BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឡានហោះទទួលបានវិញ្ញាបនបត្រនៃភាពសក្តិសមតាមផ្លូវអាកាស

ថ្ងៃពុធ, 26 ខែមករា 2022 16:08  BeeTube News

ឡានហោះដែលមានសមត្ថភាពបើកក្នុងល្បឿនលើសពី 100mph (160kmh) និងកម្ពស់លើសពី 8,000ft (2,500m) ត្រូវបានចេញវិញ្ញាបនបត្រនៃភាពសក្តិសមតាមផ្លូវអាកាស (Airworthiness Certification) ដោយអាជ្ញាធរដឹកជញ្ជូនស្លូវ៉ាគី។ យន្តហោះកូនកាត់ AirCar ត្រូវបានបំពាក់ដោយម៉ាស៊ីន BMW និងដំណើរការដោយម៉ាស៊ីនបូមសាំងធម្មតា។ វា​ត្រូវ​ចំណាយ​ពេល ២ នាទី ១៥ វិនាទី ​ដើម្បី​បំប្លែង​ពី​រថយន្ត​ទៅ​ជា​យន្តហោះ។

ក្រុមហ៊ុនបាននិយាយថា វិញ្ញាបនបត្រនេះបានអនុវត្តតាមការធ្វើតេស្តហោះហើររយៈពេល 70 ម៉ោង ទាំងការហោះហើរ និងការចុះចតជាង 200 ដង។ លោកសាស្រ្តាចារ្យ Stefan Klein ដែលជាអ្នកបង្កើតរបស់វាបាននិយាយថា "វិញ្ញាបនបត្ររបស់ AirCar បានបើកទ្វារសម្រាប់ការផលិតឡាន ដែលអាចហោះហើរដ៏មានប្រសិទ្ធភាព"។ "វា​ជា​ផ្លូវ​ការ និង​ជា​មានការ​បញ្ជាក់​ចុង​ក្រោយ​នៃ​សមត្ថភាព​របស់​យើង​ក្នុង​ការ​ផ្លាស់​ប្តូរ​ការ​ធ្វើ​ដំណើរ​លើអាកាស​ជា​រៀង​រហូត"។

AirCar (1)

'សុទិដ្ឋិនិយមដោយប្រុងប្រយ័ត្ន'

នៅក្នុងខែមិថុនា ឡានហោះនេះបានបញ្ចប់ការហោះហើររយៈពេល 35 នាទី រវាងអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុង Nitra និង Bratislava ប្រទេសស្លូវ៉ាគី។ ក្រុមហ៊ុនបានប្រាប់ BBC News ថាខ្លួនគ្រោងនឹងហោះហើរទៅកាន់ទីក្រុងឡុងដ៍ ដែលចេញពីទីក្រុងប៉ារីសនាពេលខាងមុខនេះ។

លោកបណ្ឌិត Steve Wright អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកអាកាសចរណ៍ និងប្រព័ន្ធយន្តហោះនៅសាកលវិទ្យាល័យ West of England បាននិយាយថា ដំណឹងនេះគឺជា “ជំហានដ៏ល្អមួយសម្រាប់ក្រុមហ៊ុន” ហើយធ្វើឱ្យគាត់មានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្នថា ខ្ញុំនឹងឃើញ AirCars ពីរបីនៅក្នុងថ្ងៃណាមួយ។

ក្រុមហ៊ុនផ្សេងទៀតក៏កំពុងអភិវឌ្ឍយានជំនិះដែលអាចហោះបាន និងអាចបើកបរលើដងផ្លូវផងដែរ។ កង់បី PAL-V Liberty ដែលហោះហើរដូចម៉ាស៊ីន gyrocopter គឺស្របច្បាប់នៅអឺរ៉ុប និងធ្វើការឆ្ពោះទៅរកការទទួលបានវិញ្ញាបនបត្ររបស់ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប (European Union Aviation Safety Agency)។

សេវាកម្មតាក់ស៊ីតាមអាកាស

ឡានហោះ AirCar អាចហោះឡើង ហើយចុះចតដូចយន្តហោះធម្មតា ហើយទាមទារអាជ្ញាប័ណ្ណពីអ្នកបើកបរយន្តហោះ ដើម្បីហោះហើរបាន។ ប៉ុន្តែក្រុមហ៊ុនមួយចំនួនកំពុងធ្វើការលើសេវាកម្មតាក់ស៊ីតាមផ្លូវអាកាស ជាមួយនឹងការហោះហើរដោយស្វ័យប្រវត្តិ ទាំងការចុះចត និងការហោះឡើង។

អ្នកផ្សព្វផ្សាយសង្ឃឹមថា ពួកគេនឹងក្លាយជាទម្រង់ដឹកជញ្ជូនដ៏ងាយស្រួល និងអាចបត់បែនបាន ហើយកំពុងទាក់ទាញការវិនិយោគសំខាន់ៗ។

កាលពីថ្ងៃច័ន្ទផងដែរ ក្រុមហ៊ុន Boeing បានប្រកាសថាខ្លួនកំពុងវិនិយោគបន្ថែម $450m ទៅក្នុង Wisk ដែលជាក្រុមហ៊ុនតាក់ស៊ីផ្លូវអាកាស ដែលមានមូលដ្ឋាននៅរដ្ឋ California កាន់កាប់ជាមួយ Kitty Hawk ដែលជាក្រុមហ៊ុនដែលបើកដំណើរការដោយសហស្ថាបនិក Google លោក Larry Page ៕

220125043347-01-aircar-test-slovakia-file-06302021-super-tease

អត្ថបទដកស្រង់ពី BBC

បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃពុធ, 26 ខែមករា 2022 16:08  BeeTube News