BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មូស្គូព្រមានអ៊ុយក្រែនថា អាចបំផ្លាញខ្លួនឯង ខណៈដែលអាមេរិកនិងរុស្សីប៉ះទង្គិចគ្នានៅ អ.ស.ប.

ថ្ងៃអង្គារ, 01 ខែកុម្ភៈ 2022 10:18  គុន ច័ន្ទរដ្ឋា

photo_2022-02-01_10-00-31 (1)

Theguardian-

អ៊ុយក្រែននឹងទទួលខុសត្រូវចំពោះការបំផ្លាញខ្លួនឯង បើសិនជាខ្លួនគាស់រំលើងនូវកិច្ចព្រមព្រៀងសន្តិភាពដែលមានរួចមកហើយ អ្នកការទូតជាន់ខ្ពស់រុស្សីបានព្រមាននៅឯកិច្ចពិភាក្សារប្តូរយោបល់លើវិបត្តិ ដែលកើតមានក្នុងសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ការព្រមានពីលោក Vasily Nebenzya តំណាងអចិន្ត្រៃយ៍របស់រុស្សីប្រចាំនៅ UN ក្នុងអម្លុងពេលសម័យប្រជុំនៃក្រុមប្រឹក្សាដ៏ស្រួចស្រាវ បានលេចចេញមកចំថ្ងៃដែលត្រូវបន្តនូវកិច្ចការទូតជាន់ខ្ពស់ដែលមានគោលបំណងបន្ធូរវិបត្តិនៅអ៊ុយក្រែន។

ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា ខ្លួនបានទទួលចម្លើយមួយពីទីក្រុងមូស្គូ អំពីឯកសារដែលអាមេរិកបានបញ្ជូនទៅឲ្យទីក្រុងមូស្គូកាលពីថ្ងៃអាទិត្យ ដែលបានគូសបញ្ជាក់ជាផ្លូវការនូវទីកន្លែងដែលដែលរដ្ឋការលោក Biden ជឿជាក់ថា ប្រទេសទាំង២អាចនឹងរកឃើញនូវហេតុផលរួម។ មន្ត្រីអាមេរិកមិនបានបញ្ចេញនូវមាតិការនៃលិខិតរបស់រុស្សីទេ តែបាននិយាយថា ពួកគេនឹងមិនជជែកជាសាធារណៈនោះទេ។

រដ្ឋមន្ត្រីក្រសួងការបរទេស Antony Blinken និងសមភាគីរុស្សីរបស់លោក Sergei Lavrov និងជួបជជែកគ្នានៅថ្ងៃអង្គារ៍ អំពីសំបុត្ររបស់រុរស្សី និងសម័យប្រជុំនៃក្រុមប្រឹក្សាសន្តិសុខ។ ទន្ទឹមគ្នានោះដែរនៅថ្ងៃច័ន្ទ លោក Vladimir Putin បានជជែកជាមួយនិង Emmanuel Macron នៅក្នុងការសន្ទនាជាលើកទី២តាមទូរស័ព្ទរវាងមេដឹកនាំរុស្សី និងបារាំងចាប់តាំងពីថ្ងៃសុក្រ។ "មេដឹកនាំទាំង២បានយល់ព្រមនឹងបន្តនូវទំនាក់ទំនងតាមទូរស័ព្ទ និងជំរុញឲ្យមានការពិចារណាទៅលើលទ្ធភាពក្នុងការជួបគ្នាដោយផ្ទាល់" វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍។

សម័យប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប. កាលពីថ្ងៃច័ន្ទមិនបានធ្វើឲ្យមានការរួមតូចនៃការប្រះឆាដ៏ធំរវាងរុស្សី និងបស្ចឹមប្រទេសនោះទេ។ ប៉ុន្តែបានផ្តល់នូវការសាកល្បងនៃកម្លាំងការទូតនៅលើឆាកសាកលលោក។ Nebenzya បានចាប់ផ្តើមការប្រជុំដោយចំអកនិងមើលងាយអំណះអំណាងរបស់លោកខាងលិច អំពីផែនការឈ្លានពានរបស់រុស្សីថា ជាការច្រឡោតខឹងនិងបានបន្ទោសអ៊ុយក្រែនថាមិនបានអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុង Minsk នៃឆ្នាំ២០១៤-១៥ ដែលមានគោលបំណងបញ្ចប់នូវទំនាស់រវាងរដ្ឋាភិបាលទីក្រុង Kyiv និងក្រុមបំបែករដ្ឋដែលគាំទ្រដោយរុស្សី៕


ថ្ងៃអង្គារ, 01 ខែកុម្ភៈ 2022 10:18  គុន ច័ន្ទរដ្ឋា