ខេត្តតាកែវ៖ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវផងនោះ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ធ្វើការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ខុសច្បាប់ចំនួន ០១ករណី នៅចំណុចភូមិព្រៃល្វាខាងត្បូង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ បង្ក្រាបឃាត់ខ្លួនជនសង្ស័យ បានចំនួន ០១នាក់ (ស្រី) នៅថ្ងៃពុធ ០៩រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។
ជនសង្ស័យមានឈ្មោះ ឡាច ស្រី ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រៃល្វាខាងត្បូង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ (ជួញដូរ)។
វត្ថុតាងចាប់យក៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន០៨កញ្ចប់តូច និងទូរស័ព្ទដៃចំនួន០២គ្រឿង។
ករណីនេះ ជនសង្ស័យរួមនឹងវត្ថុតាង កម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី៕