BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ដើម្បីវិស័យទេសចរ ! កម្ពុជា នឹងទទួលរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រ​ដែលស្អាតបំផុតលើសាកលលោក​នៅ​ចុងឆ្នាំ២០២២នេះ​

ថ្ងៃពុធ, 26 ខែមករា 2022 18:01  មានជ័យ

photo_2022-01-26_15-19-22

នៅអំឡុងខែធ្នូ ឆ្នាំ២០២២ កម្ពុជានឹងទទួលរៀបចំ “មហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក” នៅខេត្តព្រះសីហនុ ភ្ជាប់ជាមួយរមណីយដ្ឋានតារាសាគរ ក្នុងខេត្តកោះកុង នេះបើយោងតាមសារលិខិតរបស់លោក ប៊្រុយណូ បូដាដ (Bruno BODARD) អគ្គនាយកក្លឹបឆ្នេរសមុទ្រ​ស្អាតបំផុតលើសកលលោក ដែល​ផ្ញើមកកាន់រាជរដ្ឋាភិបាលកម្ពុជា។

​នៅក្នុងលិខិតនោះ លោក Bruno BODARD ​បាន​​ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ​ដែលបានទទួលយល់ព្រមធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតពិភពលោករបស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។ លោកបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងពិធីបើក ឬកម្មវិធីណាមួយ នៃអង្គមហាសន្និបាត ដែលគ្រោងរៀបចំ នាកំឡុងខែធ្នូ ឆ្នាំ២០២២នោះ។ លោក​ថា មហាសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោកនេះ នឹងក្លាយជាឱកាសដ៏ល្អដើម្បីបង្ហាញដល់ប្រទេសជាសមាជិកក្លឹបឆ្នេរនូវគំរូពិសេសក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ដែលសម្រេចបានដោយកម្ពុជា។

លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការរងនៃអគ្គលេខា​ធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានឱ្យដឹងថា យោង​តាមបទពិសោធន៍ដែលលោកធ្លាប់បំពេញការងារជាមួយលោក ប៊្រុយណូ បូដាដ គឺលោក ប៊្រុយណូ មានការកោតសរសើរចំពោះកម្ពុជាយ៉ាងខ្លាំង ចំពោះការជ្រើសរើសប្រទេសកម្ពុជា​ជាទីតាំងរៀបចំមហាសន្និបាតក្លឹបឆ្នេរនេះ មិនមែនជារឿងចៃដន្យនោះឡើយ។

បើតាមលោក នី ផល្លី លោកអគ្គនាយកក្លឹបឆ្នេរមានសុទិដ្ឋិនិយមថា ឆ្លងតាមបទពិសោធន៍នៃការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) ក្នុងខែមករា ឆ្នាំ២០២២នេះ កម្ពុជាពិតជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំមហាសន្និបាតរបស់ក្លឹបឆ្នេរ គឺកម្ពុជារៀបចំបានល្អទាំងការគ្រប់គ្រងផ្នែកសុខាភិបាល សុវត្ថិភាព សណ្ដាប់ធ្នាប និងការទទួលបដិសណ្ឋារកិច្ចបានល្អគ្រប់ជ្រុងជ្រោយ។ អ្វីដែលសំខាន់ គឺប្រទេសកម្ពុជាជាប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍ ពិសេសការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រគឺប្រកបដោយវឌ្ឍនភាព និងវិបុលភាពឆ្ពោះទៅមុខបានល្អ។ ម្យ៉ាងវិញទៀត ក្នុង​ដំណាក់​វិបត្តិកូវីដ១៩​នេះ កម្ពុជា​មាន​ការ​គ្រប់​គ្រងប្រ​ទេសបានយ៉ាងល្អប្រសើរ បានការពារសុខមាលភាពប្រជាជន និងភ្ញៀវទេសចរ រហូតក្លាយជាគោលដៅទេស​ចរណ៍សុវត្ថិភាពមួយក្នុងពិភពលោក។

លោក នី ផល្លី បានបញ្ជាក់ដែរថា មហាសន្និបាតរបស់ក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោកតែងប្រារព្ធឡើងក្នុងមួយឆ្នាំម្ដង ប៉ុន្តែដោយសារការរំខានពីការរីករាលដាលជំងឺកូវីដ១៩ នៅទូទាំងពិភពលោក គេក៏បានផ្អាកជាបន្តបន្ទាប់អស់រយៈពេល២ឆ្នាំ ដូច្នេះការរៀបចំមហាសន្និបាតនៅកម្ពុជានាចុងឆ្នាំនេះ ជាព្រឹត្តិការណ៍ធំលើកដំបូងរបស់ក្លឹបឆ្នេរបន្ទាប់ពីផ្អាករយៈពេល២ឆ្នាំនោះ។

គួរជម្រាបថា ក្លឹបឆ្នេរសមុទ្រ​ដែលស្អាតបំផុតលើសកលលោក ត្រូវបានបង្កើតឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៧ ដែល​មានស្នាក់ការកណ្តាលនៅទីក្រុងវ៉ាន (Vannes) នៃប្រទេសបារាំង។ បច្ចុប្បន្នមានប្រទេសជាសមាជិកចំនួន២៦ប្រទេស រួមមាន ប្រទេសកម្ពុជា ចិន កូរ៉េខាងត្បូង ជប៉ុន ហ្វីលីពីន វៀតណាម អ៊ីស្រាអែល បារាំង អេស្ប៉ាញ ក្រិក ម៉ុងតូណេក្រូ ក្រូអាស៊ី ព័រទុយហ្កាល់ តួកគី កាណាដា សហរដ្ឋអាមេរិក ម៉ិកស៊ិក សាធារណរដ្ឋដូមីនិក ប្រេស៊ីល កូឡុំប៊ី កាប់វែរ ម៉ាដាហ្កាស្កា ម៉ារ៉ុក អង់ហ្គោឡា ម៉ូសំប៊ិក និងសេណេហ្កាល់។ ក្នុងចំណោមប្រទេសទាំង២៦នេះ គឺមានឆ្នេរសមុទ្រសរុបចំនួន៤៤ ឆ្នេរដែលបានចូលជាសមាជិក៕ (មានជ័យ)​ 

One-Foot_large45678io (1)-1

One-Foot_large45678io (1)

 


ថ្ងៃពុធ, 26 ខែមករា 2022 18:01  មានជ័យ