BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហេតុអ្វីបានជាលោក វណ្ណដា មិនអាចធ្លាក់កូដដូចតារាដទៃ?

ថ្ងៃអង្គារ, 25 ខែមករា 2022 18:33  BeeTube News

ជាការពិតណាស់ក្នុងសង្គមសិល្បៈនាពេលបច្ចុប្បន្ន មានការប្រគួកប្រជែងជាខ្លាំង ដែលជាហេតុធ្វើអោយតារាមួយចំនួនអាចល្បីមួយរយៈពេលរួចហើយក៏ស្ងាត់បាត់ឈឹងតែម្តង។ វិស័យចម្រៀងខ្មែរកាន់តែដើរទៅមុខ ទស្សនិកជនកាន់តែមានជម្រើសច្រើន និងសេរីភាពពេញលេញ ដើម្បីគាំទ្រតារារូបណា ដែលពួកគេស្រឡាញ់ចូលចិត្ត។ ភាពជោគជ័យលើវិស័យចម្រៀង HIP-HOP, R&B និងរ៉េបនេះ អាចជារឿងចៃដន្យសម្រាប់តារាចម្រៀងមួយចំនួន ប៉ុន្តែសម្រាប់លោក វណ្ណដា មិនមែនជាភាពចៃដន្យនោះទេ។ តទៅនេះខ្ញុំបាទនឹងបកស្រាយបញ្ជាក់អំពីហេតុសំខាន់ដែលធ្វើអោយអាជីពរបស់លោក វណ្ណដា ខ្ពស់ត្រដែតមិនអាចធ្លាក់កូដបាននោះទេ។

១. មានអ្នកគាំទ្រដែលស្មោះស្ម័គ្របំផុត

មាន Group នៅក្នុងបណ្តាញសង្គមជាច្រើនដោយអ្នកគាំទ្ររបស់លោក វណ្ណដា ផ្ទាល់តែម្តង។ នេះសរបញ្ជាក់ថា ពួកមិនមែនគាំទ្រ ត្រឹមតែគាំទ្របទចម្រៀង ដែលលោកផលិតប៉ុណ្ណោះទេ តែពួកគេបានយកប្រធាននៃលោក វណ្ណដា ទាំងស្រុងមិនថា រាល់អត្ថន័យចម្រៀងទាំងអស់ ឬជីវិតផ្ទាល់ខ្លួននោះទេ និងប្រែក្លាយទៅ Trend និងវប្បធម៏ថ្មីៗ។ រាល់អ្វីដែលលោក វណ្ណដា ផុស និងអ្វីដែលលោកនិយាយ នឹងក្លាយទៅជាការ Troll ឬ Meme ដើម្បីចែករំលែកភាពរីករាយ ហើយការចែករំលែកទាំងនោះ បានក្លាយទៅជាសមាគមន៍មួយ។ ដូច្នេះមិនចម្លែកនោះទេ ដែលគ្រប់បទចម្រៀងទាំងអស់របស់លោក មិនថាបទដែលចំណាយថវិកា ដើម្បីផលិតច្រើនឬតិចតួចនោះទេ រាល់អ្នកគាំទ្ររបស់លោកទាំងអស់នឹងស្តាប់ឬ Stream រាល់បទទាំងអស់របស់លោក ដោយមិនចាំបាច់ត្រូវការ Promote ច្រើន។

២. ជាតារាចម្រៀងនិងជាអ្នកផលិត

តារាចម្រៀងដែលអាចច្រៀងបានយ៉ាងល្អនៅសព្វថ្ងៃនេះ អាចរកបានយ៉ាងងាយ ប៉ុន្តែតារាចម្រៀងដែលអាចច្រៀង អាចសរសេរ Lyric ចម្រៀង Melody និងបទចម្រៀងទាំងអស់រួមគ្នា ហើយអាចចាក់ដោតអារម្មណ៏យុវវ័យគ្រប់ៗគ្នាអាចនឹងមិនងាយរកបាននោះទេ។ លោក វណ្ណដា មិនមែនទើបតែទទួលបានការទទួលស្គាល់ពីសមត្ថភាពពិសេសរបស់លោកថ្មីៗនេះនោះទេ។ តែចាប់តាំងពីបទ ឈឺទេ ដែលផលិតចាប់តាំងពីឆ្នាំ២០១៧ របស់លោកមកម្ល៉េះ។ ទស្សនិកជនគ្រប់មជ្ឈដ្ឋានសុទ្ធសឹងតែធ្លាប់បានលឺ និងស្តាប់បទចម្រៀងនេះ​ និងចាប់ផ្តើមមើលឃើញចំនុចពិសេសៗរបស់លោក ទោះបីជាលោកជាតារាចម្រៀងទើបរះ និងស្ថិតនៅវ័យជំទង់ក៏ដោយ។

៣. ក្លាហានផលិតអ្វីដែលថ្មី

គ្រប់គ្នាសុទ្ធសឹងតែមានប្រភេទចម្រៀង ដែលខ្លួនចូលចិត្តស្តាប់។ ​មូលហេតុមួយចំនួនអាចធ្វើអោយចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ មានការផ្លាស់ប្តូរអាស្រ័យកាលៈទេសៈ ដូចនេះយើងអាចស្វែងរកបទចម្រៀង ដែលយើងប្រហែលជាចូលចិត្តស្តាប់បាន ជាមួយតារាចម្រៀងតែម្នាក់គត់ គឺលោក វណ្ណដា។ សម្រាប់ការធ្វើបទចម្រៀងដែលអាចផ្ទុះគ្រប់បណ្តាញ Internet ក៏អាចមកពីលោកហ៊ានធ្វើអ្វីដែលជាចំណង់ចំណូលរបស់មនុស្សគ្រប់គ្នា មិនថាប្រភេទបទ មនោសញ្ចេតនា ដូចជាបទ ភ្ញៀងហើយអូន, គេជាអ្នកណា ឬទម្រង់ R&B ដូចជា បទ Time ដែលច្រៀងរួមជាមួយកញ្ញា Sophia Kao ឬ POP ដូចជា Catch Me if you can, SOLO, solo again ឬប្រភេទរ៉េប ដូចជា J+O និង born this way ជាដើម។​​ 

៤. Lyric ដែលឆ្លុះបញ្ចាំងពីជីវិតពិត 

តារាចម្រៀងទាំងអស់សុទ្ឋសឹងតែមានចំនុចពិសេសៗរៀងៗខ្លួន ហើយចំនុចពិសេសរបស់លោក នោះគឺការតាក់តែងនិពន្ឋ ដែលរៀងរាប់អំពីជីវិតពិត ឥតលាក់លៀម។ អ្នកស្តាប់មិនត្រឹមតែបានឮនូវប្រយោគ និងអត្ថន័យដែលលោកចង់និយាយប៉ុណ្ណោះទេ។ តែធ្វើឲ្យយើងយល់កាន់តែច្បាស់ អំពីប្រវត្ថិ មេរៀនជីវិតដែលលោកបានឆ្លងកាត់។ 

៥. ភាពវ័យឆ្លាតនិងបត់បែនខ្ពស់

គ្មានអ្វីដែលជាអាថ៌កំបាំងទៀតនោះទេ រវាងវិវាទដែលធ្លាប់បានកើតឡើងជាមួយលោក វណ្ណដា និងក្រុមហ៊ុន SmartAxiata ។ លោក វណ្ណដា នៅពេលនេះមិនមែនត្រឹមជាតារាចម្រៀងឯករាជ្យ ដែលខ្វះបទពិសោធន៍លើវិស័យអាជីវកម្មតន្រ្តីនោះទេ តែពេលនេះលោកជាតារាចម្រៀងអាជីពដ៏កំពូល និងមានភាពឆ្លាតវ័យខ្ពស់ម្នាក់ក្នុងចំណោមវិស័យតន្ត្រីនាពេលបច្ចុប្បន្ន។ ការសម្រេចចិត្តទាំងអស់របស់លោកនៅពេលនេះមិនត្រឹមតែជះឥទ្ធិពលលើសាមីខ្លួនលោកនោះទេ តែនឹងជះឥទ្ធិពលជារួមដល់ភាពជាគំរូដល់ហ្វេនៗរបស់លោកគ្រប់ៗគ្នាតែម្តង៕


ថ្ងៃអង្គារ, 25 ខែមករា 2022 18:33  BeeTube News