BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានជាតិ

ចាប់បានចោរឆក់កាបូប ដែលបណ្តាលឱ្យស្ដ្រីម្នាក់ដួលស្លាប់

ថ្ងៃសៅរ៍, 29 ខែមករា 2022 16:14  លាង ឡា

ភ្នំពេញ៖ ចោរឆក់កាបូបម្នាក់ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបាន បន្ទាប់ពីគេចខ្លួនក្រោយធ្វើសកម្មភាពឆក់កាបូបរបស់ស្រ្តីម្នាក់បណ្តាលឱ្យដួល និងរងគ្រោះរហូតដល់បាត់បង់ជីវិត។

photo_2022-01-29_15-42-07

លោកវរសេនីយ៍ឯក ម៉ន វុធី អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹថា បន្ទាប់ពីមានករណីជនសង្ស័យជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបបណ្ដាលឱ្យស្ដ្រីម្នាក់ដួលស្លាប់បាត់បង់ជីវិតពេលដឹកដល់មន្ទីរពេទ្យ សមត្ថកិច្ចបានតាមស្រាវជ្រាវរកជនសង្ស័យ លុះដល់យប់ថ្ងៃទី ២៨ ឈានចូលថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០២២ វេលាម៉ោង០១៖៤០នាទី រំលងអាធ្រាត្រ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ជុំ សុខបញ្ញា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ 

photo_2022-01-29_15-42-08

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១៣ និង៣០នាទីរសៀល ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២២ មានករណីឆក់កាបូបមួយបានកើតឡើង នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

photo_2022-01-29_15-42-08 (2)

នៅក្នុងហេតុការនោះ បណ្តាលឱ្យជនរងគ្រោះឈ្មោះ អ៊ុក កន្និកា ភេទស្រីអាយុ ៤០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានរងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ 

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញ សាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

 

 

អត្ថបទ៖លាង ឡា


ថ្ងៃសៅរ៍, 29 ខែមករា 2022 16:14  លាង ឡា