Foxnews-
អ្នកជំនាញខាងប្រព័ន្ធកុំព្យូទ័រជាន់ខ្ពស់បានព្រមានកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកកំពុងតែស្ថិតនៅក្នុង “ដំណាក់កាលនៃសង្រ្គាម” ជាមួយរុស្សីនិងបាននិយាយថាគេគួរតែប្រុងប្រៀបដើម្បីទប់ទល់ទៅនឹងការវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រដែលនឹងវាយប្រហារដោយរុស្សី។សហរដ្ឋអាមេរិកនិងសម្ព័នមិត្ត NATO បានសន្យាថានឹងវាយបកទៅរុស្សីវិញជាមួយនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនិងធ្ងន់ធ្ងរ បើសិនជាវិមានក្រឹមឡាំងរំលោភទៅលើអធិបតេយ្យភាពក្នុងការទន្រ្ទានចួលទៅក្នុងអ៊ុយក្រែន។
“បើសិនជារុស្សីប្រាកដជាចូលទៅក្នុង តំបន់Donbas និងគ្រវីទង់ សហរដ្ឋអាមេរិកបានសន្យារួចហើយថានឹងឆ្លើយតបជាបន្តបន្ទាប់ “ នាយកប្រតិបត្តិនៃក្រុមហ៊ុន Ergo បានប្រាប់អភិបាលរដ្ឋដែលមកពីគណបក្សទាំង២ “ តើរុស្សីនឹងធ្វើអ្វីទៀត”។ “ វាទំនងជានឹងបង្កើនការវាយប្រហារតាមប្រព័ន្ធកុមព្យូទ័រ ដែលជាទង្វើរដ៏ងាយស្រួលសំរាប់ពួកគេ “ ដែលមានន័យថាសហរដ្ឋអាមេរិកនិងក្រុមហ៊ុនឯកជនរបស់អាមេរិកនឹងត្រូវតែមានវិធានការណ៍ប្រុងប្រយ័ត្នលើរឿងនេះ។
“ឥឡូវនេះយើងកំពុងស្ថិតនៅក្នុងតំណាក់កាលសង្រ្គាម យើងត្រូវតែមានការប្រុងប្រយ័ត្ន” Eddy បានព្រមាន។អ្នកជំនាញខាងប្រព័ន្ធកុំព្យូទ័របានចង្អុលបង្ហាញកាលពីឆ្នាំ២០១៧ នៃការវាយប្រហាររបស់NotPeetya Malware ទៅលើប្រព័ន្ធកុំព្យូទ័រអ៊ុយក្រែននៃអង្គការពាណិជ្ជកម្មនិងរដ្ឋាភិបាល ប៉ុន្តែអ្វីដែលជាការចាប់ផ្តើមគឺសមាសភាពនៃក្រុមអ្នកវាយប្រហាររុស្សីដែលវាយប្រហារលើអ៊ុយក្រែនហើយរាលដាលពេញអឺរ៉ុបនិងត្រូវបានរាយការណ៍មកថាអស់តម្លៃរាប់ពាន់លានដុល្លារ។
នាយកនៃសន្តិសុខប្រព័ន្ធកុមព្យូទ័រនិងអង្គការហេដ្ឋារចនាសម្ព័នសន្តិសុខ Jen Easterly បាននិយាយថា អង្គការបានចាត់ទុកការគំរាមកំហែងនៃការឈ្លានពានរបស់រុស្សីនិងប្រសិទ្ធភាពនៃការធ្វើឲ្យខូចខាតដោយយកចិត្តទុកដាក់ជាទីបំផុត។ ប៉ុន្តែតែអ្នកស្រីបានព្រមានផងដែេចំពោះការព្រួយបាររម្ភខ្លាំងពេកនៃការវាយប្រហារដោយប្រព័ន្ធកុមព្យូទ័រ។