UN-AP
ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.មានកាលវិភាគនឹងជួបប្រជុំនៅថ្ងៃច័ន្ទជាលើកទី១ ក្នុងការដែលរុស្សីប្រមូលផ្តុំកងទ័ព និងគំរាមកំហែងធ្វើសកម្មភាពប្រឆាំងនឹងអ៊ុយក្រែន ទៅតាមសំណូមពររបស់សហរដ្ឋអាមេរិក ដែលតួអង្គសំខាន់ៗនឹងត្រូវបានគេរំពឹងថា នឹងប្រកែកប្រណាំងគ្នាជាសាធារណៈលើលទ្ធភាពនៃការឈ្លានពានរបស់រុស្សី និងផលប៉ះពាល់ទៅលើពិភពលោក។ ឯកអគ្គរដ្ឋទូត Linda Thomas -Greenfield បាននិយាយថា “ទង្វើរបស់រុស្សីវាជាការគំរាមកំហែងយ៉ាងច្បាស់ទៅដល់សន្តិភាព និងសន្តិសុខអន្តរជាតិនិងធម្មនុញ្ញរបស់អ.ស.ប.”។
សមាជិកនៃក្រុមប្រឹក្សា “ត្រូវតែវិភាគឲ្យគ្រប់ជ្រុងជ្រោយនូវការពិត និងពិចារណានូវអ្វីដែលជាគ្រោះថ្នាក់សំរាប់អ៊ុយក្រែន, រុស្សី, និងអឺរ៉ុប និងកាតព្វកិច្ចនិងគោលការណ៍ដែលជាស្នូលនៃរបៀបរៀបរយអន្តរជាតិ បើសិនជារុស្សីឈ្លានពានអ៊ុយក្រែន” នាងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ក្នុងពេលដែលបានប្រកាសពីការប្រជុំ។ ឯកអគ្គរដ្ឋទូតរងរស្សីប្រចាំនៅអ.ស.ប. លោក Dmytry Plyansky បានឆ្លើយតបដោយខឹងសម្បារ ដោយបាន Tweeted ថា “ខ្ញុំមិនអាចរំលឹកឡើងវិញនូវឱកាសផ្សេងទៀត នៅពេលដែលសមាជិកក្រុមប្រឹក្សាសន្តិសុខស្នើរសុំឲ្យមានការជជែកពីការចោទប្រកាន់របស់ខ្លួន ដោយគ្មានមូលដ្ឋាននិងបន្តនូវការគំរាមកំហែងចំពោះរបៀបរៀបរយអន្តរជាតិពីអ្នកផ្សេង ដែលជាក្តីសង្ឃឹមសមាជិកក្រុមប្រឹក្សានឹងមិនគាំទ្រលើបញ្ហានេះទេ។
ប្រតិកម្មរបស់ Polyansky បានចង្អុលបង្ហាញថា រុស្សីអាចនឹងចាប់ផ្តើមនូវការប្រជុំដោយសួរពីរបៀបបោះឆ្នោត ថាតើគួរធ្វើដែរឬទេ ដើម្បីរារាំងកុំឲ្យមានការប្រជុំរុស្សីត្រូវការឲ្យមានការគាំទ្រពីសមាជិកចំនួន៩លើ១៥។ មន្ត្រីម្នាក់នៃរដ្ឋការលោក Biden បាននិយាយថាសហរដ្ឋអាមេរិក បានមានទំនាក់ទំងជាប្រក្រតីជាមួយនឹងសមាជិកក្រុមប្រឹក្សា និងមានទំនុកចិត្តថា នឹងមានការគាំទ្រលើសពីគ្រប់គ្រាន់ដើម្បីឲ្យមានការប្រជុំ។
“វាមានដំណើរការត្រឹមត្រូវដែលជាតួនាទីរបស់ក្រុមប្រឹក្សាខ្លួនឯង” មន្ត្រីបាននិយាយក្នុងលក្ខ័ណសុំមិនបញ្ចេញឈ្មោះ ពីព្រោះលោកមិនបានត្រូវគេអនុញ្ញាតឲ្យនិយាយជាសាធារណៈ។ “នេះជាការការពារផ្នែកការទូត ដែលប្រាកដជាអ្វីដែលក្រុមប្រឹក្សាត្រូវតែធ្វើ ហើយខ្ញុំគិតថារដ្ឋជាសមាជិកនឹងយល់អំពីបញ្ហានេះ៕