BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិកនិយាយថារុស្សីកំពុងរៀបចំវីឌីអូបង្កើតជាការប្រយុទ្ធសិប្បនិម្មិត្តមួយដើម្បីជាលេសក្នុងការឈ្លានពានអ៊ុយក្រែន

ថ្ងៃសុក្រ, 04 ខែកុម្ភៈ 2022 08:47  គុន ច័ន្ទរដ្ឋា

photo_2022-01-25_17-57-49 (1) (1)

USATODAY-

មន្ត្រីចារកម្មអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បត៍ថា ពួកគេមានភ័ស្តុតាងថារុស្សីកំពុងរៀបចំផែនការក្នុងការបង្កើតវីឌីអូឃោសនាមួយ ដែលនឹងបរិយាយអំពីការប្រយុទ្ធរៀបចំឡើងដោយរូបភពកងទ័ពអ៊ុយក្រែនវាយប្រហារទៅលើខ្លួន ដែលជាលេសសំរាប់ធ្វើការឈ្លានពានទៅលើអ៊ុយក្រែន។ មន្ត្រីជាន់ខ្ពស់នៃរដ្ឋការបាននិយាយក្នុងលក្ខ័ណអនាមិក ថាវីឌីអូទំនងជានឹងបរិយាយអំពីឈុតឆាកភូមិសាស្ត្រនិងការផ្ទុះឬសាកសពក្លែងក្លាយ,តួរសម្តែងជាអ្នកកាន់ទុក និងរូបភាពនៃទីកន្លែងនិងយុទ្ធោបករណ៍ដែលត្រូវបានបំផ្លាញ។

ឧបករណ៍យោធាដែលប្រើក្នុងឈុតឆាកនៃការវាយប្រហារដែលបង្កើតឡើងនេះ ត្រូវបានធ្វើឲ្យដូចរបស់អ៊ុយក្រែនឬប្រជាជាតិសម្ព័ន្ធមិត្ត, មន្ត្រីបាននិយាយ។មន្ត្រីអាមេរិកជឿថារុស្សីនឹងបញ្ចេញវីឌីអូក្លែងក្លាយនេះជាសាធារណៈ ដើម្បីបង្ហាញថាអ៊ុយក្រែនជាការគំរាមកំហែងដល់សន្តិសុខទីក្រុងមូស្គូហើយត្រូវតែវិនិច្ឆ័យក្នុងការវាយលុកចូលប្រទេសជិតខាងមួយនេះ។ មន្ត្រីចារកម្មបានបញ្ចេញព័ត៌មានខណៈដែលមន្ត្រីអាមេរិកបានព្រមាននូវលទ្ធភាពនៃការវាយប្រហាររបស់រុស្សីទៅលើអ៊ុយក្រែន។

មន្រ្តីអាមេរិកនិង NATO បានពាក់ព័ន្ធ ទៅនឹងការជជែកការទូតជាមួយរុស្សីដើម្បីបញ្ចៀសនូវសង្រ្គាម។ ទីក្រុងមូស្គូត្រូវបានគេស្គាល់ថាមានយន្តការខែងរែងខាងឃោសនា ព្រមទាំងមន្ត្រីលោកខាងលិចបានជឿថាប្រធានាធិបតី Vladimir Putin បានប្រើប្រាស់នូវតាក់ទិកជាច្រើនដើម្បីគាស់រំលើងប្រជាធិបតេយ្យក្នុងអ៊ុយក្រែន។ រុស្សីបានប្រមូលផ្តុំកងទ័ពជាង១សែននាក់នៅជិតព្រំប្រទល់អ៊ុយក្រែន ប៉ុន្តែ Putin បាននិយាយថាលោកគ្មានផែនការនឹងឈ្លានពានអ៊ុយក្រែនទេ មន្រ្តីអាមេរិកបានបញ្ជាក់ថាគេមិនដឹងថាតើ Putin នឹងសម្រេចជាចុងក្រោយថាត្រូវធ្វើយ៉ាងណា ប៉ុន្តែភ៏យខ្លាចថាអាចនឹងមានការឈ្លានពាន។

កាលពីថ្ងៃព្រហស្បត៍ មន្ត្រីបាននិយាយថាជំរើសមួយរបស់រុស្សីគឺកំពុងរៀបចំផែនការនៃផ្នែកមួយនៃការឃោសនាប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីបង្កើតការវាយប្រហារសិប្បនិម្មិត្តដោយយោធាអ៊ុយក្រែន ឬកងកម្លាំងចារកម្មអ៊ុយក្រែនប្រឆាំងចូលទឹកដីរុស្សី ឬប្រឆាំងនឹងជនជាតិអ៊ុយក្រែនដែលនិយាយភាសាររុស្សី ដើម្បីជាលេសឈ្លានពានអ៊ុយក្រែន។


ថ្ងៃសុក្រ, 04 ខែកុម្ភៈ 2022 08:47  គុន ច័ន្ទរដ្ឋា