BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីដាក់អន្ទាក់ដើម្បីចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែន

ថ្ងៃពុធ, 26 ខែមករា 2022 09:27  គុន ច័ន្ទរដ្ឋា

photo_2022-01-25_17-04-24 (1) (1)

Newsweek-

ក្រុមបំបែករដ្ឋដែលគាំទ្រដោយរុស្សីនៅប៉ែកខាងកើតអ៊ុយក្រែនបានចោទប្រកាន់ទីក្រុង​ Kyiv ថាបានរំកិលគ្រឿងសព្វាវុធយោធាដើម្បីរៀបចំការវាយប្រហារមួយ ដែលបណ្តាលឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងថាការគិតខុស​ នឹងអាចនាំឲ្យមានសង្រ្គាម។ តំណាងម្នាកដែលមិនបញ្ចេញឈ្មោះនៃកងជីវពលប្រជាជនដែលបានហៅខ្លួនឯងថានសាធារណរដ្ឋប្រជាជាន Donetsk (DNR) ដែលបានធ្វើឲ្យមានការច្របូកច្របល់នៅក្នុងទំនាស់ក្នុងតំបន់ Donbas ចាប់តាំងពីឆ្នាំ២០១៤ បានប្រាប់ RIA Novesti ថាអាវុធបានត្រូវអូសចូលទៅក្នុងកន្លែងខ្សែរត្រៀមដើម្បីបង្កើតជាក្រុមប្រយុទ្ធ។

តំណាង DNR បានពិពណ៌នាពីប្រព័ន្ធបាញ់រុ៉ក្កែតគ្រប់ប្រភេទ ទម្រង់នៃរថពាសដែក និងសម្ភារៈសំរាប់បំផ្លាញមីន បានទៅដល់ក្នុងកន្លែងនោះដោយរបៀបណា។​ ពេលថ្មីៗនេះ កងជីវពលដែលប្រកាសខ្លួនឯងថាជាសាធារណរដ្ឋប្រជាជន​ Luhansk (LPR), Andriy Marochko បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្សីរដ្ឋរុស្សីថា ទីក្រុង Kyiv បានដាក់រាយប្រព័ន្ធបាញ់រ៉ុក្កែត និងកាំភ្លើងធំផ្លោង Howitzer ទៅកាន់ខ្សែត្រៀមក្នុង​ Donbas ។ ទាំង២ ក្រុមមូស្គូនិង Kyiv បានចោទប្រកាន់គ្នាទៅវិញទៅមកក្នុងការបង្ករហេតុ ហើយការអះអាងចុងក្រោយបានលើកឡើងគឺទិដ្ឋភាពនៃសង្រ្គាម។

អ្នកជំនាញបានបង្ហាញនូវការភ្ជាប់របស់ទីក្រុងមូស្គូទៅនឹងសាធារណរដ្ឋដែលជាក្រុមបំបែករដ្ឋ ថាជាលទ្ធភាពមួយនៃយុទ្ធសាស្ត្រដែលមិនអាចបំបែកបានដែលវិមានក្រឹមឡាំងកំពុងពិចារណារ ដើម្បីបញ្ចប់នូវការទូតឲ្យមានភាពតានតឹងដើម្បីបង្កើតឲ្យទៅជាការឈ្លានពានដែលមានទ្រង់ទ្រាយធំ។ ក្នុងខែធ្នូប្រធានាធិបតី Vladimir putin បានចោទប្រកាន់អ៊ុយក្រែនក្នុងការប្រព្រឹត្តិនៅអំពើប្រល័យពូជសាសន៍ប្រឆាំងទៅនឹងប្រជាជនដែលរស់នៅក្នុង Donbas ដែលនិយាយភាសាររុស្សី។ នេះអាចជាលេសដើម្បីក្នុងការពង្រាយទ័ពរុស្សីនិងចាប់យកផ្នែកនៃ Donetsk និង Luhansk ដែលកាន់កាប់ដោយអ៊ុយក្រែន។

ការលើកឡើងដោយអ្នកការទូតអ៊ុយក្រែនដែលមិនបញ្ចេញឈ្មោះ The Moscow Times បានរាយការណ៍ថាទីក្រុងមូស្គូអាចដាក់ពង្រាយទ័ពទៅកាន់ Donbas ដើម្បីសាកល្បងការឆ្លើយតបរបស់លោកខាងលិច។ កងកម្លាំងរុស្សីត្រូវបានគេជឿជាក់ថាបានមានវត្តមាននៅក្នុង Donbas ចាប់តាំងពីឆ្នាំ២០១៤ បានគាំទ្រកងកម្លាំង LPR និង DNR ទោះបីជាទីក្រុងមូស្គូតែងតែប្រកែកជានិច្ចថាមិនមានការពាក់ព័ន្ធនៅក្នុងតំបន់។


ថ្ងៃពុធ, 26 ខែមករា 2022 09:27  គុន ច័ន្ទរដ្ឋា