BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងរកឃើញក្រុមបាតុករអតីតបុគ្គលិកណាហ្គាវីលដ៍ម្នាក់ វិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង

ថ្ងៃសុក្រ, 04 ខែកុម្ភៈ 2022 09:47  លាង ឡា

photo_2022-02-04_09-34-17 (2)m (1)

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង លើសមាជិកម្នាក់ នៃក្រុមបាតុករអតីតបុគ្គលិកណាហ្គាវីលដ៍ ដែលកំពុងធ្វើបាតុកម្ម និងអំពាវនាវដល់បាតុករទាំងអស់ទៅយកសំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ នៅទីតាំងដែលបានកំណត់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ មានបាតុករ ជាស្រ្តីម្នាក់ បានទៅពិនិត្យផ្ទៃពោះ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ជាប្រភេទអូមីក្រុង បញ្ជាក់ដោយមន្ទីរពិសោធន៍នៃវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា។ 

ក្រសួងលើកឡើងថា ដើម្បីបញ្ចៀសការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសប្រភេទអូមីក្រុង ក្នុងទ្រង់ទ្រាយធំ សូមបាតុករទាំងអស់ទៅយកសំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ នៅទីតាំងដែលបានកំណត់ ស្ថិតនៅក្នុងកោះពេជ្រ ក្នុង រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃជូនដំណឹង។

ក្រសួងសុខាភិបាល បានព្រមានថា បុគ្គលទាំងឡាយណាដែលមិនបានអនុវត្តវិធានការសុខាភិបាល និង វិធានការរដ្ឋបាល ត្រូវទទួលទោសតាមច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី-១៩ និងជំងឺឆ្លង កាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ជាធរមាន។ ក្នុងករណីមានបុគ្គលណាម្នាក់ត្រូវបានរកឃើញ វិជ្ជមានកូវីដ-១៩ នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក (Isolation) ឬធ្វើការព្យាបាលទៅតាមការវិនិច្ឆ័យរបស់ក្រុម គ្រូពេទ្យទទួលខុសត្រូវ។

សូមបញ្ជាក់ថា ការតវ៉ារបស់បុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើឡើងអស់រយៈពេលជាង១ខែមកហើយ ហើយក៏មានការសម្របសម្រួលជាច្រើនលើករួចមកហើយដែរ តែពុំមានដំណោះស្រាយនោះទេ។

ការតវ៉ានេះ បានកើតឡើងក្រោយពីក្រុមហ៊ុន បានកាត់បុគ្គលិក ចំនួន៣៦៥នាក់ ចេញពីការងារនៅអំឡុងដើមឆ្នាំ និងពាក់កណ្តាលឆ្នាំ២០២១កន្លងទៅ និងការចាប់ខ្លួនតំណាងរបស់ពួកគាត់។ក្រុមអ្នកតវ៉ាបានទាមទារឱ្យក្រុមហ៊ុនទទួលយកបុគ្គលិកទាំង៣៦៥នាក់ ចូលធ្វើការវិញ និងដោះលែងតំណាងដែលអាជ្ញាធរចាប់ខ្លួន ព្រមទាំងទាមទារលក្ខខណ្ខការងារមួយចំនួន៕

photo_2022-02-04_09-34-17 (3)

photo_2022-02-04_09-34-17m


 


ថ្ងៃសុក្រ, 04 ខែកុម្ភៈ 2022 09:47  លាង ឡា