BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្នកកាសែតបរទេសក្នុងប្រទេសចិន ប្រឈមមុខនឹងសម្ពាធដែលពុំធ្លាប់មានពីមុនមក

ថ្ងៃចន្ទ, 31 ខែមករា 2022 11:56  គុន ច័ន្ទរដ្ឋា

7f1ff10de28f3f338e69655569e572dd66bc3fc7 (1)

Beijing-

ការគំរាមកំហែងនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកកាសែតបរទេសនៅក្នុងប្រទេសចិន កំពុងប្រឈមទៅនឹងឧបសគ្គដែលពុំធ្លាប់មានពីមុនមកពីការខំប្រឹងប្រែង ដើម្បីបង្ខូចកិត្តិយសរបាយការណ៍ឯករាជ្យ ក្រុមអ្នកសារព័ត៌មានបាននិយាយកាលពីថ្ងៃច័ន្ទ។ ទីក្រុងប៉េកាំងបានបង្ហាញពី "ការជំរុញឲ្យមានជម្លោៈតិចតួចក្នុងរឿងក្តីក្តាំ ឬក៏ជាការគំរាមកំហែងនៃវិធានការណ៍ផ្លូវច្បាប់ប្រឆាំងទៅនឹងអ្នកកាសែតបរទេស ដែលជាញឹកញយបញ្ចេញនូវកិច្ចសម្ភាសន៍ដ៏វែងចំពោះប្រភពដែលបានយល់ព្រម"។ ក្លិបអ្នកកាសែតបរទេសបរទេសក្នុងប្រទេសចិន (FCCC) បាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ។

“ទិដ្ឋភាពដែលប្រកបទៅដោយហានិភ័យ គឺកំពុងតែផ្លាស់ប្តូរនៅក្នុងពេលនេះដែលពុំអាចដឹងបាន” David Rennie នាយការិយាល័យកាសែត Economist ប្រចាំទីក្រុងប៉េកាំងបាននិយាយ នៅក្នុងរបាយការណ៍។ ជាពិសេស អង្គការព័ត៌មានបានប្រឈមទៅនឹងការព្រមានថា ការរាយការណ៍របស់ពួកគេអាចនឹងធ្វើឲ្យពួកគេទទូលនូវទណ្ឌកម្មផ្លូវច្បាប់ឬក៏រឿងក្តីស៊ីវិលឬការស៊ើបអង្កេតលើសន្តិសុខជាតិ។ នេះអាចបញ្ជាក់ថាជា ការព្រួយបារម្ភមួយដែលវាក្លាយទៅជាឧបករណ៍ ដើម្បីត្រួតត្រាលើប្រព័ន្ធផ្សព្វផ្សាយ ដែលនឹងកត់ពួកគេក្នុងបញ្ជីរខ្មៅពីព្រឹត្តិការណ៍អ្វីមួយ ឬតាមរយៈបញ្ហាកាតអ្នកកាសែតនិងទិដ្ឋាការជាដើម។

ការកើនឡើងនៃការគំរាមកំហែងចាត់វិធានការណ៍ស្របច្បាប់បានលេចចេញមក បន្ទាប់ពីមានការឃុំឃាំងក្នុងឆ្នាំ២០២០ នៃពិធីករទូរទស្សន៍អូស្ត្រាលី Chanseiha ដែលធ្វើការឲ្យប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CGTN  និង Haze Fan នៃកាសែត Bloomberg ។ អាជ្ញាធរចិនបាននិយាយថា ពួកគេត្រូវបានចាប់ឃុំឃាំងក្នុងការសង្ស័យធ្វើឲ្យមានគ្រោះថ្នាក់ដល់សន្តិសុខជាតិ។ ទន្ទឹមគ្នានោះដែរ អ្នកកាសែតអន្តរជាតិនិងអង្គការរបស់គេបានរៀបចំផែនការរកច្រកចេញក្នុងគ្រាមានអាសន្ន ក្នុងការដែលហារនិភ័យបានឡើងកំដៅ និងការវាយប្រហារដែលគាំទ្រដោយរដ្ឋ ជាពិសេសការនិយាយអុជអាលតាមប្រព័ន្ធអនឡាញ។

ទង្វើទាំងអស់នេះបានកើនឡើងយ៉ាងរហ័សនូវអារម្មណ៍ដែលចាត់ទុកថាប្រព័ន្ធផ្ស័ព្វផ្សាយបរទេសជាសត្រូវ របាយការណ៍បានបន្ថែមថា ការផ្សព្វផ្សាយពីប្រទេសចិនវាជារឿងដែលរសើប និងគ្រោះថ្នាក់។ ការឬកឃើញនេះឈរនៅលើមូលដ្ឋាននៃការស្ទាបស្ទង់មតិមនុស្ស១២៧នាក់ ក្នុងចំណោម១៩២នាក់។ របាយការណ៍បាននិយាយថា អ្នកកាសែតដែលបានចាកចេញដោយសារតែការគំរាមកំហែង ឬក៏បណ្តេញចេញដោយរដ្ឋ គឺដោយសារតែផ្សព្វផ្សាយរឿងរ៉ាវនៅជនបទ៕


ថ្ងៃចន្ទ, 31 ខែមករា 2022 11:56  គុន ច័ន្ទរដ្ឋា