BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ស្ថានភាពរស់នៅរបស់ជនជាតិដើមភាគតិច ក្នុងខេត្តរតនគីរី មានការប្រែប្រួល

ថ្ងៃសុក្រ, 28 ខែមករា 2022 13:20  លាង ឡា

photo_2022-01-28_13-11-56 (1)

ភ្នំពេញ៖ ការរស់នៅរបស់ជនជាតិដើមភាគតិច ក្នុងខេត្តរតនគីរី ត្រូវបានអាជ្ញាធរអះអាងថា មានភាពប្រសើរជាងមុន ខណៈពួកគាត់បានប្ដូរទម្លាប់មកដូចប្រជាជនក្នុងតំបន់កណ្ដាល។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី "វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តរតនគិរី" នៅទីស្តីការគណៈរដ្ឋមន្រ្តី នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគីរី មានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្នស្ថានភាពរស់នៅរបស់ពលរដ្ឋជនជាតិដើមភាគតិច ក្នុងមូលដ្ឋានមានការប្រែប្រួលច្រើន រាប់ទាំងជីវភាពមានភាពល្អប្រសើរ ទាំងទំនៀមទម្លាប់ប្រពៃណី ការរស់នៅ ការហូបចុកប្រចាំថ្ងៃ។

លោកលើកឡើងដែរថា ជនជាតិដើមភាគតិច បានប្ដូរទម្លាប់មកដូចប្រជាជនតំបន់កណ្ដាល រួមទាំងបានអនុវត្តតាមច្បាប់ដែលរដ្ឋកំណត់បានល្អប្រសើរ។

លោកបានឱ្យបន្ថែមថា សព្វថ្ងៃនេះ ជនជាតិភាគតិច មានការរីកចម្រើនផ្នែកធ្វើកសិកម្មតាមរយៈការធ្វើចម្ការ ដាំដុះ ដោយប្រើគោយន្ត ជំនួសឱ្យឧបករណ៍បុរាណផ្សេងៗ ដោយពួកគេបានយល់ដឹងពីរបៀបប្រើប្រាស់ ប៉ុន្តែនៅតែមានជនជាតិភាគតិច ចំនួនតិចតួច នៅតែមិនទាន់យល់ដឹងពីរបៀបដាំដុះ បែបទំនើប ហើយបន្តធ្វើបែបប្រពៃណីបុរាណរបស់ពួកគាត់ដដែល។ 

photo_2022-01-28_13-12-04

គួរកត់សម្គាល់ដែរថា ខេត្តរតនគិរី គឺជាខេត្តមួយដែលសម្បូរទៅដោយដីដែលមានជីវជាតិ ងាយស្រួលដល់ប្រជាជន ក្នុងខេត្តអាចធ្វើដំណាំ និងទទួលបានផលច្រើន ដោយការធ្វើកសិឧស្សាហកម្ម និងកសិកម្មដោយលក្ខណៈ គ្រួសារ និងក្រុមហ៊ុនវិនិយោគ មានដូចជា កៅស៊ូ ចន្ទី ដំឡូងមី និងចេកជាដើម។

សូមបញ្ជាក់ថា ខេត្តរតនគិរី ស្ថិតនៅភាគឦសាន្ត នៃព្រះរាជាណាចក្រកម្ពុជា មានផ្ទៃដីសរុប ១០,៧៨២ គីឡូម៉ែត្រក្រឡា រដ្ឋបាលដែនដីត្រូវបានចែកជា ១ក្រុង និង៨ ស្រុក ៤៦ឃុំ ៤សង្កាត់ និង២៤៣ភូមិ មានប្រជាជនសរុបចំនួន ២០៨.៦៨៦នាក់ ស្ត្រី ១០២,៨៩៦នាក់ មាន៤៩,៥៥៥ គ្រួសារ និងមានជនជាតិដើមភាគតិច ៨អម្បូរ ស្មើនឹង ៥៨% នៃប្រជាជនសរុបទូទាំងខេត្ត៕

photo_2022-01-28_13-12-01

អត្ថបទ៖លាង ឡា


ថ្ងៃសុក្រ, 28 ខែមករា 2022 13:20  លាង ឡា