BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមហ៊ុនម៉ាលេស៊ីដែលប្រឈមទៅនឹងការនាំចេញទៅអាមេរិកដោយសារបង្ខំពលករឲ្យធ្វើការត្រូវបានក្រសួងកោះហៅ

ថ្ងៃអាទិត្យ, 30 ខែមករា 2022 16:01  គុន ច័ន្ទរដ្ឋា

Asiapacific-

ក្រសួងធនធានការងារម៉ាលេស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថាខ្លួននឹងកោះហៅក្រុមហ៊ុនទាំងអស់ ដែលប្រឈមទៅនឹងការហាមឃាត់មិនឲ្យនាំចេញទៅអាមេរិកលើរឿងដែលគេសង្ស័យថាបានអនុវត្តិន៍ការបង្ខំពលករឲ្យធ្វើការដើម្បីពិភាក្សារពីវិធានការណ៍ជាបន្ទាន់ដើម្បីដោះស្រាយការចោទប្រកាន់។​ រោងចក្រម៉ាលេស៊ី ដែលរួមបញ្ចូលទាំងរោងចក្រដែលផ្គត់ផ្គង់ដ៏ធំដូងប្រេងនិងស្រោមដៃផ្នែកវេជ្ជសាស្ត្រ ដែលកំពុងស្ថិតនៅក្រោមការចោទប្រកាន់ថារំលោភទៅលើសិទ្ធពលករអន្តោរប្រវេសន្ត៍។

photo_2022-01-30_15-45-49

គយអាមារិកនិងក្រុមការពារតាមព្រំប្រទល់ (CBP) បាននិយាយកាលពីថ្ងៃសុក្រថាគេនឹងហាមឃាត់មិនឲ្យនាំចូលនូវផលិតផលក្រុមហ៊ុនYTY ដែលផលិតស្រោមដៃដោយផ្អែកទៅលើព័ត៌មានដែលចង្អុលបង្ហាញថាក្រុហ៊ុនបានប្រើប្រាស់កម្លាំងការងារដោយបង្ខិតបង្ខំ នេះគឺជាការហាមឃាត់លើកទី៧ទៅលើក្រុមហ៊ុនម៉ាលេស៊ីក្នុងរយៈពេល២ឆ្នាំ។ អង្គការនេៈបានកំណត់ផងដែរថាក្រុមហ៊ុនម៉ាលេស៊ីដែលផលិតដូងប្រេង Sim Darby បានប្រើប្រាស់កំលាំងការងារដោយបង្ខំនៅក្នុងប្រតិបត្តិការណ៍របស់ខ្លួននិងថាផលិតផលរបស់ក្រុមហ៊ុននឹងត្រូវចាប់យក។

photo_2022-01-30_15-45-39

រដ្ឋមន្ត្រីក្រសួងធនធានមនុស្ស លោក Saravanan បាននិយាយកាលពីថ្ងៃអាទិត្យ ថាលោកនឹងជួបជាមួយក្រុមហ៊ុនទាំងអស់ដែលប្រឈមមុខនឹងការហាមឃាត់មិនឲ្យនាំចេញចូលទៅកាន់សហរដ្ឋអាមេរិក ជាមួយនឹងក្រុមហ៊ុន២ដែលផលិតស្រោមដៃ WRP Asia Pacific និង Top Glove Corp. ដែលបានឃើញថាការហាមឃាត់ត្រូវបានលើកលែងវិញ ដោយ CBP។ ” វិធីសាស្ត្រក្នុងការអនុវត្តិន៍ដោយក្រុមហ៊ុនទាំង២នេះអាត្រូវយកមកប្រើប្រាស់ជាគោលការណ៍ណែនាំនិងឲ្យមានការជឿនលឿនសំរាប់ក្រុមហ៊ុនដ៍ទៃទៀត ។Saravanan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

photo_2022-01-30_15-45-38

Saravanan  បាននិយាយថាលោកបានបញ្ជាឲ្យធ្វើការស៊ើបអង្កេតភ្លាមៗទៅលើការចោទប្រកាន់ដោយក្រសួងធនធានមនុស្សនិងអគ្គនាយកដ្ឋានការងារ និងបានព្រមានថានឹងចាត់វិធានការណ៍ដ៏តឹងរ៉ឹងប្រឆាំងទៅនឹងក្រុមហ៊ុនដែលខកខានមិនបានធ្វើឲ្យមានការរីកចំរើនក្នុងការអនុវត្តិន៍។ រដ្ឋមន្រ្តីបានទទួលស្គាល់ថា ការចោទប្រកាន់ទៅលើការបង្ខំឲ្យពលករធ្វើការប្រឆាំងទៅនឹងក្រុមហ៊ុនម៉ាលេស៊ីបានធ្វើឲ្យមានផលប៉ះពាល់ទៅលើទំនុកចិត្តនៃវិនិយោគិននៅក្នុងប្រទេស។


ថ្ងៃអាទិត្យ, 30 ខែមករា 2022 16:01  គុន ច័ន្ទរដ្ឋា