BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សហគមន៍អឺរ៉ុបដាក់ទណ្ឌកម្មលើសមាជិកយោធាម៉ាលី៥រូបរួមទាំងនាយករដ្ឋមន្ត្រី

ថ្ងៃសៅរ៍, 05 ខែកុម្ភៈ 2022 09:51  គុន ច័ន្ទរដ្ឋា

photo_2022-02-05_09-43-42

France24-

នៅក្នុងសេចក្តីថ្លែងការណ៍ពរដ្ឋសមាជិកសហគមន៍អឺរ៉ុប ដាក់មុខព្រួញសំដៅទៅលើការចោទប្រកាន់នៃសកម្មភាពក្នុងការធ្វើឲ្យរាំងស្ទះ និងគាស់រំលើងនូវការបំពេញឲ្យបានជោគជ័យនៃអន្តរកាលនយោបាយរបស់ម៉ាលី។ ក្នុងខែកក្កដា ឆ្នាំ២០២០ យោធាម៉ាលីបានបណ្តេញរដ្ឋាភិបាលដែលចេញពីការបោះឆ្នោត។ ពួកយោធាបានតាំងចិត្តថា នឹងវិលត្រឡប់មករកការគ្រប់គ្រងតាមរបៀបស៊ីវិលវិញ ប៉ុន្តែបានត្រូវបានគេបានចោទប្រកាន់ថា ព្យាយាមពន្យាពេល។

នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះភាពតានតឹងរវាងប្រទេសម៉ាលី និងអតីតអាណានិគមបារាំងបានកើនឡើង ហើយកាលពីថ្ងៃច័ន្ទ ពួកយោធាបានបញ្ជាឲ្យឯកអគ្គរដ្ឋទូតបារាំងចាកចេញពីប្រទេស។ បារាំងមានកងទ័ពប្រហែលជា ៤,០០០ នាក់ដាក់ពង្រាយនៅតំបន់ប៉ែកខាងលិចអាហ្វ្រិក Sahel ហើយវិបត្តិនេះចោទជាសំណួរពីអនាគត ក្នុងយុទ្ធនាការប្រឆាំងទៅនឹងពួកជីវពលឥស្លាមនិយមជ្រុលក្នុងប្រទេសម៉ាលី។ មនុស្ស៥នាក់ដែលត្រូវជាប់ក្នុងបំរាមនៃការធ្វើដំណើរ ដែលនឹងត្រូវហាមឃាត់មិនឲ្យចូលទៅក្នុងទឹកដីអឺរ៉ុប ឬឈប់សុំចតនិងត្រូវបង្កកទ្រព្យសម្បត្តិផងដែរ សេចក្តីថ្លែងការណ៍បាននិយាយ។

នៅក្នុងនោះ នាយករដ្ឋមន្ត្រី Maiga ដែលមានអាយុ ៦៣ឆ្នាំ ដែលគេហៅថាជារដ្ឋាភិបាលអន្តរកាល និងមន្ត្រីជាន់ខ្ពស់៤រូបទៀត ត្រូវបានរងនូវទណ្ឌកម្ម។ នៅក្នុងបញ្ជីរឈ្មោះផងដែរ Malick Doawv អាយុ៤២ឆ្នាំ ជាប្រធានក្រុមប្រឹក្សាជាតិអន្តរកាល ដែលជាអ្នកអុជអាល និងជាមេដឹកនាំនៃរដ្ឋប្រហារក្នុងឆ្នាំ២០២០ ខែកក្កដា ថ្ងៃទី១៨។ វរសេនីយឯក Ismail wague អាយុ៤៦ឆ្នាំ រដ្ឋមន្ត្រីក្រសួងផ្សះផ្សារជាតិ ដែលបានប្រកាសនូវរដ្ឋប្រហារ និងដែលជាអ្នកដែលគំរាមកំហែង សន្តិភាព សន្តិសុខនិងស្ថិរភាពក្នុងប្រទេសម៉ាលី។

Adama Ben Diara ដែលជាសមាជិកនៃរដ្ឋាភិបាលអន្តរកាលដែលត្រូវបានចោទប្រកាន់ថាធ្វើឲ្យរាំងស្ទះនូវការបោះឆ្នោតដោយសេរី និង Ibrahim Ikassa Maiga អាយុ៥០ឆ្នាំ ត្រូវបានចោទប្រកាន់ថាបានដើរតួរនាទីយ៉ាងសំខាន់ដែលពាក់ព័ន្ធទៅនឹង ចលនា​ m5-REP ដែលពាក់ព័ន្ធទៅនឹងការផ្តួលរំលំលោកប្រធានធិបតីដែលកើតចេញពីការបោះឆ្នោត Ib4ahim Boubacar Keira ៕


ថ្ងៃសៅរ៍, 05 ខែកុម្ភៈ 2022 09:51  គុន ច័ន្ទរដ្ឋា