BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សី និងអ៊ុយក្រែន យល់ព្រមបន្តជជែកពីបទឈប់បាញ់គ្នា

ថ្ងៃព្រហស្បតិ៍, 27 ខែមករា 2022 15:20  គុន ច័ន្ទរដ្ឋា

photo_2022-01-27_15-18-38 (1)

CNN-  

អ្នកចរចាររុស្សី និងអ៊ុយក្រែនបានយល់ព្រមថា ការឈប់បាញ់គ្នាជាអចិន្ត្រៃយ៍មួយនៅប៉ែកខាងកើត អ៊ុយក្រែនត្រូវតែធ្វើការសង្កេតដោយគ្មានលក្ខ័ណ បន្ទាប់ពីមានការជជែកគ្នាជាច្រើនម៉ោង ក្នុងទីក្រុងប៉ារីសកាលពីថ្ងៃពុធ។ សេចក្តីប្រកាសបានលេចចេញមក បន្ទាប់ពីមានការប្រជុំមួយនៅវិមាន Elysee ក្នុងការប្រជុំមួយដែលគេហៅថា ទម្រង់ Normandy ដែលជាការប្រជុំមួយរវាងតំណាងមកពី Ukraine, Russia, Germany និង France ដែលបានព្យាយាមធ្វើជាអ្នកសម្របសម្រួល និងបង្កើតនូវសន្តិភាពក្នុងផ្នែកខាងកើតអ៊ុយក្រែនចាប់តាំងពីឆ្នាំ២០១៤។

ភាពតានតឹងរវាងទីក្រុងមូស្គូនិង Kyiv បានស្ថិតនៅក្នុងកំរិតមួយក្តៅក្នុងរយៈពេលប៉ន្មានឆ្នាំនេះ។ ថ្លែងបន្ទាប់ពីការប្រជុំកាលពីថ្ងៃពុធ ប្រធានក្រុមចរចាររុស្សីលោក Dmytry Kozak បាននិយាយថា បទឈប់បាញ់គ្នាត្រូវតែធ្វើការសង្កេតដោយគ្មានលក្ខ័ណ ប៉ុន្តែរឿងរ៉ាវជាច្រើននៅប៉ែកខាងកើតអ៊ុយក្រែន នៅតែមិនទាន់ដោះស្រាយបាន។ មន្ត្រីលោកខាងលិចបានបន្តរុញច្រានឲ្យមានការអនុវត្តិន៍ ឲ្យបានពេញលេញនូវកិច្ចព្រមព្រៀង Minsk ។ យើងបានយល់ព្រមថា ទោះបីជាមានការខ្វែងគំនិតគ្នាចំពោះកិច្ចព្រមព្រៀង Minsk ដែលកើតមានឡើងរវាងអ៊ុយក្រែននិង Donetsk និងតំបន់ Luhansk ក៏ដោយ បទឈប់បាញ់គ្នាក្នុង Donbas ត្រូវតែមានការសង្កេតដោយឥតលក្ខ័ណ។ Kozak និយាយ។

អ្នកចរចារអ៊ុយក្រែន Andriy Yermak បាននិយាយថា គ្រប់ភាគីមានការគាំទ្រចំពោះបទឈប់បាញ់គ្នាជាអចិន្ត្រៃយ៍ ហើយដើម្បីចរចារគ្រប់ម៉ោង អ៊ុយក្រែនបានប្រុងប្រៀបរួចជាស្រេច ដើម្បីការពារសង្រ្គាម និងកាត់បន្ថយនូវកំដៅ ដែលមានភាពតានតឹងនៅជុំវិញព្រំប្រទល់។ Yermak បានហៅការធ្វើឲ្យមានឡើងវិញនូវការជជែកទម្រង់ Normandy លើកទី១ប្រជុំនៅរុស្សី២០១៤ បន្ទាប់ពីមានការឈ្លានពាននៅ Crimea ជាសញ្ញាវិជ្ជមាននិងជាកិច្ចព្រមព្រៀងដែលមានសារៈសំខាន់លើកទី១ ចាប់តាំងពីបានបញ្ចប់នៅឆ្នាំ២០១៩។

“កាងារបានបន្ត ខ្ញុំអាចប្រាប់អ្នកបានថា អ៊ុយក្រែនជាធម្មតាបានប្រុងប្រៀបរួចជាស្រេចដើម្បីធ្វើការចរចារ និងជួប២៤ម៉ោងលើ៧ថ្ងៃ ពីព្រោះសំរាប់យើង សំរាប់អ៊ុយក្រែន សំរាប់ប្រធានាធិបតី Zelensky និងសំរាប់ក្រុមទាំងមូល គោលបំណងគឺបញ្ឈប់សង្រ្គាម បញ្ចប់សង្រ្គាមនិងយកទឹកដីយើងត្រឡប់មកវិញ ហើយសំរាប់ថ្ងៃនេះរួមបញ្ចូលផងដែរ នូវការបន្ធូរភាពតានតឹង និងការកាត់បន្ថយកំដៅនៅជុំវិញព្រំប្រទល់អ៊ុយក្រែនវាជាវិស័យអាទិភាព” Yremak និយាយ ។ Kozak និង Yermak បាននិយាយថាការជជែកគ្នានឹងបន្តនៅក្នុងរយៈពេល២សប្តាហ៍ទៀតនៅទីក្រុង Berlin ៕


ថ្ងៃព្រហស្បតិ៍, 27 ខែមករា 2022 15:20  គុន ច័ន្ទរដ្ឋា