BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិកព្រមានចិនអំពីហានិភ័យនៃសន្តិសុខពិភពលោក ដោយសារតែរុស្សីគំរាមអ៊ុយក្រែន

ថ្ងៃសៅរ៍, 05 ខែកុម្ភៈ 2022 14:49  គុន ច័ន្ទរដ្ឋា

photo_2022-02-05_14-41-11 (1)

France24-

រដ្ឋមន្ត្រីក្រសួងការបរទេសចិន Wan yi និង Antony Blinken បានជជែកគ្នាតាមទូរស័ព្ទអំពីអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ។ "យើងបានអំពាវនាវឲ្យគ្រប់ភាគីស្ងៀមស្ងាត់និងអត់ធ្មត់ដែលធ្វើឲ្យរឿងកាន់តែឡើងកំដៅនិងវិបត្តិកាន់តែពុះកញ្ជ្រោលឡើង" Wang និយាយប្រាប់ Blinken, ក្រសួងការបរទេសចិនថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានបដិសេធនូវជំហររបស់រុស្សី ប៉ុន្តែបាននិយាយថា ពួកគេបានប្រុងប្រៀបរួចជាស្រេចដើម្បីពិភាក្សារឿងផ្សេងដូចជាការត្រួតពិនិត្យសព្វាវុធនិងវិធានការការពារទំនុកចិត្ត។ "លោករដ្ឋមន្ត្រី Biden បានពាំនាំយកនូវការបន្ធូរបន្ថយកំដៅនិងការទូតគឺជាការទទួលខុសត្រូវដែលជាផ្លូវត្រូវដើរទៅមុខ" Blinken ត្រូវបានគេដកស្រង់សំដីដោយនិយាយទៅកាន់ Wang នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបញ្ចេញថដោយក្រសួងការបរទេសអាមេរិក។

សន្តិសុខពិភពលោកនិងហារនិភ័យនៃសេដ្ឋកិច្ចបានកើតឡើងដោយសារការឈ្លានពានជាបន្តទៅទៀតរបស់រុស្សីប្រឆាំងទៅនឹងអ៊ុយក្រែន ដែលបានលើកឡើងក្នុងការជជែកគ្នា។ Wang ដែលជាការប្រមើលមើលនិយាយយោងទៅរកការជំទាស់របស់រុស្សីទៅលើការពង្រីកខ្លួនរបស់ NATO ទៅកាន់អឺរ៉ុបខាងកើត បានប្រាប់ Blinken ថាសន្តិសុខរបស់ប្រទេស១ មិនអាចចំណាយដោយសន្តិសុខប្រទេសផ្សេងទៀត ហើយសន្តិសុខក្នុងតំបន់ មិនអាចធានាបានដោយពង្រឹងឬពង្រីកប្លុកយោធានោះទេ, ក្រសួងរបស់កលោកបាននិយាយ។

សហរដ្ឋអាមេរិកបានព្រមានរុស្សីមិនឲ្យឈ្លានពានអ៊ុយក្រែន ព្រមទាំងបានជំរុញឲ្យប្រទេសទាំង២វិលត្រឡប់ទៅរកកិច្ចព្រមព្រៀងដែលគេស្គាល់ថា Minsk l និង Minsk lol ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៤-១៥ ដើម្បីបញ្ចប់នូវសង្រ្គាមបំបែករដ្ឋដោយពួកនិយាយភាសាររុស្សីនៅប៉ែកខាងកើតអ៊ុយក្រែន។ "ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន យើងត្រូវការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងMinskថ្មី ដែលជាចំណុចចាប់ផ្តើម" wang និយាយ៕


ថ្ងៃសៅរ៍, 05 ខែកុម្ភៈ 2022 14:49  គុន ច័ន្ទរដ្ឋា