ខេត្តកំពង់ចាម៖ ថ្លែងក្នុងពិធឹសំណេះសំណាលបញ្ជូជាសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិ នៅរសៀសថ្ងៃអាទិត្យទី៣០ ខែ មករា ឆ្នាំ២០២២ នាទឹស្នាក់ការគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណ:កម្មាធិការគណបក្សខេត្តកំពង់ចាម បានមានប្រសាសន៍ថា យើង៏ទាំអស់គ្នាជាសមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវការពារឧត្តមប្រយោជន៍របស់គណបក្ស ដោយគោរពតាមលក្ខន្តិក: និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជា បើកទ្វារចំហរគ្រប់ពេលវេលា គ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិ មិនប្រកាន់អតីតកាល ដើម្បីរួមកម្លាំង ការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជា ឲ្យមាន ឯករាជ្យ សន្តិភាព ប្រជាធិបតេយ្យ អព្យាក្រឺត និងវឌ្ឍនភាពសង្គម ។
សូមបញ្ជាក់ថា អតីតគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយច្បាប់ ដោយសារអំពើក្បត់ជាតិរបស់មេដឹកនាំនៃគណបក្សនោះ ហើយ អតឹតសមាជិកគណបក្សសង្គ្រោះជាតិ
នៅក្នុងក្រុងកំពង់ចាម ដែលបានស្ម័គ្រចិត្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នាពេលនេះ មានចំនួន ០៥រូប/ស្រី០២រូប ៖
១-លោក វ៉ា ចាន់ថុល អតីតប្រធានគណបក្ស សង្គ្រោះជាតិ ប្រចាំក្រុងកំពង់ចាម
២-លោក អុី សុខុន អតីតសមាជិកក្រុមប្រឹក្សាសង្កាត់វាលវង់ គណបក្សសង្គ្រោះជាតិ
៣-លោស្រី អុឹម សុខហេង អតីតបេក្ខជន បម្រុងគណបក្សសង្គ្រោះជាតិ សង្កាត់កំពង់ចាម
៤-លោកស្រី យ៉ុង គីមវួច អតីតសមាជិក បក្ស សង្គ្រោះជាតិ
៥-លោក ហួន សុខ អតីតសមាជិកបក្ស សង្គ្រោះជាតិ ។