BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាល្លឺម៉ង់ផ្តល់ថ្នាំពេទ្យ និងវេជ្ជសាស្រ្តដល់អ៊ុយក្រែន ប៉ុន្តែមិនផ្តល់អាវុធទេ

ថ្ងៃចន្ទ, 24 ខែមករា 2022 08:34  គុន ច័ន្ទរដ្ឋា

photo_2022-01-24_08-26-39

Aljazeera-

អាល្លឺម៉ង់មានផែនការផ្តល់ការសម្រួលផ្នែកវេជ្ជសាស្ត្រទៅកាន់អ៊ុយក្រែននាខែក្រោយ ប៉ុន្តែនៅបន្តបដិសេធក្នុងការផ្ទេរអាវុធ ទោះបីជាមានការព្រួយបារម្ភពីការឈ្លានពានរបស់រុស្សី។ ក្នុងខែកុម្ភះ “មន្ទីរពេទ្យនៅតាមសមរភូមិនឹងត្រូវប្រគល់ឲ្យអ៊ុយក្រែន រួមបញ្ចូលទាំងការហ្វឹកហ្វឺនដ៏ចាំបាច់ ដែលនឹងផ្គត់ផ្គង់ជាហិរញ្ញវត្ថុដោយអាល្លឺម៉ង់ដែលមានចំនួនទឹកប្រាក់ចំនួន ៥,៣ លានអឺរ៉ូ រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ Christine Lambrech បានប្រាប់កាសែត Die Welt កាលពីថ្ងៃអាទិត្យ។

អាល្លឺម៉ង់បានផ្តល់រួចមកហើយ នូវសម្ភារៈដូចជាម៉ាស៊ីនដកដង្ហើម និងការព្យាបាលចំពោះទាហ៊ានអ៊ុយក្រែន ដែលរងរបួសធ្ងន់ធ្ងរនូវមន្ទីរពេទ្យយោធាអស់ជាច្រើនឆ្នាំមកហើយ លោករដ្ឋមន្ត្រីបាននិយាយ។ Lambrech បាននិយាយថា រដ្ឋាភិបាលអាល្លឺម៉ង់នឹងធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់ខ្លួន ដើម្បីកាត់បន្ថយនូវវិបត្តិជាមួយរុស្សី, ទោះជាយ៉ាងណាក៏ដោយ ការផ្ទេរអាវុធទៅកាន់អ៊ុយក្រែនមិនមែនជាជម្រើសទេ។ "ការផ្តល់នូវសព្វាវុធមិនអាចជួយអ្វីបានទេ ក្នុងពេលនេះ នេះគឺជាការសម្រេចកុងសង់ស៊ីសរបស់រដ្ឋាភិបាលសហព័ន្ធ"។

អ៊ុយក្រែនម្តងទៀតបានសុំជំនួយក្នុងវិស័យការពារជាតិ ដោយបាននិយាយថា “ជំនួយដែលត្រូវការបន្ទាន់គឺមួកសុវត្តិភាពសំរាប់យោធា ចំនួន ១០០,០០០ និងអាវក្រោះសំរាប់យោធាស្ម័គ្រចិត្តដែលទើបនឹងចូល ដើម្បីការពារមាតុភូមិរបស់ពួកគេទាំងអស់គ្នាជាមួយនិងកងទ័ព” ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅអាល្លឺម៉ង់ Andrij Melnyk បានប្រាប់កាសែត Handels -blatt កាលពីថ្ងៃសៅរ៍។ "ភាពប្រាកដប្រជានៃស្ថានការណ៍វាទាមទារនូការគិតឡើងវិញភ្លាមៗ និងផ្លាស់ប្តូរនូវទិសដៅពីរដ្ឋាភិបាលអាល្លឺម៉ង់នៅលើរឿងផ្ទេរអាវុធទៅឲ្យអ៊ុយក្រែន" Melnyk ត្រូវបានគេដកស្រង់សំដី។

ទីក្រុង Kyiv នឹងមិនបញ្ឈប់នូវការធ្វើឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ និងគណបក្សប្រឆាំងក្នុងការផ្ទេរអាវុធការពារខ្លួនទៅឲ្យអ៊ុយក្រែននោះទេ លោកបន្ថែម។ ទន្ទឹមគ្នានេះដែរ ការដឹកជញ្ជូនលើកទី១តាមនាវារបស់សហរដ្ឋអាមេរិកនូវកញ្ចប់សំរាប់ការផ្គត់ផ្គង់ផ្នែកសន្តិសុខ ដែលមានទឹកប្រាក់ចំនួន ២០០លានដុល្លារ សំរាប់អ៊ុយក្រែន បានទៅដល់ទីក្រុង Kyiv កាលពីថ្ងៃសៅរ៍ ស្ថានទូតអាមេរិកបាននិយាយ។ ប្រជាជាតិនៃរដ្ឋ បាល់ទិក Estonia, Latvia, Lithuania នឹងបញ្ជូនមីស៊ីលប្រឆាំងរថក្រោះ និងប្រឆាំងយន្តហោះដែលផលិតនៅសហរដ្ឋអាមេរិកទៅកាន់អ៊ុយក្រែន។

រុស្សីកាលពីអាទិត្យមុនបានពិពណ៌នាថា ការផ្គត់ផ្គង់អាវុធពីលោកខាងលិចទៅឲ្យអ៊ុយក្រែនជារឿងមួយគ្រោះថ្នាក់បំផុត ដោយបានបន្ថែមថាទង្វើរនេះមិនបានកាត់បន្ថយជួយកាត់បន្ថយនូវភាពតឹងតែងនោះទេ៕


ថ្ងៃចន្ទ, 24 ខែមករា 2022 08:34  គុន ច័ន្ទរដ្ឋា