Americanmilitarynews-
មេដឹកនាំជាន់ខ្ពស់អៀរ៉ង់ Ayatollah Ali Khamenei បានរារាំងមិនឲ្យមានការជជែកដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៨ ភ្លាមៗបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានដកទីក្រុងវ៉ាស៊ិនតោនជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយគ្លេអ៊ែរឆ្នាំ២០១៥និងបានដាក់ទណ្ឌកម្មសារជាថ្មីប្រឆាំងទៅនឹងទីក្រុងTehran។ប៉ុន្តែនៅដើមខែនេះ Khameney ហាក់ដូចជាអនុម័ត្តនូវការជជែកដោយផ្ទាល់ដែលអាចធ្វើទៅបានជាមួយនឹងស្រដ្ឋអាមេរិក ដោយនិយាយថាការពិភាក្សារជាមួយ”សត្រូវ” មិនមែនមានន័យថា “ចុះញ៉មនោះទេ”។
រដ្ឋមន្ត្រីក្រសួងការបរទេស Hosein Amir -Abdollahian កាលពីថ្ងៃទី២៤បានបង្ហាញថានឹងបញ្ជាក់នូវការបើកចំហររបស់ទីក្រុងTehran ដើម្បីជជែកទល់មុខគ្នា។ លោកបាននិយាយថាអៀរ៉ង់នឹងធ្វើដូច្នេះបើសិនជាមាន័យថាយើងឈានដល់កិច្ចព្រមព្រៀងដ៏ល្អមួយ ដើម្បីសង្រ្គោះកិច្ចព្រមព្រៀងនុយគ្លេអ៊ែររវាងអៀរ៉ង់និងមហាអំណាចពិភពលោក។ Ali Shamkhani លេខាធិការនៃក្រុមប្រឹក្សារសន្តិសុខជាតិជាន់ខ្ពស់របស់អៀរ៉ង់ បានបន្ទរនូវអត្ថាធិប្បាយរបស់ Amir Abdollahian ដោយបន្សល់ទុកនូវការបើកចំហរទ្វារសំរាប់ការជជែកដោយផ្ទាល់ជាមួយអាមេរិក។
“ ទំនាក់ទំនងជាមួយប្រតិភូអាមេរិកនៅក្នុងទីក្រុងវីយ៉េន បានឆ្លងកាត់តាមរយៈការផ្លាស់ប្តូសំណេរក្រៅផ្លូវការ និងគ្មានទំនាក់ទំនងគ្នាទាល់តែសោះតាំងពីដើមរហូតមកដល់ពេលនេះ” Shamkhanei បាននិយាយតាមTwitter កាលពីថ្ងៃទី២៥ខែមករា “ទំនាក់ទំនងតាមវិធីនេះអាចផ្លាស់ប្តូរទៅបានដោយវិធីសាស្ត្រផ្សេងនៅពេលដែលកិច្ចព្រមព្រៀងល្អមួយអាចធ្វើទៅបាន”
ការជជែកគ្នាដោយមិនចំពោះជាច្រើនជុំរវាងទីក្រុងTehran និង Washingtonនៅក្នុងរដ្ឋធានីនៃប្រទេសអូទ្រីស ,ទីក្រុងវីយ៉េន,ដើម្បីធ្វើឲ្យរស់ឡើងវិញនូវការសៅហ្មងដោយពន្យារនិងជម្លោះ។”ទីក្រុងវ៉ាស៊ិនតោនបាននិយាយម្តងហើយម្តងទៀតថាគេបានប្រុងប្រៀបរួចជាស្រេចដើម្បីឲ្យមានការជជែកដោយផ្ទាល់ជាមួយមន្ត្រីអៀរ៉ង់ ដោយបាននិយាយថានឹងមានផ្លែផ្កាច្រើន” ។ប៉ុន្តែការផ្តល់យោបល់ឲ្យមានការជជែកដោយផ្ទាល់ជាមួយទីក្រុងវ៉ាស៊ិនតោនបានបង្ករឲ្យមានការមិនពេញចិត្តនិងខឹងសម្បារពីក្រុមនិយមជ្រុលខ្លះក្នុងអៀរ៉ង់ ដែលចាត់ទុកថាអាមេរិកជាអារក្សសាតាំង៕