BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិកប្រាប់ក្រុមគ្រួសារអ្នកការទូតឲ្យចាកចេញពីអ៊ុយក្រែន និងពិចារណាពីជម្រើសដាក់ទ័ព

ថ្ងៃចន្ទ, 24 ខែមករា 2022 15:22  គុន ច័ន្ទរដ្ឋា

3PLLTR6FEVIZZGQXHOXMWP6TP4

Reuters-

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនបានបញ្ជាឲ្យសមាជិកក្រុមគ្រួសារអ្នកការទូតចាកចេញពីអ៊ុយក្រែន ខណៈដែលលោកប្រធានាធិបតី Joe-Biden បានធ្វើការថ្លឹងថ្លែងពីជម្រើសក្នុងការបង្កើននូវកម្មសិទ្ធយោធាអាមេរិកនៅក្នុងអឺរ៉ុបខាងកើត ដើម្បីប្រឆាំងទៅនឹងការបង្កើនកងទ័ពរុស្សី។ បទបញ្ជា ដែលអនុញ្ញាតផងដែរឲ្យអ្នកការទូតអាមេរិកស្នាក់នៅក្នុងស្ថានទូតក្នុងរដ្ឋធានី Kyiv នៃប្រទេសអ៊ុយក្រែនចាកចេញដោយស្ម័គ្រចិត្ត វាជាសញ្ញាមួយច្បាស់លាស់ថា មន្ត្រីអាមេរិកមានជំនឿថានឹងមានការឈ្លានពានមួយដោយរុស្សីនៅក្នុងតំបន់។

“សកម្មភាពយោធារបស់រុស្សីនឹងកើតមានឡើងក្នុងពេលណាមួយ” ស្ថានទូតអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ មន្ត្រីបានបន្ថែមថា “ការជំលៀសជនជាតិអាមេរិកចេញ វានឹងមិនស្ថិតនៅក្នុងស្ថានភាពមានអាសន្នដូចនេះទេ ដូច្នេះពលរដ្ឋអាមេរិកបច្ចុប្បន្នដែលមានវត្តមាននៅក្នុងអ៊ុយក្រែនគួរតែមានផែនការតាមជាក់ស្តែង”។ ភាពតានតឹងនៅក្នុងអ៊ុយក្រែនបានកើនឡើងអស់រយៈពេលជាច្រើនខែ បន្ទាប់ពីទីក្រុងក្រឹមឡាំងបានប្រមូលផ្តុំទាហ៊ានប្រហែលជាង ១០០,០០០នាក់នៅជិតព្រំប្រទល់អ៊ុយក្រែន ដែលបស្ចឹមប្រទេសបាននិយាយថា គឺជាការរៀបចំសង្រ្គាមមួយដើម្បីរារាំងកុំឲ្យអ៊ុយក្រែនចូលរួមជាមួយសម្ព័ន្ធមិត្ត NATO ។

photo_2022-01-24_14-53-48

34J3IBZANNOMRBC2RQLGBK7UXE

សេចក្តីប្រកាសរបស់ក្រសួងការបរទេសបានចេញមក១ថ្ងៃ បន្ទាប់ពីអាជ្ញាធរអង់គ្លេសបាននិយាយថា គេមានព័ត៌មានថារដ្ឋាភិបាលរុស្សី បានកំពុងពិចារណាអតីតសមាជិកសភាម្នាក់អាចជាបេក្ខជនមេដឹកនាំដែលនិយមរុស្សីក្នុងទីក្រុង Kyiv ។ ក្រសួងការបរទេសរុស្សីបានច្រានចោលនូវការចោទប្រកាន់របស់អង់គ្លេសថាជាព័ត៌មានមិនពិត និងបានចោទប្រកាន់ NATO ថាបានបង្កើតនូវភាពតានតឹងលើរឿងអ៊ុយក្រែន។

Biden បានចាប់ផ្តើមពិចារណានូវជំរើសក្នុងការបង្កើនកម្មសិទ្ធអាមេរិកនៅក្នុងតំបន់ មន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយ បន្ទាប់ពីបានជួបជាមួយជំនួយការសន្តិសុខជាតិនៅក្នុង Camp David កាលពីថ្ងៃអាទិត្យ។ កាសែត New York Times បាននិយាយថា Biden បានរៀបចំផែនការក្នុងការបញ្ជូនទ័ពពី ១,០០០ ទៅ ៥,០០០នាក់ ទៅប្រទេសអឺរ៉ុបខាងកើត ជាមួយនឹងលទ្ធភាពបង្កើនចំនួនម្តងបន្តិចក្នុងករណីកំដៅឡើងបន្តទៅទៀត៕

FKGFKYTLQ5OXBDWZG3YNTG2HQU

LGMBHPQ2GBLMXPTMFRB74ZK67U

 


ថ្ងៃចន្ទ, 24 ខែមករា 2022 15:22  គុន ច័ន្ទរដ្ឋា