Reuters-
ព្រឺទ្ធសភាអាមេរិកបានឈានដល់កិច្ចព្រមព្រៀងធ្វើច្បាប់ដាក់ទណ្ឌកម្មរុស្សីលើរឿងអ៊ុយក្រែន រួមបញ្ចូលទាំងវិធានការណ៍ខ្លះដែលនឹងចូលជាធរមាន មុនពេលដែលមានការឈ្លានពាន មេដឹកនាំព្រឺទ្ធសភា២រូបបាននិយាយកាលពីថ្ងៃអាទិត្យ។ សមាជិកព្រឹទ្ធសភា BobMenendez ប្រធានគណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការទំនាក់ទំនងការបរទេសមកពីគណបក្សប្រជាធិបតេយ្យនិងលោក James Rich ដែលជាមន្ត្រីជាន់ខ្ពស់មកពីគណបកនសសាធារណរដ្ឋ សង្ឃឹមថាចលនាទៅមុខនៃពង្រាងច្បាប់នឹងធ្វើក្នុងសប្តាហ៍នេះ។
"ខ្ញុំនឹងពិពណ៌នា វាថាយើងនៅក្នុងសំយ៉ាបផ្ទះជាមួយគ្នា" Melendez បាននិយាយប្រាប់ CNN “វាជារដ្ឋសហព័ន្ធ” ដោយនិយាយយោងទៅរកបាល់ទាត់អាមេរិកដែលមានន័យថា ជិតដល់គោលដៅហើយ។ វាមាន័យថាមានការគាំទ្រពីគណបក្សនយោបាយទាំង២ដើម្បីគាំទ្រអ៊ុយក្រែននិងដាក់ទណ្ឌកម្មទៅលើរុស្សី បើសិនជាឈ្លានពានអ៊ុយក្រែន Mendez បាននិយាយ។ នៅពេលដែលសួរថាតើនឹងមានការព្រមព្រៀងក្នុងសប្តាហ៍នេះទេ លោកឆ្លើយថា “ខ្ញុំជឿថា យើងនឹងទៅដល់ទីនោះ”។
មន្ត្រីជាន់ខ្ពស់នៃរដ្ឋការលោក Biden នឹងធ្វើចំណាត់ថ្នាក់ខ្លីៗ សំរាប់សមាជិកព្រឺទ្ធសភាទាំងអស់នៅថ្ងៃព្រហស្បតិ៍, សមាជិកព្រឺទ្ធសភាម្នាក់បាននិយាយ ប្រធានសភាក៏បានសំណូមពរពីរបាយការណ័ខ្លីៗលើរឿងនេះដែរ។ រុស្សីបានប្រមូលផ្តុំកងទ័ពនៅតាមព្រំប្រទល់អ៊ុយក្រែនអស់ជាច្រើនខែ និងបានទាមទារឲ្យ NATO ដកកងទ័ពនិងសព្វាវុធចេញពីអឺរ៉ុបខាងកើត និងហាមឃាត់អតីតរដ្ឋសហភាពសូវៀតមិនឲ្យចូលរួមជាមួយសម្ព័ន្ធមិត្តដែលដឹកនាំដោយសហរដ្ឋអាមេរិក។
ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានគាំទ្រនូវសកម្មភាពនេះមួយរំពេចនិងបានរិះគន់បស្ចឹមប្រទេសក្នុងការរង់ចាំ ដើម្បីដាក់ទណ្ឌកម្មបន្ថែមទៀត។ ពង្រាងច្បាប់ព្រឺទ្ធសភានឹងឆ្ពោះទិសដៅទៅរកមុខព្រួញនៃធនាគាររបស់រុស្សី និងបំណុលបរទេសរបស់រុស្សី និងផ្តល់នូវជំនួយយោធាបន្ថែមផងដែរ ទៅដល់អ៊ុយក្រែន។ ផ្នែកខ្លះនៃទណ្ឌកម្មអាចចូលជាធរមានមុនពេលមានការឈ្លានពានចំពោះអ្វីដែលរុស្សីបានធ្វើរួចមកហើយ Mendez បាននិយាយ៕