BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សី-អាមេរិក រក្សាទុកទ្វារចំហរចំពោះការទូតលើរឿងអ៊ុយក្រែន ប៉ុន្តែនៅតែមានគំលាតធំ

ថ្ងៃសុក្រ, 28 ខែមករា 2022 15:47  គុន ច័ន្ទរដ្ឋា

photo_2022-01-28_15-42-51 (1)

Europe-

រុស្សីបាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍ វាច្បាស់ណាស់ថា សហរដ្ឋអាមេរិកមិនមានឆន្ទះ ដើម្បីយកចិត្តទុកដាក់ទៅលើការខ្វាយខ្វល់នៃសន្តិសុខ ដែលជាសារៈសំខាន់របស់យើង ក្នុងភាពទាល់ច្រកលើរឿងអ៊ុយក្រែន, ប៉ុន្តែទាំងសងខាងនៅតែរក្សាទ្វារចំហរ ដើម្បីបន្តការពិភាក្សារការទូតជាបន្តទៅទៀត។សហរដ្ឋអាមេរិកនិង NATO បានផ្ញើរចម្លើយជាលាយល័ក្ខអក្សរកាលពីថ្ងៃពុធទៅកាន់រុស្សី ក្នុងការទាមទារឲ្យមានការគូសឡើងវិញ ការសម្របសម្រួលសន្តិសុខក្នុងអឺរ៉ុបក្រោយសង្រ្គាមត្រជាក់ ចាប់តាំងពីមានការប្រមូលផ្តុំកងទ័ពនៅជិតអ៊ុយក្រែន ជំរុញឲ្យបស្ចឹមប្រទេសមានការភ័យខ្លាចនូវការឈ្លានពានមួយ ដែលធ្វើឲ្យមានការអះអាងជាថ្មី ក្នុងការគាំទ្រនិងការពាររបស់អាមេរិកចំពោះអឺរ៉ុប។

អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូត្រូវការពេលវេលាដើម្បីពិនិត្យឡើងវិញ និងមិនទាន់ប្រញ៉ាប់ធ្វើសេចក្តីសន្និដ្ឋាន, ប៉ុន្តែសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកនិង NATO បានពិពណ៌នាថា ការទាមទារដ៍សំខាន់របស់រុស្សីដែលមិនអាចទទួលយកបាន មិនបានបន្សល់ទុកនូវកន្លែងដែលជាសុទដ្ឋិនិយមទេ។ "ឈរនៅលើមូលដ្ឋានដែលសហសេវិក (អាមេរិកនិង NATO) របស់យើង បាននិយាយកាលពីម្សិលមិញ គឺវាច្បាស់ណាស់ថា នៅក្នុងការគូសបញ្ជាក់ក្នុងឯកសារនៃផ្នែកសំខាន់ៗ… យើងមិនអាចនិយាយថាការគិតរបស់យើងត្រូវបានយកទៅពិចារណាឬក៏ថាឆន្ទៈរបស់យើងដែលបានបង្ហាញពីការខ្វាយខ្វល់ត្រូវបានយកទៅពិចារណា" Peskov បាននិយាយ “ប៉ុន្តែយើងមិនប្រញ៉ាប់ប្រញ៉ាល់នឹងធ្វើការគណនាទេ”។

ការស្ងប់ស្ងាត់បន្តិចរបស់វិមានក្រឹមឡាំង ជាប្រតិកម្មដែលបង្ហាញថា រុស្សីមិនបានបដិសេធនូវការឆ្លើយតបរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តឬក៏បិទទ្វារចំពោះការទូតនោះទេ។ ទីក្រុងវ៉ាស៊ិនតោនបាននិយាយថា ខ្លួននិងសម្ព័ន្ធមិត្តសង្ឃឹមថា រុស្សីនឹងសិក្សាអំពីការឆ្លើយតបរបស់ពួកគេ និងវិលត្រឡប់មករកតុចរចារឡើងវិញ។ “យើងរួបរួមគ្នា រួបរួមក្នុងចំណង់ចំណូលចិត្តនៃផ្នែកការទូត។ ប៉ុន្តែយើងក៏បានរួបរួមគ្នាផងដែរនៅក្នុងដំណោះស្រាយរបស់យើង បើសិនជាទីក្រុងមូស្គូបដិសេធនូវការស្នើសុំឲ្យមានការសន្ទនា, តម្លៃវានឹងលឿនហើយបង់ក្នុងតម្លៃខ្ពស់”។ អនុរដ្ឋមន្ត្រីនៃក្រសួងការបរទេសអាមេរិកទទួលបន្ទុកខាងកិច្ចការនយោបាយ Vitoria Nuland បានប្រាប់អ្នកយកព័ត៌មាន។

ក្រសួងការបរទេសរុស្សីបាននិយាយថា មធ្យោបាយដ៏ល្អដើម្បីកាត់បន្ថយនូវភាពតានតឹង គឺ NATO ត្រូវតែដកកងកម្លាំងចេញពីអឺរ៉ុបខាងកើត ប៉ុន្តែត្រូវស្វែងរកនូវការបដិសេធចំពោះការព្រួយបារម្ភនៃការឈ្លានពាន។ មន្ត្រីអាមេរិកនិយាយថា លោកប្រធានាធិបតី Vladimir Putin មិនទាន់បានសំរេចនៅឡើយថាឈ្លានពានឬយ៉ាងណា៕


ថ្ងៃសុក្រ, 28 ខែមករា 2022 15:47  គុន ច័ន្ទរដ្ឋា