BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រទេសឡាវហាមឃាត់ការនាំចូលផលិតផលកសិកម្មមួយចំនួន ដើម្បីបង្កើតប្រាក់ចំណូលបន្ថែមដល់កសិករ

ថ្ងៃចន្ទ, 24 ខែមករា 2022 13:48  ថូ សិរីវឌ្ឍន៍

photo_2022-01-24_13-42-29

វៀងចន្ទន៍៖ រដ្ឋាភិបាលឡាវបានហាមប្រាមការនាំចូលប្រភេទសត្វ កសិផល និងត្រីមួយចំនួន ក្នុងគោលបំណងជំរុញការដាំដុះដំណាំ និងការចិញ្ចឹមសត្វ នៅក្នុងប្រទេសឡាវ ដើម្បីជំរុញសេដ្ឋកិច្ច និងបង្កើតប្រាក់ចំណូលបន្ថែមដល់កសិករ។

ទាក់ទងនឹងដំណាំ ដែលរដ្ឋាភិបាលបានកំណត់នោះមានដូចជា ស្ពៃក្តោប ខ្ទឹម ខ្ទឹមបារាំង ម្រេច សាឡាត់ និងស្ពៃក្តោបពណ៌ស ជាដំណាំដែលគួរជំរុញធ្វើកសិកម្មនៅក្នុងស្រុក ហើយការនាំចូលត្រូវកាត់បន្ថយ។

រដ្ឋាភិបាលឡាវក៏បានអំពាវនាវឱ្យមានការបង្កើនការចិញ្ចឹមគោក្របី ជ្រូក ពពែ មាន់ ទា និងក្ងាន ហើយក៏បានហាមឃាត់ការនាំចូលសត្វទាំងនេះ និងសាច់សត្វទាំងនោះផងដែរ។ ជាមួយគ្នានេះការនាំចូលត្រីទីឡាប់ព្យា និងត្រីទឹកសាបទាំងអស់ក៏ត្រូវបានហាមឃាត់ផងដែរ។

ទំនិញផ្សេងទៀតដែលទាក់ទងនឹងកសិកម្មអាចបន្តត្រូវបាននាំចូល ដូចជា មេជីវិតសត្វសម្រាប់បម្រើឲ្យគោលបំណងបង្កាត់ពូជ ពូជស្រូវ វ៉ាក់សាំង និងឧបករណ៍សម្រាប់សត្វ ផលិតផលឱសថសម្រាប់ប្រើប្រាស់សត្វ និងចំណីសត្វ។

យ៉ាងណាក៏ដោយអាជីវកម្មនានាក៏អាចបន្តនាំចូលវត្ថុធាតុដើមចំណីសត្វ និងវ៉ាក់សាំងដែលមិនមាននៅក្នុងប្រទេសឡាវ ក៏ដូចជាឧបករណ៍កសិកម្ម និងគ្រឿងចក្រដែលប្រើប្រាស់ក្នុងការចិញ្ចឹមសត្វផងដែរ។

ផលិតផលសត្វមួយចំនួនអាចត្រូវបាននាំចូល ប៉ុន្តែដោយគោរពតាមច្បាប់។ ពួកវាត្រូវតែមានការប្រើប្រាស់ជាក់លាក់មួយ និងមិនប៉ះពាល់ដល់ផលិតកម្មក្នុងស្រុក និងរួមបញ្ចូលសាច់គោ សាច់ចៀម និងសាច់សត្វអូទ្រីស ដែលត្រូវបានបម្រើនៅក្នុងភោជនីយដ្ឋាន និងសណ្ឋាគារធំៗ។

ការអនុញ្ញាតផងដែរ គឺការនាំចូលខ្លាញ់ជ្រូក សាច់ជ្រូក និងផលិតផលសាច់មួយចំនួនទៀតដែលត្រូវបប្រើក្នុងដំណើរការដោយក្រុមហ៊ុន ឬគម្រោងជាក់លាក់។ ចំណែកអាហារសមុទ្រអាចត្រូវបាននាំចូល ប៉ុន្តែស្របតាមវិធានការគ្រប់គ្រងដ៏តឹងរ៉ឹង៕

photo_2022-01-24_13-42-33

អត្ថបទ៖ ថូ សិរីវឌ្ឍន៍


ថ្ងៃចន្ទ, 24 ខែមករា 2022 13:48  ថូ សិរីវឌ្ឍន៍