BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ពួកយោធានៃប្រទេសម៉ាលី ផ្តល់ឱសានវាទ៧២ម៉ោង ឲ្យអគ្គរដ្ឋទូតបារាំងចាកចេញពីប្រទេស

ថ្ងៃអង្គារ, 01 ខែកុម្ភៈ 2022 08:31  គុន ច័ន្ទរដ្ឋា

photo_2022-02-01_08-23-00

France24h-

រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង Jean-Yves Le Drian បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមយោធានៃប្រទេសម៉ាលី មិនអាចត្រួតត្រាបាននៅក្នុងពេលដែលមានការឡើងកំដៅរវាងរដ្ឋអាហ្វ្រិកខាងលិច និងដៃគូរអឺរ៉ុប បន្ទាប់ពីមានរដ្ឋប្រហារ២។ លោកបានហៅរបបយោធាថាជារបបខុសច្បាប់ រដ្ឋមន្ត្រីក្រសួងការពារជាតិបារំង Florence Parly បាននិយាយកាលពីថ្ងៃសៅរ៍ថា កងទ័ពបារាំងនឹងមិនស្ថិតនៅក្នុងប្រទេសម៉ាលីបន្តទៅទៀតទេ បើសិនជាត្រូវបង់តម្លៃខ្ពស់ពេក។

“ឯកអគ្គរដ្ឋទូតបារាំងប្រចាំក្រុង Bamako ត្រូវបានកោះហៅ និងបញ្ជាក់អំពីសេចក្តីសម្រេចរបស់រដ្ឋាភិបាលអញ្ជើញលោកឲ្យចាកចេញពីប្រទេស ក្នុងរយៈពេល៧២ម៉ោង បន្ទាប់ពីមានការធ្វើអត្ថាធិប្បាយប្រកបទៅដោយអរិភាព និងខឹងសម្បារដោយរដ្ឋមន្ត្រីក្រសួងការបរទេសបារាំងក្នុងពេលថ្មីៗនេះ” សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបាននិយាយ។ នៅក្នុងសេចក្តីថ្លែងការណ៍ក្រោយមកទៀតនៅថ្ងៃច័ន្ទ ក្រសួងការបរទេសបារាំងបាននិយាយថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនពីប្រទេស ម៉ាលី បន្ទាប់ពីសេចក្តីសម្រេចរបស់ប្រទេសនេះបានបណ្តេញអ្នកការទូត។

"បារាំងបានទទួលយកនូវសេចក្តីសំរេចរបស់អាជ្ញាធរបណ្តោះអាសន្ន ដើម្បីបញ្ចប់នូវបេសកកម្មរបស់ឯកអគ្គរដ្ឋទូតបារាំងនៅម៉ាលី។ ជាប្រតិកម្មឆ្លើយតប បារាំងបានសម្រេចកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន" សេចក្តីថ្លែងការណ៍របស់ក្រសួងត្រូវបានអាន។ បារាំងបាននិយាយម្តងហើយម្តងទៀតនូវការប្តេជ្ញាធ្វើឲ្យមានស្ថិរភាព និងការអភិវឌ្ឍន៍រួមជាមួយដៃគូរចម្រុះរបស់ខ្លួននៅក្នុងតំបន់ Sahel លោកបានបន្ថែម។ បារាំងបានដាក់កងទ័ពក្នុងប្រទេសម៉ាលីចាប់តាំងពីឆ្នាំ២០១៣ នៅពេលដែលខ្លួនបានធ្វើអន្តរាគមន៍ ដើម្បីរុញច្រានពួកជីវពលអុីស្លាម ដែលបានសំរុកចូលមកក្នុងរដ្ឋធានី។ ចាប់តាំងពីពេលនោះមកបានប្រមូលផ្តុំគ្នាឡើងវិញព្រមទាំងបន្ត និងបង្កើនការបះបោរប្រឆាំងដោយបង្ហូរឈាមនៅពាសពេញតំបន់ Sahel ។

ទំនាក់ទំនងរវាងម៉ាលី និងអតីតអ្នកដាក់អាណានិគមបានធ្លាក់ចូលទៅក្នុងភាពអាក្រក់អាក្រីក្នុងខែនេះ នៅពេលដែលពួកយោធាបានត្រឡប់ក្រោយមករៀបចំការបោះឆ្នោតឡើងវិញនៅខែកុម្ភះ និងស្នើរសុំកាន់អំណាចរហូតដល់ឆ្នាំ២០២៥។ គេបានដាក់ពង្រាយផងដែរអ្នកចុះកិច្ចសន្យាយោធាឯកជនរុស្សី ដែលប្រទេសខ្លះនៅអឺរ៉ុបបាននិយាយថា វាមិនស៊ីសង្វាក់ទៅនឹងបេសកកម្ម។ ម៉ាលីក៏បានសុំឲ្យកាណាដាដកកងទ័ពផងដែរកាលពីសប្តាហ៏មុន៕


ថ្ងៃអង្គារ, 01 ខែកុម្ភៈ 2022 08:31  គុន ច័ន្ទរដ្ឋា