Taiwan(CNN)
កងកម្លាំងតៃវ៉ាន់បាននិយាយថា យន្តហោះចម្បាំងចិនចំនួន៣៩គ្រឿង បានហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណដែនអាកាសរបស់ខ្លួន (ADIZ) កាលពីថ្ងៃអាទិត្យ។ កងកម្លាំងដែនអាកាសរបស់ចិនយ៉ាងធំ បានទន្រ្ទានចូលទៅក្នុងដែនអាកាសចាប់តាំងពីខែតុលា ១ថ្ងៃមុនបន្ទាប់ពីនាវាជប៉ុន និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធរួមគ្នានៅក្នុងសមុទ្ទហ្វីលីពីន។ ក្រសួងការពារជាតិតៃវ៉ាន់ បានរាយការណ៍ថា យន្តហោះប្រយុទ្ធចំនួន១៩គ្រឿង រួមទាំងយន្តហោះទម្លាក់គ្រាប់បែកនុយគ្លេអ៊ែរបានហោះចូលដែនអាកាសរបស់ខ្លួន។
បេសកកម្មចុងក្រោយរបស់ចិនទាក់ទិនទៅនឹងយន្តហោះ J-16 ១០គ្រឿងនិង Su-30 ៤គ្រឿង យន្តហោះទម្លាក់គ្រាប់បែក H-6 ៤គ្រឿង ដែលអាចមានផ្ទុកអាវុធនុយគ្លេអ៊ែរ និងយន្តហោះប្រឆាំងនឹងនាវាមុជទឹក១គ្រឿង ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយ។ យន្តហោះចិនបានហោះនៅត្រង់កន្លែងកៀកទៅនឹងទឹកដីចិន ជាងទៅជិតផ្នែកនៃកោះតៃវ៉ាន់ ភាគឥសាននៃកោះ Pratas បើយោងទៅតាមផែនទីដែលផ្តល់ឲ្យដោយក្រសួងការពារជាតិតៃវ៉ាន់។ មិនមានការធ្វើអត្ថាធិប្បាយភ្លាមៗពីចិនទេ។
ចិនជាញឹកញយតែងតែបង្កើននូវការកៀបសង្កត់ ដែលជាបេសកកម្មដូចនេះដើម្បីបញ្ជាក់នូវការមិនសប្បាយចិត្ត ចំពោះរឿងអ្វីមួយដែលតៃវ៉ាន់បានធ្វើឬក៏ការបង្ហាញនូវការគាំទ្រជាលក្ខណៈអន្តរជាតិចំពោះកោះដែលគ្រប់គ្រងដោយខ្លួនឯងតាមបែបប្រជាធិបតេយ្យ ជាពិសេសពីសំណាក់សហរដ្ឋអាមេរិក ដែលជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់។ វានៅមិនទាន់ច្បាស់ថា តើអ្វីទៅដែលអាចជំរុញឲ្យមានការហោះហើរចូលដែនអាកាសតៃវ៉ាន់ក្នុងពេលនេះ ទោះបីជានាវាចម្បាំងសហរដ្ឋអាមេរិក និងនាវាល្បាតដែនសមុទ្ទអាមេរិកបានឆ្លងកាត់ច្រកចេញចូលតៃវ៉ាន់កាលពីថ្ងៃខែមុន។
ចិនបានពិពណ៌នាសកម្មភាពរបស់ខ្លួនថា មានភាពចាំបាច់ដើម្បីការពារនូវបូរណភាពទឹកដីនៃប្រទេសរបស់ខ្លួន និងបង្ហាញនូវការមិនពេញចិត្តចំពោះទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតៃបុិ។ ក្រសួងការពារជាតិតៃវ៉ាន់បានព្រមានកាលពីសប្តាហ៍មុនថា ការគំរាមកំហែងពីចិនកាន់តែកើនឡើង ដោយនិយាយថា កងកម្លាំងចិនអាចនឹងធ្វើឲ្យការការពាររបស់តៃវ៉ាន់បាត់បង់សមត្ថភាព ក្នុងការការពារខ្លួននិងមិនអាចត្រួតពិនិត្យការដាក់ពង្រាយកងទ័ពចិនបាន៕