហើនកោងកាចរបស់រដ្ឋាភិបាលចិន និងការបញ្ចេញសាច់ដុំនោះទេ វារឹតតែបង្ហាញយ៉ាងច្បាស់ថា ប្រទេសទាំងអស់នៅលើពិភពលោកបានស្គាល់មុខមាត់ដ៏កំណាចនៃរដ្ឋាភិបាលកុម្មុយនិស្តដែលជារបបឈ្លានពាននិងអនុត្តរភាពនិយម និងបានបំផ្លាញនូវសន្តិភាព។ នៅក្នុងពេលដែលក្រសែរភ្នែករបស់ពិភពលោក កំពុងតែផ្តោតទៅលើកីឡាអូឡាំពិកនៃនិទាឃរដូវ និងហ៊ោរកញ្ជ្រៀវទៅកាន់អត្តពលិករបស់គេ រដ្ឋាភិបាលចិនបានប្រើប្រាស់កិច្ចប្រជុំកំពូលជាមួយរុស្សីដើម្បីពង្រីកនូវអំណាចផ្តាច់ការ, ក្រសួងបាននិយាយ។

នេះគឺជាការឆ្កឹះឆ្កៀលទៅដល់ស្មារតីសន្តិភាពដែលតំណាងឲ្យនិម្មិត្តរូបនៃកងអូឡាំពិកទាំង៥ និងត្រូវបានមើលងាយដោយប្រជាពលរដ្ឋតៃវ៉ាន់និងត្រូវប្រមាថដោយប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ។ សហរដ្ឋអាមេរិកក៏បានរិះគន់ការជួបប្រជុំនេះ ដោយបាននិយាយថាលោកប្រធានាធិបតី Xi Jing Ping គួរតែប្រើប្រាស់កិច្ចប្រជុំនេះ ដើម្បីជំរុញឲ្យមានភាពធូរស្រាលលើវិបត្តិក្នុងប្រទេសអ៊ុយក្រែន។ កីឡាអូឡាំពិកនេះតៃវ៉ាន់បានបញ្ជូនក្រុមអត្តពលិក១ក្រុមតូចដែលមានគ្នា៤នាក់ទៅចូលរួម៕


ថ្ងៃសៅរ៍, 05 ខែកុម្ភៈ 2022 15:53  គុន ច័ន្ទរដ្ឋា