CNA-Washington
ចិននិងអាមេរិកអាចនឹងឈានទៅដល់ទំនាស់ខាងយោធាមួយ ប្រសិនជាសហរដ្ឋអាមេរិកលើកទឹកចិត្តឲ្យមានឯករាជ្យភាពលើកោះតៃវ៉ាន់ ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងវ៉ាស៊ិនតោន Qin Gang បាននិយាយកាលពីថ្ងៃសុក្រក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុសហរដ្ឋអាមេរិក។ "អនុញ្ញាតិឲ្យខ្ញុំបញ្ជាក់រឿងនេះ រឿងតៃវ៉ាន់គឺជាប្រអប់ឈ្នួនផ្ទុះរវាងចិននិងសហរដ្ឋអាមេរិក” Qin បានប្រាប់វិទ្យុជាតិសាធារណៈ។
“បើសិនជាអាជ្ញាធរតៃវ៉ាន់ ត្រូវជំរុញដោយសហរដ្ឋអាមេរិកបន្តដំណើរទៅរកឯករាជ្យ វានឹងទំនងជាមានការពាក់ព័ន្ធទៅនឹងចិននិងអាមេរិក ប្រទេសធំទាំង២នេះនឹងធ្លាក់ចូលទៅក្នុងទំនាស់យោធា” លោកនិយាយ។ ក្រសួងការបរទេសអាមេរិក, ក្រុមប្រឹក្សារសន្តិសុខជាតិនិងមន្ទីបញ្ចកោណមិនបានឆ្លើយតបភ្លាមៗទៅនឹងសំណូមពេរបស់Reuters ដើម្បីធ្វើអត្ថាធិប្បាយលើពាក្យសំដីនេះទេ។ វិទ្យុបានចាក់ផ្សាយបទសម្ភាសន៍នេះតែប៉ុន្មានម៉ោងក្រោយពីជំនួបរវាងលោករដ្ឋមន្ត្រីក្រសួងការបរទេសចិន Wang Yi និង Antony Blinken លើវិបត្តិនៅអ៊ុយក្រែន។
ចិនមិនបានបដិសេធនូវការប្រើកម្លាំងដើម្បីនាំយកតៃវ៉ាន់មកស្ថិតនៅក្រោមការត្រួតត្រារបស់ខ្លួនទេ ទោះបីជាតៃវ៉ាន់បានអះអាងថាខ្លួនជាប្រទេសឯករាជ្យ ដែលនឹងការពារនូវសេរីភាពរបស់ខ្លួន ខណៈដែលមន្ត្រីចិនបានព្រមានពីសកម្មភាពយោធាលើតៃវ៉ាន់ វាជារឿងមិនធម្មតាទេដែលពួកគេភ្ជាប់រឿងនេះដោយផ្ទាល់ទៅនឹងសហរដ្ឋអាមេរិក។ ប្រធានសេនាធិការចម្រុះសហរដ្ឋអាមេរិក ឧត្តមសេនីយ៍ Mark Milley បានប្រាប់សភាកាលពីឆ្នាំមុនថា ចិនចង់បាននូវសមត្ថភាពក្នុងការលុកលុយនិងកាន់កាប់តៃវ៉ាន់ក្នុងរយៈពេល៦ឆ្នាំទៀត ប៉ុន្តែមិនអាចមានសមត្ថភាពធ្វើបានក្នុងពេលឆាប់ៗខាងមុខនេះទេ។
ភាពតានតឹងរវាងប៉េកាំងនិងតៃបុិ បានឡើងកំដៅក្នុងរយៈពេលប៉ុន្មានខែនេះ ខណៈដែលកងទ័ពចិនបានបញ្ចេញនូវទង្វើរម្តងហើយម្តងទៀតនៃបេសកកម្មទ័ពអាកាសលើច្រកចេញចូលតៃវ៉ាន់ ដែលជាដែនទឹកបែងចែកកោះតៃវ៉ាន់ពីប្រទេសចិន។ ទោះបីជាសហរដ្ឋអាមេរិកមិនមានទំនាក់ទំនងជាផ្លូវការជាមួយតៃវ៉ាន់ ប៉ុន្តែអាមេរិកគឺជាអ្នកគាំទ្រនិងផ្គត់ផ្គង់អាវុធ៕