BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឃាត់ខ្លួនបុរសអួតខ្លួនជា គ្រូពេទ្យម្នាក់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត

ថ្ងៃសៅរ៍, 22 ខែមករា 2022 16:52  ហេង សំណាង

photo_2022-01-22_16-24-59

បាត់ដំបង៖ អនុវត្តន៍តាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការ អម សាលាដំបូង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹម សុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ រួមនឹងក្រុមអន្តរាគមន៍ បង្ការបង្ក្រាបចុះប្រតិបត្តិការ បង្ក្រាបករណីរំលោភលើទំនុកចិត្ត (យកម៉ូតូ តាមបណ្ដាញសង្គមហ្វេសប៊ុក) ០១ករណី ដោយឃាត់ខ្លួនបុរសម្នាក់។

ប្រតិបត្តិការនេះសមត្ថកិច្ចធ្វើថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចរង្វង់មូលរូបសំណាកមនុស្សជិះសេះ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជនសង្ស័យឈ្មោះ ជា ពិសិត ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

វត្ថុតាងដកហូតរួមមាន៖ - កូនសោរម៉ូតូចំនួន០៥ - ស៊ីមកាតចំនួន០៤ - បណ្ណ័បើកបរចំនួន០១សន្លឹក - ស្លាកលេខម៉ូតូចំនួន០៧សន្លឹក - ម៉ូតូ០១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ សៀមរាប 1AK-2419 - ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានស្លាកលេខ។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ជនរងគ្រោះឈ្មោះ សឺន សាម៉ៃ ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅ ភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានស្គាល់ជនសង្ស័យខាងលើ តាមបណ្តាញសង្គមហ្វេសប៊ុក ដោយជនសង្ស័យបានទំនាក់ទំនងប្រាប់ទៅជនរងគ្រោះថារូបគេជាគ្រូពេទ្យទាហានប្រចាំការនៅភ្នំពេញ រហូតដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានប្រាប់ជនរងគ្រោះថា រូបគេយកថ្នាំវ៉ាក់សាំង សម្រាប់ដូសទី៣ មកចាក់នៅខេត្តបាត់ដំបង។ 

រហូតដល់វេលាម៉ោង១៣ និង ០០នាទី ថ្ងៃខែឆ្នាំខាងលើ ជនសង្ស័យបានទូរស័ព្ទទៅជនរងគ្រោះតាមឆាតថា រូបគេមកដល់ខេត្តបាត់ដំបង ហើយនៅមុខមន្ទីរពេទ្យបង្អែកខេត្ត។ ពេលនោះជនរងគ្រោះក៏បានជិះម៉ូតូ ម៉ាកហុងដា PCX ពណ៌ស ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ បាត់ដំបង 1AD-6850 ចេញពីផ្ទះមករកទិញ ថ្នាំលេបផង ក៏មកជួបជនសង្ស័យនៅចំណុចមុខពេទ្យ។ នៅពេលជួបគ្នាជនសង្ស័យបានប្រាប់ជនរងគ្រោះថា រូបគេមិនទាន់បានហូបបាយទេ ដោយឱ្យជនរងគ្រោះ ជូនទៅរកកន្លែងហូបបាយ។ នៅពេលជូនទៅដល់កន្លែងហូបបាយ ជនសង្ស័យប្រាប់ជនរងគ្រោះថា មានគេទូរស័ព្ទឱ្យរូបគេទៅយកថ្នាំហើយ ពេលនោះជនសង្ស័យ បានសុំខ្ចីម៉ូតូរបស់ជនរងគ្រោះ ដើម្បីជិះទៅយកថ្នាំ។ ពេលនោះជនរងគ្រោះបានសុខចិត្តប្រគល់ម៉ូតូឱ្យទៅជនសង្ស័យ ហើយជនសង្ស័យបានជិះម៉ូតូនោះទៅបាត់រហូត។ ដោយរង់ចាំបាត់យូរពេក មិនឃើញជនសង្ស័យ ជិះម៉ូតូត្រឡប់មកវិញ ទើបជនរងគ្រោះ មានការសង្ស័យថា រូបគាត់ពិតជាចាញ់បោកជនសង្ស័យ  ក៏បានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលដើម្បីធ្វើការស្រាវជ្រាវ។ 

photo_2022-01-22_16-25-05

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា កន្លងមករូបគេធ្លាប់បានធ្វើសកម្មភាពដូចខាងលើនេះ ចំនួន០៤លើកមកហើយ គឺនៅក្នុងខេត្តឧត្តរមានជ័យចំនួន០២លើក និងនៅក្នុងខេត្តពោធិ៍សាត់ ចំនួន០២លើក តែលើកចុងក្រោយនេះធ្វើសកម្មភាពនៅខេត្តបាត់ដំបង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវ និងបង្ក្រាបបានតែម្តង។ 

ករណីនេះកម្លាំងការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី។ ចំណែករីឯម៉ូតូបាន ប្រគល់ជូនម្ចាស់វិញផងដែរ៕


ថ្ងៃសៅរ៍, 22 ខែមករា 2022 16:52  ហេង សំណាង