BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ុយក្រែនស្វែងរកការបង្កើតដៃគូត្រីភាគីជាមួយ ប៉ូឡូញនិងអង់គ្លេស

ថ្ងៃពុធ, 02 ខែកុម្ភៈ 2022 14:23  គុន ច័ន្ទរដ្ឋា

photo_2022-02-02_00-41-33 (1) (1)

DW-

អ៊ុយក្រែន ប៉ូឡូញនិងអង់គ្លេសកំពុងតែស្វែងរកនិងសម្លឹងមើលការបង្កើតជាដៃគូរដើម្បីពង្រឹងសន្តិសុខក្នុងតំបន់ ។​ ការប្រមូលផ្តុំកងទ័ពរាប់សែននាក់នៃកងទ័ពរុស្សីនៅជិតព្រំប្រទល់អ៊ុយក្រែនបានជំរុញឲ្យមានការភ័យខ្លាចនៃការឈ្លានពានមួយ។ នាយករដ្ឋមន្ត្រីអ៊ុយក្រែន Denys Shmygal និងសមភាគីរបស់លោក Mateus Morawiecki បាននិយាយកាលពីថ្ងៃអង្គារ៍ថា ពួកគេបានកំពុងនឹងធ្វើការជាមួយអង់គ្លេសដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការត្រីភាគីនៅចំពោះមុខនៃកាប្រឈមទៅនឹងការឈ្លានពានរបស់រុស្សី។

ការប្រកាសនេះបានលេចចេញមកក្នុងខណៈដែលលោកនាយករដ្ឋមន្ត្រី អង់គ្លេស Boris Johnsonបានធ្វើដំណើរទៅទីក្រុង Kyiv​ ដើម្បីជជែកគ្នា។ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយក្នុងរដ្ឋធានីអ៊ុយក្រែន លោក Shymgal បាននិយាយថា “ខ្ញុំសង្ឃឹមថា នៅក្នុងអនាគតដ៏ខ្លីខាងមុខ យើងនឹងអាចរៀបចំជាផ្លូវការណ៍នូវទម្រង់នៃកិច្ចសហបនរតិបត្តិការណ៍ថ្មីមួយ អ៊ុយក្រែន -ប៉ូឡូញ- អង់គ្លេស។ នៅក្នុងបរិបទនៃការបន្តឈ្លានពានរបស់រុស្សី យើងគួរតែចុះហត្ថលេខាលើឯកសារត្រីភាគីលើកិច្ចសហប្រតិបត្តិការណ៍ដើម្បីពង្រឹងនូវសន្តិសុខក្នុងតំបន់។

ប៉ូឡូញនិងអង់គ្លេសបានផ្តល់នូវជំនួយផ្នែកសន្តិសុខទៅកាន់ទីក្រុង Kyiv ចំពេលដែលរុស្សីបានប្រមូលផ្តុំកងទ័ពរាប់រយពាន់នាក់នៅជិតព្រំប្រទល់អ៊ុយក្រែនក្នុរយៈពេលប៉ុន្មានអាទិត្យថ្មីៗនេះ។ នាយករដ្ឋមន្ត្រីប៉ូឡូញបានបង្ហាញពីការគំរាមកំហែងដោយរុស្សី ដោយលោកបាននិយាយថា “រស់នៅជាមួយអ្នកជិតខាងដូចរុស្សី យើងមានអារម្មណ៍ថាដូចរស់នៅក្បែរជើងភ្នំភ្លើង”, Morawiecki បាននិយាយ ដោយបានបន្ថែមថាអ៊ុយក្រែននឹងបានទទួល គ្រាប់កាំភ្លើងផ្លោង កាំភ្លើងត្បាល់ ប្រព័ន្ធការពាដែនអាកាសដែលចល័តបាន និងដ្រូន។

ប៉ូឡូញបានបញ្ជាក់នូវការព្រួយបារម្មណ៍ពីអតីតកាលអំពីការគំរាមកំហែងរបស់រុស្សីចំពោះសន្តិសុខតំបន់។ កាលពីឆ្នាំទៅមេបញ្ជាការ ការពារបក្សសម្ព័ន្ធវ៉ាសូវីបាននិយាយថា “មហិច្ឆតានៃអនុត្តរភាពរបស់រុស្សី វាគឺជាហេតុផលមួយដែលនៅពីក្រោយនៃថវិការក្រសួងការពារជាតិដែលគេអាចមើលឃើញថាចំនួនកងទ័ពច្រើនជាង២ដង។​ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky កាលពីថ្ងៃអង្គារ៍បានចុះហត្ថលេខាលើក្រិតមួយ ដើម្បីពង្រីកកងទ័ពឲ្យឡើង១០០,០០០នាក់ ដែលនឹងនាំឲ្យចំនួនកងទ័ពអ៊ុយក្រែនមានចំនួន៣៥០,000នាក់ក្នុងរយៈពេលជាង៣ឆ្នាំ។


ថ្ងៃពុធ, 02 ខែកុម្ភៈ 2022 14:23  គុន ច័ន្ទរដ្ឋា