BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិកប្រឆាំងនឹងផែនការដើម្បីពង្រឹងអង្គការសុខភាពពិភពលោក

ថ្ងៃអាទិត្យ, 23 ខែមករា 2022 14:57  គុន ច័ន្ទរដ្ឋា

2022-01-23 14.49.56 (1)

Rappler-Belgium-

សហរដ្ឋអាមេរិកដែលជាអ្នកផ្តល់ជំនួយដ៏ធំជាងគេសំរាប់អង្គការសុខភាពពិភពលោក បានដាក់លើកសំណូមពរជាលក្ខខ័ណ្ឌដើម្បីឲ្យអង្គការនេះមានឯករាជ្យភាពឲ្យកាន់តែច្រើន មន្ត្រី៤រូបដែលពាក់ព័ន្ធក្នុងការជជែកបាននិយាយ ដោយបានលើកឡើងពីមន្ទិលនៃការគាំទ្រដ៏យូរលង់របស់រដ្ឋការលោក Bidenចំពោះអង្គការ UNនេះ។ សំណើរសុំដែលធ្វើឡើងដោយក្រុមការងារ WHO ក្នុងការផ្គត់ផ្គង់ហិរញ្ញវត្ថុជាចិរភាព និងតម្លើងនូវវិភាគទានប្រចាំឆ្នាំរបស់រដ្ឋជាសមាជិកនិមួយៗ បើយោងទៅតាមឯកសាររបស់WHO ដែលបានចេញផ្សាយអនឡាញកាលពីថ្ងៃទី៤ខែមករា។

ផែនការនេះគឺជាផ្នែកមួយនៃដំណើការកែទម្រង់ដើម្បីធ្វើឲ្យសកម្មភាពការងារកើនឡើងដោយសាររោគរាតត្បាតកូវីដ-19 ដែលបានធ្វើឲ្យលេចឡើងនៃការកំណត់នៃអំណាចរបស់ WHO ដើម្បីធ្វើអន្តរាគមន៍នៅក្នុងវិបត្តិមួយនេះ។ ប៉ុន្តែរដ្ឋាភិបាលអាមេរិកបានប្រឆាំងទៅនឹងការកែរទម្រង់ពីព្រោះ គេមានការខ្វាយខ្វល់ទៅនឹងសមត្ថភាពរបស់ WHO ដើម្បីប្រឈមទៅនឹងការគំរាមកំហែងក្នុងពេលអនាគត ជាពិសេសពីប្រទេសចិន ,មន្ត្រីអាមេរិកបានប្រាប់Reuters។

ជាការរុញច្រានត្រឡប់ទៅវិញ ជំនួសឲ្យការបង្កើតនូវមូលនិធិដាច់ដោយឡែក ,គឺការត្រួតពិនិត្យដោយផ្ទាល់ដោយប្រទេសដែលផ្តល់ជំនួយ ដែលនឹងជួយការពារនូវហិរញ្ញវត្ថុនិងត្រួតពិនិត្យសុខាភិបាលក្នុងគ្រាមានអាសន្ន។ មន្ត្រី៤រូបដែលពាក់ព័ន្ធនៅក្នុងការជជែកគ្នានេះ ហើយដែលបានបដិសេធសុំមិនបញ្ចេញឈ្មោះដោយសារពួកគេមិនទទទួលបានការអនុញ្ញាតិឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បានបញ្ជាក់ពីជំហរសហរដ្ឋអាមេរិក , រដ្ឋាភិបាលអាមេរិកមិនបានធ្វើអត្ថាធិប្បាយភ្លាមៗនោះទេ។

សំណើរសុំដែលបានចេញផ្សាយ បានអំពាវនាវចំពោះអាណត្តិវិភាគទាននៃរដ្ឋជាសមាជិកឲ្យកើនឡើងបន្តិចម្តងៗពីឆ្នាំ២០២៤ ដូច្នេះគេអាចបង្កើនគណនេយ្យបានពាក់កណ្តាលនៃថវិការស្នូលរបស់អង្គការចំនួន២ពាន់លានដុល្លារមុនឆ្នាំ២០២៨ ដែលប្រៀបធៀបទៅ២០%តិចជាងបច្ចុប្បន្ន ឯកសារបាននិយាយ។ ថវិការស្នូលរបស់ អង្គការសុខភាពពិភពលោក WHO គឺក្នុងគោលបណងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតពិភពលោក និងពង្រឹងនូវប្រព័ន្ធថែរក្សារសុខភាពនៅពាសពេញពិភពលោក។ ក៏មានការស្នើរសុំបន្ថែមចំនួន១ពាន់លានដុល្លារឬក៏ច្រើនជាងក្នុងមួយឆ្នាំ ចំពោះការបញ្ឈប់ជាក់ស្តែងក្នុងពិភពលោក ដូចជាជម្ងឺដែលកើតចេញពីតបន់ត្រូពិកឬក៏គ្រុន។


ថ្ងៃអាទិត្យ, 23 ខែមករា 2022 14:57  គុន ច័ន្ទរដ្ឋា