BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ភ្ញៀវទេសចរ នៅខេត្តរតនគិរី ក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម  កើនឡើងជាង២៣ភាគរយ បើប្រៀបឆ្នាំមុន   

ថ្ងៃសៅរ៍, 05 ខែកុម្ភៈ 2022 14:32  មានជ័យ

photo_2022-02-05_11-19-39
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ២០២២ រយៈពេល៤ថ្ងៃ ដោយចាប់ពីថ្ងៃទី៣១ ខែមករាដល់ ថ្ងៃទី០៣ ខែកុម្ភៈ  ឆ្នាំ ២០២២ មានភ្ញៀវទេសចរជាតិ និង អន្តរជាតិទៅដើរលេងកម្សាន្តនៅខេត្តរតនគិរីសរុបចំនួន ១៥,៦៩៤ នាក់ដែលចំនួននេះឡើង ២៣.៦៨ ភាគរយ ក្នុងនោះភ្ញៀវជាតិសរុបចំនួន ១៥,៦២៦នាក់កើនឡើង២៣.៧៧ ភាគរយ និងភ្ញៀវអន្តរជាតិ ៦៨នាក់កើនឡើង៦.២៥ ភាគរយ។ 

ទាក់ទងនឺងការកើនឡើងនៃចំនួនភ្ញៀវទេសចរនេះ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានសម្តែងនូវសុទិដ្ឋិនិយមថា បើទោះបីចំនួនហក់ឡើងមិនច្រើនតាមការរំពឹងទុក តែនេះគឺជាសញ្ញាល្អបង្ហាញថា ខេត្តរតនគិរីចាប់ផ្តើមមានភ្ញៀវទេសចរមកលេងកម្សាន្តវិញហើយ បន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញក្រោយវិបត្តិកូវីដ-១៩ រយៈពេលជិត២ឆ្នាំ។

លោក ថាចំនួនភ្ញៀវដែលមានការកើនឡើងនេះ ក៏បានបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព, ហេដ្ឋារចនាសម្ព័ន្ធមានការតភ្ជាប់បានល្អ គួបផ្សំនឹងសេដ្ឋកិច្ចប្រជាពល រដ្ឋផងដែរ។ ជាពិសេសនោះ គឺវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានស្រោចលើប្រជាពលរដ្ឋស្ទើរ១០០ ភាគរយ ដូច្នេះ ពួកគាត់មានទំនុកចិត្តមិនសូវព្រួយបារម្មណ៍ ក្នុងការដើរលេងកម្សាន្តប៉ុន្មាននោះទេ។

លោក ង៉ែត ពិទូ   ក៏បានលើកឡើងផងដែរ ពីសក្តានុពលវិស័យទេសចរណ៍ដែលបច្ចុប្បន្ននេះ មន្ទីរបានធ្វើបច្ចុប្បន្នភាពរមណីយដ្ឋាន ទេសចរណ៍រហូតដល់៣០កន្លែង សុទ្ធសឹងជារមណីយដ្ឋាន ធម្មជាតិ  ហើយនៅថ្ងៃខាងមុខជាពិសេសបុណ្យចូលឆ្នាំខ្មែរ នឹងបង្វែទិសដៅភ្ញៀវទេសចរ ឲ្យទៅលេងតំបន់វាលខ្សាច់ និងទឹកជួរនៅស្រុកតាវែង និងស្រុកវើនសៃ។ ដោយឡែក ក្នុងរយៈពេល៣ថ្ងៃនេះ គ្រប់រមណីយដ្ឋានដែលភ្ញៀវបានទៅ លេងកម្សាន្ត សង្កេតឃើញថា ភ្ញៀវទេសចរទាំងអស់ បានចូលរួមថែរក្សាអនាម័យ បរិស្ថានបានល្អ ពោលគឺ ក្រោយហូបចុករួចពួកគាត់បានវេចខ្ចប់សំរាមទុកដាក់បានត្រឹមត្រូវ។ ជាមួយគ្នានោះ លោកបាន ថ្លែង អំណរ គុណ ចំពោះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានមកលេងកម្សាន្តក្នុងទឹកដីខេត្តរតនគិរី និងអរគុណម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់សេវាកម្មម្ហូបអាហារទាំងអស់ ដែលនៅតែបន្តការរឹតបន្តឹងវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការកុំឲ្យមានការរាតត្បាតជំងឺកូវីដ-១៩។

លោក ង៉ែត ពិទូ  អរគុណផងដែរ ចំពោះសមត្ថកិច្ចពាក់ព័ន្ធ ដែលបានបំពេញតួនាទីភារកិច្ចចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទាំងយប់ទាំងថ្ងៃ ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិបានយ៉ាងល្អប្រសើរ៕ (មានជ័យ)

photo_2022-02-05_11-19-24

photo_2022-02-05_11-19-27

photo_2022-02-05_11-19-30

photo_2022-02-05_11-19-19

photo_2022-02-05_11-19-34

 


ថ្ងៃសៅរ៍, 05 ខែកុម្ភៈ 2022 14:32  មានជ័យ