ព្រះវិហារ៖ កាលពីថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំ ឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តបានឲ្យដឹងថា៖
កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១២:០០នាទី កម្លាំងផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអធិការដ្ឋានស្រុកជាំក្សាន្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ស្ថិតនៅភូមិអន្លង់វែង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ តាមបណ្តឹងឈ្មោះ វុន មុំ ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ កសិករ (ម្តាយជនរងគ្រោះ)។ ចំពោះជនរងគ្រោះឈ្មោះ ព ស ម ច ភេទ ស្រី អាយុ ១៦ឆ្នាំ មុខរបរសិស្ស។ ចំណេកជនសង្ស័យឈ្មោះ សាប់ សារិន ភេទប្រុស អាយុ ៦៦ឆ្នាំ មុខរបរកសិករ អ្នកទាំងបីរស់នៅភូមិឃុំកើតហេតុខាងលើ។
កាលពីថ្ងែទី២៥ ខែមករា ឆ្នាំ២០២២ កម្លាំងផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអធិការដ្ឋានក្រុងព្រះវិហារ ប្រហែលម៉ោង ១៨ៈ៣០នាទី បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ករណីរួមភេទជាមួយអនីតិជននៅចំណុចក្រោយឆាកប្រគុំតន្រ្តីតាំងពិពណ៌ ស្ថិតនៅភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ តាមបណ្តឹងឈ្មោះ ហ ស វ ត (ហៅអ ម) ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរកម្មករ ត្រូវជាមីងជនរងគ្រោះ។ ចំពោះជនរងគ្រោះឈ្មោះ វ ល ខ ណ ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរសិស្ស។ ចំណែកជនសង្ស័យឈ្មោះ ចាន់ វាសនា (ហៅស្នា) ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករ រស់នៅខេត្តក្រចេះ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានបញ្ជួនសំណរឿង និងជនសង្ស័យចំនួន ០២នាក់ ទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារចាត់ការតាមនីតិវធីច្បាប់៕