បាត់ដំបង៖ ពលរដ្ឋខ្មែរ ចំនួន២៨៤នាក់ ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកឱ្យអាជ្ញាធរកម្ពុជា ក្រោយពេលពយកគេបានចូលក្នុងប្រទេសថៃ តាមរយៈការអូសទាញពីមេខ្យល់។
លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវវៈ៨១៩ បានឱ្យដឹងថា នៅថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២២នេះ លោកបានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ ទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃ បានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។
លោកបន្តថា សមត្ថកិច្ចបានសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ ដល់ពលរដ្ឋទាំង២៨៤នាក់ ដែលជាលទ្ធផល គឺអវិជ្ជមានកូវីដ-១៩ ទាំងអស់ ប៉ុន្តែពលរដ្ឋចំនួន ៥០នាក់, ស្រី២២នាក់, ក្មេង០៦នាក់, ស្រី០៥នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលគីឡូ៩ ស្ថិតក្នុងស្រុកសំពៅលូន ហើយអ្នកដែលមានកាតចាក់វ៉ាក់សាំង ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចអះអាងថា នឹងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញដោយមិស្របច្បាប់ក្នុងភូមិសាស្រ្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖លាង ឡា