BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការខឹងសម្បារបានកើតឡើងចំពោះការស្លាប់របស់ក្មេងជំទង់ជនជាតិចិនម្នាក់ ដែលត្រូវឪពុកម្តាយបោះបង់ចោលដល់ទៅពីរលើក

ថ្ងៃព្រហស្បតិ៍, 27 ខែមករា 2022 16:12  BeeTube News

china-boy-commit-suicide-rejected-parents

ក្មេងជំទង់ជនជាតិចិនម្នាក់ ដែលត្រូវបានឪពុកម្តាយលក់តាំងពីនៅជាទារក ហើយត្រូវបានគេរាយការណ៍ថា ត្រូវឪពុកម្តាយរបស់ខ្លួនបដិសេធមិនទទួលស្គាល់បន្ទាប់ពីការជួបជុំគ្នាកាលពីពេលថ្មីៗនេះ បានបាត់បង់ជីវិត។ យោងតាមរបាយការណ៍បានឱ្យដឹងថា Liu Xuezhou បានយកជីវិតរបស់គាត់នៅក្នុងខេត្ត Hainan កាលពីព្រឹកថ្ងៃច័ន្ទ។ រឿងរ៉ាវរបស់គាត់បានរីករាលដាលនៅក្នុងប្រទេសចិន ហើយជំរុញឱ្យមានការអាណិតអាសូរជាអាណែក។ 

ជីវិតរបស់ក្មេងប្រុសអាយុ 17 ឆ្នាំ បានធ្វើឱ្យមានការចាប់អារម្មណ៍ពេញប្រទេស បន្ទាប់ពីគាត់បានបង្ហោះវីដេអូសុំជំនួយស្វែងរកគ្រួសារបង្កើតរបស់គាត់។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ, Liu ត្រូវបានលក់ដោយឪពុកម្តាយបង្កើតរបស់គាត់ក្នុងឆ្នាំ 2005 ហើយត្រូវបានគ្រួសារមួយផ្សេងទៀតនាំយកទៅចិញ្ចឹម។ ទោះជាយ៉ាងណាក៏ដោយ ឪពុកម្តាយចិញ្ចឹមរបស់គាត់ ក្រោយមកបានស្លាប់នៅក្នុងឧបទ្ទវហេតុមួយ ហើយគាត់បានចំណាយពេលស្ទើរតែពេញមួយជីវិតរបស់គាត់ជាមួយជីដូនជីតា និងសាច់ញាតិផ្សេងទៀត។

កាលពីខែធ្នូ ឆ្នាំមុន យុវជនវ័យ 17 ឆ្នាំរូបនេះបានរកឃើញឪពុកម្ដាយបង្កើតរបស់គាត់, ដែលបានលែងលះគ្នា ហើយក៏បានរៀបការម្តងទៀត, បន្ទាប់ពីគាត់បានចាប់ផ្តើមស្វែងរកតាមអ៊ីនធឺណិត។ លោក Liu បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា វាជាការជួបជុំគ្នាដ៏រីករាយនៅពេលដំបូងឡើយ ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរ បន្ទាប់ពីគាត់បានលើកឡើងថា គាត់ត្រូវការជំនួយផ្នែកហិរញ្ញវត្ថុ។ គាត់បាននិយាយថា គាត់បានសួរឪពុកម្តាយរបស់គាត់ថាតើគាត់អាចរស់នៅជាមួយពួកគេ ឬទិញ ឬជួលផ្ទះឱ្យគាត់ ព្រោះគាត់មិនមានផ្ទះផ្ទាល់ខ្លួននោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ គាត់បានចោទប្រកាន់ថា ឪពុកម្តាយរបស់គាត់បានកាត់កាលគាត់ចោលជំនួសវិញ ដោយម្តាយរបស់គាត់ថែមទាំងប្លុកគាត់នៅលើវេទិកាផ្ញើសារ WeChat ទៀតផង។ ឪពុកម្តាយរបស់គាត់បានជំទាស់នឹងរឿងនេះ ដោយម្តាយរបស់គាត់បាននិយាយថា លោក Liu បានព្យាយាមបង្ខំនាងឱ្យទិញផ្ទះមួយ ដែលនាងមិនអាចមានលទ្ធភាពទិញបាន។ ក្រោយមក លោក Liu បាននិយាយថា លោកនឹងប្តឹងឪពុកម្តាយបង្កើតរបស់លោក សម្រាប់ការបោះបង់ចោល ដោយបាននិយាយនៅក្នុងសារបង្ហោះ Weibo ថាលោកនឹង "ជួបពួកគេនៅក្នុងតុលាការ" ។

ក្មេងជំទង់នោះត្រូវបានគេរាយការណ៍ថា ត្រូវបានគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត ដោយមនុស្សជាច្រើននិយាយថា គាត់គ្រាន់តែចង់បានផ្ទះពីឪពុកម្តាយរបស់គាត់ប៉ុណ្ណោះ ហើយថាគាត់កំពុងព្យាយាមសុំការអាណិតអាសូរទៀតផង។ ត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃច័ន្ទ លោក Liu បានបង្ហោះអត្ថបទវែងមួយនៅលើ Weibo ដែលគាត់បានរៀបរាប់លម្អិតអំពីព្រឹត្តិការណ៍នៃជីវិតរបស់គាត់ និងរបៀបដែលគាត់ត្រូវបានវាយប្រហារតាមអ៊ីនធឺណិត។ គាត់បាននិយាយថា "ខ្ញុំបានស៊ូទ្រាំនឹងការហៅឈ្មោះជាច្រើន" ថែមទាំងត្រូវបាន "ឪពុកម្តាយបង្កើតបោះបង់ចោលដល់ទៅពីរលើក"។

_122926618_006qjil5ly1gylp79og17j31hw1zwkjl

នៅក្នុងបន្ទាត់សារចុងក្រោយរបស់គាត់ គាត់បាននិយាយថាគាត់ "នឹងបញ្ចប់ជីវិតរបស់ខ្ញុំ" ។ ការបង្ហោះនេះបានបង្កឱ្យមាន Comment ជាច្រើន ដែលព្យាយាមបញ្ចុះបញ្ចូលគាត់កុំឲ្យយកជីវិតខ្លួនឯង និងអំពាវនាវឱ្យអ្នកនៅក្បែរនោះជួយស្វែករកគាត់។ ក្រោយមកម្តាយមីងរបស់គាត់បានបញ្ជាក់ពីការស្លាប់របស់គាត់ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដោយនិយាយថា គាត់ត្រូវបានគេរកឃើញប៉ុន្មានម៉ោងបន្ទាប់ពីសារមួយនេះត្រូវបានបង្ហោះ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដែលជាកន្លែងដែលគាត់បានស្លាប់នៅព្រឹកព្រលឹមថ្ងៃច័ន្ទ។

ចាប់តាំងពីពេលនោះមក គណនី Weibo របស់លោក Liu ត្រូវបានជន់លិចដោយ Comment អាណិតអាសូរ ហើយមានមនុស្សជាច្រើនសម្តែងការខឹងសម្បារចំពោះអ្នកគំរាមកំហែងតាមអ៊ីនធឺណិត (cyberbullies)។ មនុស្សម្នាក់បាននិយាយថា "ការគំរាមកំហែងតាមអ៊ីនធឺណិតដែលគាត់បានស៊ូទ្រាំគឺ ហួសហេតុពេកដែលមិនអាចទ្រាំទ្របានសម្រាប់មនុស្សពេញវ័យ"។ អ្នកខ្លះទៀតបាននិយាយថា ពួកគេសង្ឃឹមថា "នៅក្នុងជីវិតបន្ទាប់របស់អ្នក អ្នកនឹងរកឃើញឪពុកម្តាយដែលការពារអ្នក បងប្អូនប្រុសស្រីដែលស្រលាញ់អ្នក ហើយរស់នៅដោយគ្មានកង្វល់"៕

អត្ថបទដកស្រង់ពី BBC

បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃព្រហស្បតិ៍, 27 ខែមករា 2022 16:12  BeeTube News