AP-south Korea
កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យបានបាញ់នូវអ្វីដែលហាក់ដូចជាមីស៊ីលដែលមានកម្លាំងខ្លាំងក្លាជាងគេចាប់តាំងពីខ្លួនបានធ្វើតេស្តពេលដែលលោកប្រធានាធិបតី Joe-Biden បានចូលកាន់អំណាច ខណៈដែលបានធ្វើឲ្យរស់ឡើងវិញនូវល្បែងចាស់ដែលបានលេងជាសិល្បៈនយោបាយដែលប្រកបទៅដោយគ្រោះថ្នាក់ ដើម្បីទទួលបាននូវសម្បទានពីទីក្រុងវ៉ាស៊ិនតោននិងប្រទេសជិតខាងខណៈដែលមានការពន្យារភាពទាល់ច្រកនៃការទូត។
មន្ត្រីជប៉ុនបាននិយាយថាមីស៊ីល ,បើយោលទៅតាមការចាប់ផ្តើមគណនាអំពីផ្លូវដែលវាហោះ ដែលជាសក្តានុពលបានរត់ទៅដល់រយះចម្ងាយជាអតិបរិមា ២,០០០គីឡូម៉ែត្រ និងធ្វើដំណើរចម្ងាយ៨០០គីឡូម៉ែត្រ មុននឹងធ្លាក់ចុះទៅក្នុងសមុទ្រ។ ការលំអិតនៃការហោះហើរបានផ្តល់ជាយោបល់ថា កូរ៉េខាងជើងបានសាកល្បងហោះហើរកំជ្រួចដែលមានរង្វង់ប្រតិបត្តិការណ៍ឆ្ងាយចាប់តាំងពី២០១៧ នៅពេលដែលគេបានបាញ់បង្ហោះសាកល្បងបាលីស្ទីកមីស៊ីលចំនួន៣គ្រាប់នៃកាំជ្រួចអន្តរទ្វីប ដែលបានបង្ហាញថាលទ្ធភាពនៃរយៈចម្ងាយអាចទៅដល់ទឹកដីអាមេរិកយ៉ាងជ្រៅ។
ការបាញ់សាកល្បងកាលពីថ្ងៃអាទិត្យឺជាលើកទី៧របស់កូរ៉េខាងជើងនៅក្នុងខែនេះ។ ជំហានមិនធម្មតាដ៏លឿនក្នុងការសាកល្បងដ៏លឿននេះបានចង្អុលបង្ហាញថាជាចេតនាដើម្បីកៀបសង្កត់រដ្ឋការលោកBidenលើកិច្ចចរចារនុយគ្លេអ៊ែរដែលគាំងអស់រយៈពេលដ៏យូរលង់។ រដ្ឋមន្ត្រីប្រចាំទីស្តីការរដ្ឋមន្រ្តី HiroKaZu Matsumoto បាននិយាយថាការធ្វើតេស្តដែលមានរយៈពេល៣០នាទីហើយបានធ្លាក់ចូលទៅក្នុងសមុទ្រក្នុងតំបន់សេដ្ឋកិច្ចខាងក្រៅរបស់ជប៉ុន។
ប្រធានសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថាកូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចបាលីស្ទីកដ៏គួរឲ្យសង្ស័យពីទឹកដីកូរ៉េខាងជើង ប៉ុន្តែមិនបានផ្តល់នូវការលំអិតភ្លាមៗនៃការសាកល្បងនេះទេ។ ការគណនារបស់ជប៉ុនបានឲ្យដឹងថាជាការបាញ់សាកល្បងមីស៊ីលរង្វង់ប្រតិបត្តិការណ៍មធ្យម។ ” ខ្ញុំគិតរឿងនេះមានន័យថា សមត្ថភាពនៃការផលិតកាំជ្រួចរង្វង់ប្រតិបត្តិការណ៍ដែលមានចម្ងាយឆ្ងាយរបស់កូរ៉េខាងជើងបានដល់កំរិតហើយ”៕