BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សហរដ្ឋអាមេរិកនឹងមិនផ្តល់សម្បទានក្នុងការឆ្លើយតបទៅកាន់រុស្សីលើរឿងអ៊ុយក្រែនទេ

ថ្ងៃព្រហស្បតិ៍, 27 ខែមករា 2022 09:13  គុន ច័ន្ទរដ្ឋា

photo_2022-01-27_08-59-12 (1)

Washington-AP

រដ្ឋការលោក Biden និង NATO បានប្រាប់រុស្សីកាលពីថ្ងៃពុធថានឹងគ្មានការធ្វើសម្បទានពីសហរដ្ឋអាមេរិកនិង NATO ចំពោះការទាមទារដ៏សំខាន់របស់រុស្សីដើម្បីដោះស្រាយវិបត្តិលើរឿងអ៊ុយក្រែន។ ក្នុងការឆ្លើយតបជាលាយល័ក្ខអក្សរផ្ញើរទៅឲ្យរុស្សីដាច់ដោយឡែកពីគ្នា សហរដ្ឋអាមេរិកនិង NATO បានរក្សារជំហរយ៉ាងម៉ឺងម៉ាត់ក្នុងនយោបាយបើកចំហសម្លាប់សម្ព័ន្ធមិត្តចូលជាសមាជិកភាព បដិសេធនូវការទាមទារជាអចិន្ត្រៃយ៍មិនឲ្យអ៊ុយក្រែនចូលជាសមាជិក NATO។ និងបាននិយាយថាការដាក់ពង្រាយកងទ័ពនិងសព្វាវុធរបស់ NATO ក្នុងអឺរ៉ុបខាងកើតអាចជជែកគ្នាបាន។

“វាគ្មានការផ្លាស់ប្តូរនិងមិនមានការផ្លាស់ប្តូរក្នុងពេលអនាគត” លោករដ្ឋមន្ត្រីក្រសួងការបរទេស Antony Blinken បាននិយាយ។ វានឹងមិនអាស្រ័យទៅលើការជជែកគ្នាទៅជាយ៉ាងណានោះទេ សហរដ្ឋអាមេរិកនិងអឺរ៉ុបនឹងឆ្លើយតបទៅនឹងការឈ្លានពានណាមួយរបស់រុស្សីទៅលើអ៊ុយក្រែន លោកនិយាយដោយបញ្ជាក់ដដែលៗថាការឈ្លានពានណាមួយនឹងជួបមួយនឹងផលវិបាកដ៏ធ្ងន់ធ្ងរនិងបះពាល់ដល់សេដ្ឋកិច្ចដែលរុស្សីត្រូវបង់តម្លៃយ៉ាងខ្ពស់។ ការឆ្លើយតបនេះត្រូវបានរំពឹងនិងឆ្លុះបញ្ចាំងនូវអ្វីដែលមន្ត្រីNATOនិងសហរដ្ឋអាមេរិកបាននិយាយជាច្រើនសប្តាហ៍មកហើយ។

ទោះជាយ៉ាងណាក៏ដោយ ពួកគេនិងប្រតិកម្មដែលកើតមានក្នុងពេលខាងមុខរបស់រុស្សីចំពោះពួកគេអាចនឹងកំណត់ថាតើអឺរ៉ុបនឹងត្រូវដាំក្បាលធ្លាក់ចូលទៅក្នុងសង្រ្គាមចម្បងទៀតឬយ៉ាងណា?។ មិនទាន់មានចម្លើយភ្លាមៗពីរុស្សី ប៉ុន្តែមន្ត្រីរុស្សីបានព្រមានថា រុស្សីនឹងចាត់បិធានការណ៍វាយបកយ៉ាងឆាប់រហ័ស បើសិនជា NATO និងសហរដ្ឋអាមេរិកបដិសេធនូវការទាមទារ។ ថ្លែងទៅកាន់អ្នកយកព័ត៌មានក្នុងទក្រុងវ៉ាស៊ិនតោន ,Blinken បាននិយាយថា រុស្សីនឹងមិនមានការភ្ញាក់ផ្អើលអំពីមាតិការនៃឯកសារជាកម្រងទំព័ររបស់អាមេរិក ដែលឯកអគ្គរដ្ឋទូតអាមេរិកប្រចាំរុស្សី John Sullivan បានប្រគល់ទៅឲ្យកាលពីថ្ងៃព្រហស្បត៍ទៅកាន់ក្រសួងការបរទេសរុស្សី។

“អ្វីដែលបានប្រាប់ទាំងអស់ គឺដើម្បីរៀបចំនូវផ្លូវការទូតមួយឆ្ពោះទៅមុខដែលរុស្សីគួរជ្រើសរើស”លោកនិយាយ "ឯកសារដែលយើងបានផ្តល់ រួមបញ្ចូលទាំងការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តព្រមទាំងដៃគូរអំពីទង្វើររបស់រុស្សីដែលគាស់រំលើងនូវសន្តិសុខ,​ការវាយតម្លៃទៅលើគោលការណ៍និងសភាពការណ៍ជាក់ស្តែង នៃការព្រួយបារម្ភដែលរុស្សីបានលើកឡើង និងសំណើរសុំរបស់យើងនៅទីកន្លែងដែលយើងអាចនឹងស្វែងរកនូវហេតុផលរួម។ Blinken សង្ឃឹមថាលោកនឹងបានជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសរុស្សីអំពីចម្លើយនេះក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត" យើងនឹងរង់ចាំមើលថាតើគេមានប្រតិកម្មយ៉ាងដូចម្តេច?


ថ្ងៃព្រហស្បតិ៍, 27 ខែមករា 2022 09:13  គុន ច័ន្ទរដ្ឋា