BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អង់គ្លេសចោទក្រឹមឡាំងក្នុងការព្យាយាមរៀបចំលើកបន្តុបមេដឹកនាំអ៊ុយក្រែនដែលនិយមរុស្សី

ថ្ងៃអាទិត្យ, 23 ខែមករា 2022 08:21  គុន ច័ន្ទរដ្ឋា

2022-01-23 08.11.18 (1)

Reuters-

កាលពីថ្ងៃសៅរ៍ អង់គ្លេសបានចោទប្រកាន់វិមានក្រឹមឡាំងក្នុងការស្វែងរកការលើកបន្តុបមេដឹកនាំអ៊ុយក្រែនដែលនិយមរុស្សី និងបាននិយាយថាមន្ត្រីចារកម្មរុស្សីកំពុងមានទំនាក់ទំនងអ្នកនយោបាយអ៊ុយក្រែនមួយចំនួនដែលជាផ្នែក១ នៃផែនការឈ្លានពាន។ ក្រសួងការបរទេសអង់គ្លេសបានប្រកែកនឹងផ្តល់នូវភ័ស្តុតាងដើម្បីគាំទ្រការចោទប្រកាន់របស់ខ្លួន ដែលលេចចេញមកក្នុងពេលមានភាពតានតឹងរវាងរុស្សីនិងបស្ចឹមប្រទេសលើរឿងដែលរុស្សីបានប្រមូលផ្តុំកងទ័ពនៅជិតព្រំប្រទល់ជាមួយអ៊ុយក្រែន មូស្គូបានប្រកែកថាគេគ្មានផែនការក្នុងការឈ្លានពានទេ។

ក្រសួងការបរទេសអង់គ្លេសបាននិយាយថា ខ្លួនមានព័ត័មានថារដ្ឋាភិបាលរុស្សីបានកំពុងពិចារណារអំពីអតីតសមាជិកសភាអ៊ុយក្រែន លោក Yevhen Murayev ជាបេក្ខជនដើម្បីដឹកនាំរដ្ឋាភិបាលដែលនិយមរុស្សី។ ”យើងនឹងមិនអនុគ្រោះចំពោះផែនការរបស់វិមានក្រឹមឡាំងដើម្បីលើកបន្តុបមេដឹកនាំអ៊ុយក្រែនដែលនិយមរុស្សី” ក្រឹមឡាំងដឹងច្បាស់ថាការទន្រ្ទានផ្នែកយោធាវាជាកំហុសយុទ្ធសាស្ត្រមួយដ៏ធំ អង់គ្លេសនិងដៃគូររបស់យើងនឹងធ្វើឲ្យរុស្សីបង់ក្នុងតម្លៃនោះ”។

សេចក្តីថ្លែងការណ៍របស់អង់គ្លេសបានបញ្ចេញឲ្យដឹងកាលពីព្រឹកថ្ងៃអាទិត្យ ម៉ោងនៅមូស្គូនិង Kyiv ហើយក៏មិនទាន់មានសេចក្តីថ្លែងការណ៍ភ្លាមៗពីទីក្រុងក្រឹមឡាំងនិងលោក Murayev នៅឡើយទេ។ ប្រភពក្រសួងការបរទេសបាននិយាយថាវាជារឿងធម្មតាដើម្បីចែកចាយព័ត៌មានចារកម្ម ហើយព័ត៌មានលំអិតមិនត្រូវបានគេរៀបចំនោះទេបន្ទាប់ពីមានការពិចារណារដោយប្រុងប្រយ័ត្ន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្សី។ ការលើកឡើងរបស់អង់គ្លេសបានលេចមក១ថ្ងៃបន្ទាប់ពីអ្នកការទូតជាន់ខ្ពស់អាមេរិកនិងរុស្សីទទួលនូវការបរាជ័យក្នុងការទម្លុះទម្លាយដោះស្រាយវិបត្តិនៅអ៊ុយក្រែន។

Murayev , អាយុ ៤៥ឆ្នាំគឺជាអ្នកនយោបាយដែលប្រឆាំងទៅនឹងការធ្វើសមាហរណ៍កម្មរបស់អ៊ុយក្រែនជាមួយលោកខាងលិច។ បើយោងទៅតាមការស្ទាបស្ទង់មតិដោយក្រុម Razumkov’s ដែលជាក្រុមអ្នកស្រាវជ្រាវដែលបានធ្វើនៅខែធ្នូឆ្នាំ២០២១ គឺលោកស្ថិតនៅក្នុងជួរទី៧ក្នុងចំណោមបេក្ខជនសំរាប់ការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២៤ ដែលមានការគាំទ្រ៦,៣%។

 

 


ថ្ងៃអាទិត្យ, 23 ខែមករា 2022 08:21  គុន ច័ន្ទរដ្ឋា