BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មន្ទីរវប្បធម៌ខេត្តកំពង់ស្ពឺ បោះបង្គោលព្រំការពារស្ថានីយបុរាណមួយ​ឈ្មោះអង្គសេះស្លាប់​ ដើម្បីបញ្ចៀសការ​រំលោភ​បំពាន

ថ្ងៃពុធ, 02 ខែកុម្ភៈ 2022 08:40  មានជ័យ

KPS272149521_3215041365383474_745178788371973120_n (2)

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ​ខេត្តកំពង់ស្ពឺ បាន​បោះបង្គោលព្រំការពារស្ថានីយបុរាណ​មួយ​ឈ្មោះអង្គសេះស្លាប់ ​ស្ថិតនៅភូមិត្បូងបឹង ឃុំវាល ស្រុកគងពីសី​ ហើយសកម្មភាពនេះ ធ្វើ​ឡើង​ដោយ​សហការរវាង​មន្ទីរ ជាមួយមេភូមិ អាជ្ញាធរឃុំ មន្រ្ដីការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គមស្រុក និងប្រជាពលរដ្ឋ​។​

លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ​ខេត្តកំពង់ស្ពឺ​បានឲ្យដឹង​នារសៀលថ្ងៃទី០១ ខែកុម្ភៈ នេះថា បង្គោល​ត្រូវតែបោះ មិនអាចអត់បានទេ ដើម្បីធ្វើជាព្រំ​។ លោកថា ​បច្ចុប្បន្ននេះ មន្ទីរកំពុងតែធ្វើវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ឬប្លង់រឹង ដើម្បីធ្វើជាកម្មសិទ្ធិរបស់​មន្ទីរ ហើយនៅពេល​ធ្វើវិញ្ញាបនបត្រនេះរួចរាល់​ទូទាំងខេត្ត នោះនឹងលែងមានក្តីបារម្ភទៀតហើយ។

លោកបញ្ជាក់ថា “បច្ចុប្បន្ន​ដើម្បីការពារគ្រប់រូបភាព យើងត្រូវតែធ្វើទៅតាមលទ្ធភាព ដែលយើងអាចធ្វើទៅបាន ទីមួយ គឺយើងចុះធ្វើនិយាមការ ដើម្បីកំណត់ទំហំទីទួលរបស់យើង ទីពីរ ត្រូវបោះបង្គោល​​ ទីបី ​ធ្វើប្លង់រឹង គឺយើងធ្វើគ្រប់រូបភាព តាមលទ្ធភាពដែលយើងអាចធ្វើទៅបាន”។ 

បើតាមលោក ស៊ុន មានជ័យ ​​មូលហេតុដែល​ស្ថានីយបុរាណនោះ​ឈ្មោះអង្គសេះស្លាប់ ​​គឺ​យកទៅតាមការនិយាយតគ្នា​របស់អ្នកស្រុក ដោយធ្វើការសម្ភាសន៍ច្បាស់លាស់ ហើយ​ធ្វើការផ្គូផ្គង និងចុងក្រោយ​ទើបសម្រេចសន្និដ្ឋាន​កំណត់យក​ឈ្មោះអ្វីមួយ​ ហើយការដាក់ឈ្មោះទួលអង្គណាមួយ​ មិនមែនចេះតែកំណត់​ថា ជាទីទួលបុរាណ ទួលកប់សព ​ភូមិបូរាណ ឬទួលអង្គបុរាណនោះទេ គឺមានច្បាប់ចង្អុលបង្ហាញ​​ គឺច្បាប់ស្ដីពីការការពារបេតិកភណ្ឌ។

សូមបញ្ជាក់ថា រហូតមកដល់​ឆ្នាំ​២០២១​នេះ​ នៅ​ទូទាំង​ខេត្តកំពង់ស្ពឺ មានសម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ជាច្រើន​ត្រូវ​បាន​រក​ឃើញ និង​បាន​អភិរក្ស​​ គឺមាន​​រហូត​៤៦៤​កន្លែង ​ដែល​ក្នុងនោះ​មាន ទួល​បុរាណ​, ប្រាសាទ​, ទីសក្ការៈ​បូជា​, ស្រះ​បុរាណ​, បឹង​បុរាណ និង​រមណីយដ្ឋាន​ជាដើម នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ស៊ុន មានជ័យ៕ (មានជ័យ)

KPS272149521_3215041365383474_745178788371973120_n (3)

KPS272149521_3215041365383474_745178788371973120_n (4)

KPS272149521_3215041365383474_745178788371973120_n (1)

 


ថ្ងៃពុធ, 02 ខែកុម្ភៈ 2022 08:40  មានជ័យ