BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការធ្វើដំណើរតាមផ្លូវអាកាសពីកម្ពុជា ទៅប្រទេសថៃ មិនតម្រូវឱ្យធ្វើចត្តាឡីស័ក

ថ្ងៃសុក្រ, 28 ខែមករា 2022 11:14  លាង ឡា

photo_2022-01-28_11-11-26 (1)

ភ្នំពេញ៖ ការធ្វើដំណើរតាមផ្លូវអាកាសពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ មិនតម្រូវឱ្យធ្វើ ចត្តាឡីស័កទៀតទេ ប៉ុន្តែស្ថិតក្នុងលក្ខណ្ឌត្រឹមត្រូវ ទើបអាចចូលបាន។ នេះបើយោងតាមការឱ្យដឹងពីស្ថានទូតកម្ពុជា ប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ។

ស្ថានឯកអគ្គរាជទូតកម្ពុជា បានឱ្យដឹងថា ការមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះការចូលប្រទេសថៃ តាមផ្លូវអាកាស នឹងចាប់អនុវត្តពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២តទៅ។

យ៉ាងណាក៏ដោយ អ្នកធ្វើដំណើរតាមផ្លូវអាកាសពីប្រទេសកម្ពុជា ត្រូវមាន៖ ១-លិខិតឆ្លងដែន + ទិដ្ឋាការថៃ (បើតម្រូវឲ្យមាន) ២-ប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពេញលេញមិនតិចជាង១៤ថ្ងៃ។

២-ឯកសារធានារ៉ាប់រងសុខភាព ដែលមានទឹកប្រាក់ធានាមិនតិចជាង ៥០,០០០ដុល្លារ (គួរទិញធានារ៉ាប់រងក្រុមហ៊ុនក្នុងប្រទេសថៃ) ៣-ឯកសារកក់សណ្ឋាគារ SHA+ * ឬ AQ** (ត្រូវមានបញ្ជាក់អំពីការបង់ប្រាក់រួមបញ្ចូលទាំងថ្លៃសេវាតេស្ត RT-PCR ទាំង២លើក និងសេវាដឹកអ្នកដំណើរមកសណ្ឋាគារផងដែរ) ដើម្បីរង់ចាំលទ្ធផលធ្វើតេស្តរកជំងឺកូវី៥-១៩ ពេលទៅដល់ប្រទេសថៃ។

៤-ចុះឈ្មោះស្នើសុំ Thailand Pass ពីគេហទំព័ររបស់រដ្ឋាភិបាលថៃ (tp.consular.go.th) មុនពេលធ្វើដំណើរយ៉ាងតិច ៧ថ្ងៃ។

៥-វិញ្ញាបនបត្របញ្ជាក់ថា គ្មានជំងឺកូវីដ-១៩ មិនលើស៧២ម៉ោង មុនពេលធ្វើដំណើរ (RT-PCR Test Covid-19) ឬបើលទ្ធផលតេស្តវិជ្ជមាន ត្រូវមានលិខិតបញ្ជាក់ពីគ្រូពេទ្យថា ទើបជាសះស្បើយពីជំងឺកូវីដ-១៩ (មិនតិចជា១៤ថ្ងៃ និងមិនលើស៩០ថ្ងៃ) (ចំពោះក្មេងអាយុក្រោម ៦ឆ្នាំដែលធ្វើដំណើរជាមួយឪពុក ឬម្តាយ មិនតម្រូវឲ្យធ្វើតេស្ត RT-PCR Test Covid-19 ទេ) ។

photo_2022-01-28_11-11-23

ស្ថានឯកអគ្គរាជទូតកម្ពុជា បានបញ្ជាក់ថា ពេលទៅដល់ប្រទេសថៃ តម្រូវអនុវត្ត៖

១-បង្ហាញឯកសារពាក់ព័ន្ធខាងលើ (១-៥)។

២-ធ្វើតេស្ត RT-PCR រកជំងឺកូវីដ-១៩ (លើកទី១) ថ្ងៃមកដល់ប្រទេសថៃ។

៣-អនុវត្តតាមការណែនាំផ្សេងៗទៀតរបស់មន្ត្រីមានសមត្ថកិច្ចថៃ។

៤-រង់ចាំលទ្ធផល ១យប់ នៅសណ្ឋាគារ SHA+ ឬ AQ ដែលបានកក់ (+) ករណីលទ្ធផលវិជ្ជមាន៖ បញ្ជូនទៅព្យាបាលដោយប្រើធានារ៉ាប់រង (-) ករណីលទ្ធផលអវិជ្ជមាន៖ អាចធ្វើដំណើរក្នុងប្រទេសថៃតាមធម្មតា។

៥-តម្រូវឲ្យធ្វើតេស្ត RT-PCR រកជំងឺកូវីដ-១៩ លើកទី២ នៅថ្ងៃទី៥ ក្រោយពេលមកដល់ ប្រទេសថៃ នៅសណ្ឋាគារដែលបានកក់ទុក និងរងចាំលទ្ធផលតេស្តបញ្ជាក់ថាអវិជ្ជមាន ទើបអាច ចេញពីសណ្ឋាគារ និងធ្វើដំណើរដោយសេរីបាន៕

photo_2022-01-28_11-11-18

អត្ថបទ៖លាង ឡា


ថ្ងៃសុក្រ, 28 ខែមករា 2022 11:14  លាង ឡា