BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីគំរាមថានឹងវាយបកបើសិនជាការទាមទារលើរឿងអ៊ុយក្រែនមិនអាចទទួលបាន

ថ្ងៃព្រហស្បតិ៍, 27 ខែមករា 2022 08:47  គុន ច័ន្ទរដ្ឋា

photo_2022-01-26_22-12-12 (2)

Moscow-AP

រុស្សីបានព្រមានកាលពីថ្ងៃពុធថាខ្លួន នឹងចាត់វិធានការណ៍យ៉ាងឆាប់រហ័ស បើសិនជាសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបដិសេធនូវការទាមទារឲ្យមានការធានាសន្តិសុខ ហើយនៅបន្តនយោបាយឈ្លានពាន ដែលត្រូវបានគេមើលឃើញថាជាការបន្តដាក់សម្ពាធលើលោកខាងលិចចំពេលដែលមានការព្រួយបារម្ភថា មូស្គូមានផែនការនឹងឈ្លានពានអ៊ុយក្រែន។ រុស្សីបានប្រកែកហើយប្រកែកទៀតថាខ្លួនមានផែនការដូចនេះ ប៉ុន្តែសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តមានការព្រួយបារម្ភ ដោយសាររុស្សីបានប្រមូលផ្តុំកងទ័ពនៅជិតព្រំប្រទល់អ៊ុយក្រែនព្រមទាំងបានរៀបចំធ្វើសមយុទ្ធជាបន្តបន្ទាប់នៅក្នុងតំបន់។

ដែលជាបណ្តូលនៃភាពទាល់ច្រកគឺសំណួរដែលលើកឡើងអំពីអនាគតនៃអ៊ុយក្រែន រុស្សីបានទាមទារការធានាថា NATO នឹងមិនទទួលយកប្រទេសនិងប្រជាជាតិនៃអតីតសហភាពសូវៀតចូលជាសមាជិករបស់ខ្លួននិងថាសម្ព័ន្ធមិត្តត្រូវតែដកថយត្រឡប់ទៅវិញនូវការពង្រាយកងទ័ពនិងសព្វាវុធនៅក្នុងប្លុកប្រទេសអតីតសហភាពសូវៀត។ រឿងខ្លះអស់ទាំងនេះ ដូចបានសមាជិកខ្លះក្នុង NATO បាននិយាថាវាជារឿងខ្ជះខ្ជាយពេលវេលា ដែលបង្កើតទៅជាភាពទាល់ច្រក ដែលធ្វើឲ្យអ្នកខ្លះគិតថាវាអាចនឹងបញ្ចប់ទៅដោយភ្លើងសង្រ្គាម។

ថ្លែងទៅកាន់សមាជិកសភាកាលពីថ្ងៃពុធ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Serey Lavrov បាននិយាយថា លោកនិងមន្ត្រីជាន់ខ្ពស់ឯទៀតនឹងទូន្មានលោកប្រធានាធិបតី Vladimir Putin នូវជំហ៊ានបន្ទាប់ បន្ទាប់ពីបានទទួលនូវចម្លើយជាលាយលក្ខ័អក្សរពីសហរដ្ឋអាមេរិកចំពោះការទាមទារនេះ។ ចម្លើយទាំងនោះត្រូវបានគេរំពឹងថានឹងបានទទួលក្នុងសប្តាហ៍នេះ ទោះបីជាសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានសំរេចចិត្តរួចហើយយ៉ាងច្បាស់ថា ពួកគេនឹងបដិសេធថានឹងមិនទទួលយកការទាមទារបស់រុស្សី។

បើសិនជាបស្ចឹមប្រទេសបន្តនូវនយោបាយឈ្លានពាន ទីក្រុងមូស្គូនឹងចាត់វិធានការឆ្លើយតបជាចាំបាច់  "ខណៈដែលរុស្សីកំពុងរង់ចាំចម្លើយពីសហរដ្ឋអាមេរិកក្នុងពេលនេះ Lavrov បានចង្អុលបង្ហាញថានឹងមិនរង់ចាំដោយគ្មានទីបញ្ចប់នោះទេ" យើងនឹងមិនអនុញ្ញាតិឲ្យការស្នើរសុំរបស់យើងឲ្យលង់ទៅក្នុងការជជែកដោយគ្មានទីបញ្ចប់នោះទេ។ សមាជិកសភាបានសួរថាតើរុស្សីនឹងពង្រីកកិច្ចសហប្រតិបត្តិការណ៍ជាមួយ គុយបា វេណេហ៊្សុយអេឡា និងនីការ៉ាហ្គារដែរឬទេ Lavrov បានឆ្លើយថាយើងមានទំនាក់ទំនងជិតស្និទជាមួយប្រទេសអស់ទាំងនោះរួចជាស្រេចហើយ។


ថ្ងៃព្រហស្បតិ៍, 27 ខែមករា 2022 08:47  គុន ច័ន្ទរដ្ឋា