Singapore-
ពួកយោធាមីយ៉ាន់ម៉ាមិនអាចត្រូវគេមើលរំលង ឬទុកឲ្យនៅក្រៅដំណើរការសន្តិភាពក្នុងពេលខាងមុខទេ Noeleen Heyzer បេសកជនពិសេសរបស់អ.ស.ប.ប្រចាំប្រទេសដែលហែកហួរគ្នាបាននិយាយ។ ពូកយោធាបានចាប់យកអំណាចនៅក្នុងរដ្ឋប្រហារមួយកាលពីថ្ងៃទី១ខែកុម្ភះឆ្នាំ២០២១។ ពួកយោធា នៅពេលដែលខ្ញុំនិយាយពួកគេមិនស្របច្បាប់មិនមែនមានន័យថាពួកគេគ្មានតួនាទីនោះទេ គេមានតួនាទីមួយស្របច្បាប់ ប៉ុន្តែពួកគេមិនមែនជារដ្ឋាភិបាលស្របច្បាប់ទេក្នុងពេលនេះ។ លោកស្រី Heyzer អតីតអគ្គលេខាធិការរងនៃអ.ស.ប. ដែលត្រូវបានតែងតាំងជាបេសកជនពិសេសប្រចាំមីយ៉ាន់ម៉ាប៉ុន្មានអាទិត្យនេះ បានប្រាប់CNA ក្នុងកិច្ចសម្ភាសន៍មួយកាលពីថ្ងៃច័ន្ទ។
Heyzer បាននិយាយនេះ ដោយចង់បញ្ជាក់ទៅលើសេចក្តីថ្លែងការណ៍មួយដែលចេញដោយ រដ្ឋាភិបាលស្រមោលឯកភាពជាតិដែលនិយមប្រជាធិបតេយ្យ ដែលបានទទូចថាពួកយោធា ដែលមានកំណត់ត្រានៃអំពើហឹង្សារគួរតែត្រូវគេផាត់ចេញទាំងស្រុងពីការជជែកណាមួយអំពីអនាគតរបស់ប្រទេស។ ចាប់តាំងពីពួកយោធាបានក្តោបយកអំណាចក្នុងខែកុម្ភះឆ្នាំមុន មនុស្សជាង១,៤០០នាក់បានស្លាប់បាតបង់ជីវិតនិងយ៉ាងហោចណាស់១២,០០០នាក់ត្រូវបានស្ថិតនៅក្នុងមន្ទីរឃុំឃាំង។
វាក៏មានផងដែរនូវការកើនឡើងនូការស្រេកឃ្លាននិងភាពក្រីក្រនៅក្នុងប្រទេស ខណៈដែលអំពើហឹង្សារបានកើនឡើងរហូតដល់មុខជំនួញនិងរោងចក្រជាច្រើនត្រូវបានបិទទ្វារ។ នៅក្នុងខែធ្នូ ក្រុមប្រឹក្សារសន្តិសុខអ.ស.ប.បានថ្កោលទោសអំពីរបាយការណ៍ដែលថាមនុស្សយ៉ាងហោចណាស់៣៥នាក់ត្រូវបានសម្លាប់ រួមបញ្ចូលទាំងកូនក្មេង៤នាក់និងសមាជិកបុគ្គលិកអង្គការមនុស្សធម៌ Save the Children នៅភាគខាងកើតនៃរដ្ឋ Kayah ។
ការកាប់សម្លាប់វានឹងកាន់តែអាក្រក់ទៅ លុះត្រាណាតែយើងស្វែងរកមធ្យបាយដើម្បីបញ្ឍប់វា “លោកស្រី Heyzer បាននិយាយនៅក្នុងខួប១ឆ្នាំនៃការកាន់អំណាចរបស់ពួកយោធា។ ទោះជាយ៉ាងណាក៏ដោយ លោកស្រី Heyzer បានបញ្ជាក់ផងដែរថា ខណៈដែលពួកយោធានឹងត្រូវតែជាផ្នែកមួយនៃដំណើរការសន្តិភាពក្នុងពេលខាងមុខ ពួកយោធាមិនអាចក្លាយទៅជាកម្លាំងនាំមុខដើម្បីឲ្យដំណើរការនេះបោះជំហ៊ានទៅមុខទេ។លោកស្រីក៏បានជំរុញផងដែរចំពោះយុវសកម្មជនដែលតវ៉ាប្រឆាំងនឹងក្រុមយោធា ឲ្យបន្ថយនូវជំហររបស់ខ្លួនហើយត្រូវគិតពីរយៈពេលវែងឆ្ងាយ។