Thesraittimes-Singapore
សាធារណៈរដ្ឋបានអណ្តែតចេញមកក្នុងលំដាប់ខ្ពស់ក្នុងចំណោមប្រទេស ដែលពុករលួយតិចជាងគេបំផុត បើយោលទៅតាមលទ្ធផលនៃការស្ទង់មតិក្នុងចំណោមប្រទេស និងបូរណភាពទឹកដីចំនួន១៨០ ដោយអង្គការតម្លាភាពអន្តរជាតិ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០២២។ Singapore ស្មើនឹង Sweden និង Norway ដែលបានទទួលពិន្ទុ៨៥ ក្នុងឆ្នាំ២០២១ នៃសូចនាករសញ្ញាក្ខន្ឌពុករលួយ CPI ជាពិន្ទុដូចគ្នាដែលបានទទួលពីឆ្នាំមុន។
សឹង្ហបុរីបានទទួលលេខ៤បន្ទាប់ពីដាណឺម៉ាក, ហ្វាំងឡង់និង នូវែលហ្សេឡង់ ដែលប្រទេសទាំងនោះទទួលបាន៨៨ពិន្ទុ ដែលជាចំណាត់ខ្ពស់ក្នុងអាស៊ី។ នេះជាលើកទី១ សូចនាករក្នុងឆ្នាំនេះបានផ្តល់នូវការមើលឃើញដ៏ទូលំទូលាយនៃអំពើពុករលួយប្រចាំទសវត្សរ៍ ដែលបញ្ចេញឲ្យដឹងថាប្រទេសណាមួយដែលបានមានការរីកចំរើន ឬថយក្រោយ កាលពី១០ឆ្នាំមុន។ អង្គការតម្លាភាពអន្តរជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
អង្គការនេះបានបញ្ជាក់ទៀតថា កំរិតអំពើរពុកលួយនៅតែហ្នឹងទូទាំងពិភពលោក ដែល៨៦% នៃប្រទេសទាំងអស់មានការរីកចំរើនតែបន្តិចបន្តួច ឬក៏គ្មានក្នុងរយៈពេល១០ឆ្នាំកន្លងទៅ។ អង្គការតម្លាភាពអន្តរជាតិបានរកឃើញប្រទេស ដែលរំលោភសេរីភាពស៊ីវិលបានទទួលពិន្ទុដោយអត់ប្រែប្រួលនៅក្នុង CPI ។ ការពេញចិត្តក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើពុករលួយ, ការំលោភសិទ្ធមនុស្សនិងគាស់រំលើងលទ្ធិប្រជាធិបតេយ្យ វានឹងធ្វើឲ្យផ្ទុះឡើងនូវស្មារតីដ៏ផូរផង់។ “នៅពេលដែលសិទ្ធនិងសេីភាពបានរេចរឹល និងប្រជាធិបតេយ្យបានធ្លាក់ចុះ អត្តាធិបតេយ្យនិយមបានកើតឡើង វានឹងក្លាយទៅជាវិភាគទានកំរិតនៃអំពើរពុករលួយកាន់តែឡើងខ្ពស់ អង្គការក្រៅរដ្ឋាភិបាលបាននិយាយ។
ក្នុងរយៈពេល១០ឆ្នាំក្នុងការវិភាគអង្គការតម្លាភាពអន្តរជាតិ បានកត់សំគាល់ឃើញថាក្រៅពី២៣ប្រទេស ដែលសញ្ញាក្ខន្ធសួចនាករបានចង្អុលបង្ហាញ ពិន្ទុប្រទេសដ៏ទៃទៀតបានធ្លាក់ចុះគួរឲ្យកត់សំគាល់ចាប់តាំងពីឆ្នាំ២០១២ ដែលក្នុងនោះ១៩ប្រទេសទៀត បានទទួលពិន្ទុធា្លក់ចុះផ្នែកខាងការគោរពនូវសេរីភាពរបស់ជនស៊ីវិល ដោយបានបង្ហាញនូវឧទាហរណ៍ចំពោះប្រទេសហ្វីលីពីន អង្គការតម្លាភាពបាននិយាយថា ប្រទេសនេះបានបន្តធ្លាក់ចុះ ចាប់តាំងពីឆ្នាំ២០១៤ ដែលបានទទួលពិន្ទុតែ៣៣៕