BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិនប្រកែកថា ខ្លួនទទួលបានផលប្រយោជន៍ក្នុងការរកឃើញយន្តហោះបំបាំងកាយអាមេរិក ដែលធ្លាក់ក្នុងសមុទ្ទចិនខាងត្បូង

ថ្ងៃសុក្រ, 28 ខែមករា 2022 09:12  គុន ច័ន្ទរដ្ឋា

photo_2022-01-28_09-10-34

Eurasia news-

ចិនកាលពីថ្ងៃព្រហស្បតិ៍បានប្រកែកថា ខ្លួនទទួលបានផលប្រយោជន៍ក្នុងការរកឃើញកំទេចបាក់បែកនៃយន្តហោះប្រយុទ្ធបំបាំងកាយ F-35C ដែលបានធ្លាក់ក្នុងសមុទ្ទចិនខាងត្បូង អាចនឹងមានព័ត៌មានសំខាន់ផ្នែកបច្ចេកវិទ្យា។ "យើងគ្មានផលប្រយោជន៍ចំពោះយន្តហោះរបស់គេទេ" អ្នកនាំពាក្យក្រសួងការបរទេសចិន Zhao Lilian បានប្រាប់អ្នកយកព័ត៌មាន ដោយបានបន្ថែមថាទីក្រុងប៉េកាំងជម្រុញឲ្យ “ប្រទេសដែលពាក់ព័ន្ធធ្វើនូវរឿងដែលនាំឲ្យមានស្ថិរភាព និងសន្តិភាពក្នុងតំបន់ ប្រសើរជាងបត់ដុំដៃបញ្ចេញសាច់ដុំក្នុងតំបន់”។

កងនាវីសហរដ្ឋអាមេរិកថ្មីៗនេះបាននិយាយថា ខ្លួនបានកំពុងធ្វើការរុករក យន្តហោះប្រដេញបំបាំងកាយ F-35C ដែលមានតម្លៃ ១០០ លានដុល្លារដែលបានធ្លាក់ចូលទៅក្នុងសមុទ្ទចិនខាងត្បូងកាលពីថ្ងៃច័ន្ទ។ យន្តហោះប្រយុទ្ធដែលមានម៉ាស៊ីន១បានរអិលទៅចំហៀង ខណៈដែលប៉ុនប៉ងចុះនៅលើនាវាផ្ទុកយន្តហោះ USS- Carl Vinson ក្នុងអម្លុងពេលដែលហោះហ្វឹកហ្វឺន ហើយបានធ្លាក់ចុះទៅក្នុងសមុទ្ទ។ អាកាសយានិក បានចុចប៊ូតុងលោតចេញហើយត្រូវបានសង្រ្គោះដោយឧទ្ធម្ភាគចក្រយោធាអាមេរិក។

សេវាករ៧រូបបានរងរបួសនៅក្នុងឧប្បទ្ទវហេតុ ដែលបានកើតឡើងក្នុងអម្លុងពេលប្រតិបត្តិការណ័រួម ដែលបានធ្វើឡើងរវាងនាវាផ្ទុកយន្តហោះ ក្រុមអ្នកប្រយុទ្ធ USS- Carl Vinson និង USS- Abraham Lincoln អ្នករងរបួសទាំង៧រូប បានស្ថិតនៅក្នុងលក្ខ័ណល្អប្រសើរ។ កងនាវាសហរដ្ឋអាមេរិកកំពុងធ្វើប្រតិបត្តិការណ៍សម្របសម្រួលរុរកយន្តហោះ F-35C នោះ។ អតីតមន្ត្រីនាវីអាមេរិកបានប្រាប់វិទ្យុអាស៊ីសេរីថា គេអាចនឹងធ្វើអ្វីមួយក្នុងរយៈពេល៣អាទិត្យទៅ៤ខែ ដើម្បីស្វែងរក ទីកន្លែងនិងស្រង់យកយន្តហោះ នោះពីជម្រៅនៃបាតមហាសមុទ្ទ។ ចិនទំនងជាតាមមើលរឿងនេះយ៉ាងយកចិត្តទុកដាក់។

"ពួកគេមានការចាប់អារម្មណ៍លើរឿងនេះ ប៉ុន្តែសេចក្តីប្រកាសបាននិយាយថា ពួកគេមិនមានការប៉ុនប៉ង ដើម្បីស្វែងរកវានោះទេ បើសិនជាសហរដ្ឋអាមេរិកកំពុងតែស្វែងរកនោះ" Carl Shuster អតីតនាយកប្រតិបត្តិការណ៍នៃទីបញ្ជាការអាមេរិកប្រចាំប៉ាស៊ីហ្វីកកិច្ចការចារកម្មរួមក្នុងមជ្ឍមណ្ឌលហាវ៉ៃ។ "ពួកគេមិនចង់ឲ្យមានភាពប្រថុយប្រថានក្នុងការប្រឈមមុខឬក៏ មានការកើនឡើងនូវទំនាស់ដែលមានរួចជាស្រេច ដែលកំពុងបន្តរវាងចិននិងអាមេរិក៕


ថ្ងៃសុក្រ, 28 ខែមករា 2022 09:12  គុន ច័ន្ទរដ្ឋា